Home ព័ត៌មានអន្តរជាតិ ថៃជាប្រទេសនាំចេញទុរេននាំមុខ បែរជានាំចូលទុរេនវៀតណាមក្នុងលំដាប់ទី២

ថៃជាប្រទេសនាំចេញទុរេននាំមុខ បែរជានាំចូលទុរេនវៀតណាមក្នុងលំដាប់ទី២

65
0

ប្រទេសវៀតណាម ៖ នៅដើមខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានវៀតណាមឈ្មោះ Vietnam News Agency រាយការណ៍ថា ចំនួនការនាំចេញទុរេនវៀតណាមសរុបក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៤ ស្មើទឹកប្រាក់៤៧០លានដុល្លារអាមេរិក និងខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ កើនឡើង១៤៦% បើប្រៀបធៀបប្រចាំឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1QnpiI7rg2KuDzOeR5y3hmbieqlCuEqceGDu0ZE-MYT3tKeDfikiWO_rE9UUPwIAC3g9U6ctMlJzx7TR_smAxBwgpWmmom-yjUa8DgLi1DEWdWMdU1UE5uB-HWS_pH2gtRRIo6gLJRmRSuqR4ACo_U2sffG-Tt_xVJ5l7m4Wj6P4PgPX_5447CbixkiI/s1280/photo_2024-06-07_12-51-14.jpg

ប្រទេសចិនបាននាំចូលទុរេនវៀតណាមច្រើនជាងគេក្នុងរយៈពេល៤ខែដំបូង ស្មើទឹកប្រាក់៤៣២លានដុល្លារអាមេរិក ឬស្មើ៩២% នៃចំនួនការនាំចេញសរុប ។ រីឯថៃនាំចូលទុរេនវៀតណាមស្ថិតក្នុងលំដាប់ទី២ ក្នុងរយៈពេល៤ខែដំបូង ស្មើទឹកប្រាក់២២លាន៥សែនដុល្លារអាមេរិក (ឬស្មើប្រមាណ៨២៣លានបាត) កើនឡើង៨២% បើធៀបនឹងឆ្នាំ២០២៣ ។

Dang Phuc Nguyen អគ្គលេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាម បានពន្យល់ពីមូលហេតុដែលប្រទេសថៃនាំចូលទុរេនវៀតណាមរយៈពេល៤ខែដំបូងឆ្នាំ២០២៤ កើនឡើងជិតទ្វេដង បើធៀបនឹងចុងឆ្នាំ២០២៣ គឺបណ្តាលមកពីថៃជួបគ្រោះរាំងស្ងួត ។ ដូច្នេះ ធ្វើឱ្យបរិមាណទុរេនថៃធ្លាក់ចុះ បើទោះជាថៃជាប្រទេសនាំចេញទុរេននាំមុខគេក្តី ប៉ុន្តែថៃត្រូវទិញទុរេនវៀតណាមដើម្បីបំពេញតម្រូវការក្នុងស្រុក និងភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJ6gMS2x2o1vR0qgL5fD4ATx6EptfYO3Y8XWP3JjRMwunFXwehUuyskAuz5aSmsYo83c3XUPBAh5GIEjMHimihieDLm2y0w7hZXvha5CoRnQjxrf2VTfP7mAVpDo3fD4ujPOW_vLYTmE4b2I3ugrDbOnu2TaA3X2l8SjwvvPnA6d4sDO8fc97hnmGsok/s800/photo_2024-06-07_12-51-16.jpg

រីឯនាយកក្រុមហ៊ុន Vinafruit ឈ្មោះ Nguyen Thanh Binh លើកឡើងថា ៖ «ចិនបាននាំចូលទុរេនស្រស់ច្រើនបំផុតពីវៀតណាម ប៉ុន្តែថៃនាំចូលទុរេនក្លាសេច្រើនបំផុតពីវៀតណាមដូចគ្នាដែរ» ។ ទុរេនក្លាសេដែលថៃនាំចូលភាគច្រើន ថៃនឹងលក់បន្តទៅប្រទេសទី៣ ភាគច្រើនលក់ឱ្យចិន ដោយសារវៀតណាមពុំអាចនាំចេញទុរេនក្លាសេដោយផ្ទាល់ទៅចិនបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsgmxCgZvmz9wPDJcwWfCUJFcff0TxqP0yXXdImfFA9ZTpZnw7ins7YwNQx4j2IpxwmX-PUClJPUwdv-JDRTsKuA5OkS9BQQzA3WYpDc5NtzrEgeTy5wnmwWd7vXwth2tk1Oe1HEelZkzmXuPAS0zwZAJgNWHkADOfVeGQqrXAwReKHfS8Oq5EbXzSMys/s1024/photo_2024-06-07_12-51-20.jpg

ចំណែកហុងកុងបាននាំចូលទុរេនវៀតណាម ស្ថិតក្នុងលំដាប់ទី៣ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៤ ស្មើទឹកប្រាក់៣លាន៦សែនដុល្លារអាមេរិក ។ ហេតុនេះ សហគមន៍អាជីវកម្មវៀតណាមសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងបឋមរវាងវៀតណាម និងចិន ដើម្បីកែលម្អការនាំចេញ និងជាប្រយោជន៍ដល់កសិករ ក៏ដូចជាអតិថិជនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgQGjwlyXSpkqtTXakOzLP_nyjX0EkeFh3ScQs1JU6NO2IQRW-sdkNw_aTNM7qzegVKchdY76uaZqbet4MNOqQTyjfmcSX7-cMu44z7cHlatvo7UEJxZm42vHvvp3a82IohjP74ZR1Xuh1gVFRr9JEwDEPCFDz-Uo2er3K16RBxGLyLUIOJoMIUtahKs0/s900/photo_2024-06-07_12-51-23.jpg

សារព័ត៌មាន The Nation បានចុះផ្សាយពីការលើកឡើងរបស់លោក Atth Phisanwanich អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងជាទីប្រឹក្សាក្រុមហ៊ុន Intelligent Research Consultancy ថា ៖ «អាកាសធាតុមិនអំណោយផលបានធ្វើឱ្យការដាំទុរេននៅថៃ ធ្លាក់ចុះ៤២% ឬស្មើប្រមាណ៥៤ម៉ឺនតោន» ៕