Home ព័ត៌មានអន្តរជាតិ ត្រីរាប់ពាន់ក្បាលងា.ប់ អស់គ្មានសល់នៅម៉ិកស៊ិកដោយសារមូលហេតុនេះ

ត្រីរាប់ពាន់ក្បាលងា.ប់ អស់គ្មានសល់នៅម៉ិកស៊ិកដោយសារមូលហេតុនេះ

56
0

ប្រទេសម៉ិកស៊ិក ៖ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ត្រីរាប់ពាន់ក្បាលក្នុងបឹងស្ថិតនៅភាគខាងជើងប្រទេសម៉ិកស៊ិក បានងា.ប់ អស់គ្មានសល់ក្នុងពេលជាមួយគ្នា ។

ហេតុការណ៍នេះធ្វើឱ្យអាជ្ញាធរសន្និដ្ឋានថា វាបណ្តាលមកពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងអាកាសធាតុក្តៅខ្លាំងពេក ដែលមានសីតុណ្ហភាពស្មើជាង៤០អង្សារសេ ទើបធ្វើឱ្យសត្វនានាងា.ប់ ជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-SiUJdvnwnmrT5d7G-OgYPOD5AS-MOqN1ZOfoZHve4qR64MHDzZ0WKTk55Un4z5K9aKqHlGLPC2JQIV-qXGM1cRePD1yyhVnIXZ0FDhRs6ZcQaGRkY0ZS_H2cuAZBOT9pUIsj4bpqqYltLZiuQtTjVdb8tsd60wk3C9bTSZwI0qmrWMAl507RKR_CLoY/s960/https---cloudfront-us-east-2-images-arcpublishing-com-reuters-wihomoftebmvxiozbtidzvecuq-1717920185.jpg

គេបានឃើញខ្មោចត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់អណ្តែតនៅតំបន់ Bustillos Lagoon ស្ថិតក្នុងរដ្ឋ Chihuahua ប្រទេសម៉ិកស៊ិក ។ អាជ្ញាធរក្នុងតំបន់បានយកកំបោរស មករោយពីលើខ្មោចត្រីដើម្បីបំបាត់ក្លិនស្អុយ ដោយសារបារម្ភថា ការស្អុយរលួយយ៉ាងឆាប់រហ័សរបស់ខ្មោចត្រីនៅក្រោមអាកាសធាតុក្តៅខ្លាំងបែបនេះ វាអាចបង្កើតសត្វល្អិតផ្សេងៗ និងឆ្លងមេរោគផ្សេងៗ ។ ហេតុនេះ វានឹងមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពពលរដ្ឋដែលរស់នៅតំបន់ក្បែរៗ ។

អាជ្ញាធរសន្និដ្ឋានថា មូលហេតុបណ្តាលឱ្យត្រីងាប់រាប់ពាន់ក្បាលក្នុងពេលជាមួយគ្នានេះ គឺមកពីអាកាសធាតុក្តៅខ្លាំងនៅប្រទេសម៉ិកស៊ិក ដែលមានសីតុណ្ហភាពលើស៤០អង្សារសេ ខណៈកម្រិតទឹកនៅតំបន់ Bustillos Lagoon ស្រកចុះយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqGpnwToz8ShBchDK4vrCgbzm6gustMuwmn_AVESkPrB08vsC9LePaLNpZgnb8UlVTaedJZr69bYBweNX5uYFFiTGydT3NGsyDsJHzmIF2F6gWKJYr5U4paZNY4tZPMeqhhr4k93-3fKlZKeHNu_6SjgtIDjCt6gKkHt-imanmimdI2t8NJicA2M37XIM/s1200/photo_2024-06-10_14-38-55.jpg

នៅឆ្នាំ២០២៤ គ្រោះរាំងស្ងួតបានគ្របដណ្តប់តំបន់នានារបស់ម៉ិកស៊ិក ស្មើជិត៩០% ឯណោះ ។ វាជាកម្រិតខ្ពស់បំផុត បើគិតចាប់ពីឆ្នាំ២០១១ មក ក្នុងនោះរដ្ឋ Chihuahua រងផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុខ្លាំងជាងគេ ។

ក្រៅពីត្រីងាប់ហើយ សត្វផ្សេងទៀត ដូចជា ៖ សត្វលា និងគោ ក៏បានងាប់អស់ជាច្រើនក្បាលផងដែរ ដោយសារទឹកក្នុងទំនប់នានាស្រកចុះខ្លាំង ។ រីឯកសិករជាច្រើនគ្រួសារប្រឈមនឹងបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មយ៉ាងខ្លាំង ទើបពួកគេសម្រេចចិត្តបោះបង់ផ្ទៃដីកសិកម្ម និងនាំគ្នាជម្លៀសចេញពីរដ្ឋ Chihuahua ៕https://www.reuters.com/resizer/v2/DXKX74AF5BLVVM27Z4R6DFTG4A.jpg?auth=da1e5c7e89e9c3b1b7e31faef00c1dc2e0868eb54ea58cd694c26e092d58c06c&width=1920&quality=80