Home ព័ត៌មានអន្តរជាតិ ភូមិបណ្តែតទឹកនៅលើឈូងសមុទ្រ Ha Long ប្រទេសវៀតណាម ទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក!

ភូមិបណ្តែតទឹកនៅលើឈូងសមុទ្រ Ha Long ប្រទេសវៀតណាម ទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក!

70
0

Ha Long និង Bai Tu Long គឺជាឈូងសមុទ្រធំៗចំនួន២ ស្ថិតនៅក្នុងខេត្ត Quang Ninh ប្រទេសវៀតណាម នៅទីនោះគឺមានផ្ទាំងទស្សនីយភាពនៃធម្មជាតិគួរជាទីគន់គន់ ដែលត្រូវជាបេតិកភណ្ឌធម្មជាតិពិភពលោក។ ខណៈនៅលើឈូងសមុទ្រ Ha Long គឺរួមមានភូមិបណ្តែតទឹកដ៏លេចធ្លោចំនួន៥កន្លែង ទាក់ទាញភ្ញៀវទេសចរមិនដែលដាច់នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-nDvh21p_CgKKBIAZ_N4DChi29nvnFxlvb6iDurxcfgbDCkRPTg8yAku7JCmba-BrXpnUqqpOtzAfVw3WdFYiR6vs-lNi6Rz-Fks0ZyArEkV9FOEQZxSw8i7gCF0kkY2y894zfHOFOz25kplGeNUk_T6LzYy9-IBQwnRhK80LAKEhxh6ndJAMG4tpbjQ/s800/photo_2024-06-07_11-09-11.jpg

ដោយសារប្រជាជនខេត្ត Quang Ninh រស់នៅតាមមាត់សមុទ្រជាច្រើនជំនាន់ ភូមិនេសាទឬក៏ភូមិបណ្តែតទឹកនៅលើឈូងសមុទ្រ Ha Long នេះក៏បានលេចឡើងជាបន្តបន្ទាប់ និងបានប្រែក្លាយជាកន្លែងទេសចរណ៍ដ៏អស្ចារ្យបំផុតសម្រាប់ភ្ញៀវទេសចរគ្រប់ៗរូបដែលបានមកទស្សនាឈូងសមុទ្រ Ha Long និង Bai Tu Long ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvGemgDNV_unIFGwXPQjc4tFlGclDwuZU2305W4XUyKebpHL-4seDGqJFYAXzniPx51nml_YNyWmnw7rEIXIHMartKnqqSpbSOvS2dbMnNQnn6LmKD1T7pENq9asF1CIcYgVQrUnQpJg-9slcT2LmaH3gCo07slcnhwRIvjHG00U7q3Mjq25adSCEpJs/s900/photo_2024-06-07_11-09-18.jpg

ថ្វីត្បិតតែអ្នកនេសាទមួយចំនួនត្រូវបានផ្លាស់ឲ្យទៅរស់នៅលើច្រាំងទៅហើយក្តី ប៉ុន្តែក៏នៅតែប្រជាជនវៀតណាមជាច្រើនទៀត ដែលកំពុងបន្តរស់នៅលើឈូងសមុទ្រតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ហើយក៏បានក្លាយជាតំបន់ទេសទេសចរណ៍ប្លែកៗនិងទាក់ទាញបំផុត។ ជាពិសេសនាពេលថ្មីៗនេះ ការអភិរក្ស និងកែសម្រួលនៃភូមិនេសាទបុរាណនៅលើឈូងសមុទ្រហាឡុងនេះរួមមាន៖ ការអភិរក្សផ្ទះក្បូនរបស់អ្នកនេសាទ សាលារៀន បណ្ណាល័យ ផ្សារទំនិញ អាជីវកម្ម កសិដ្ឋានគុជខ្យងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDSt1NQGv8OZA_dIEs68zVAraIV4NZDqfSbsAyWD5mchUCXMKxnSpIY6OuATdwtBTbkOZnE7QLJTLQJFOFN3AfoAlg20vMzCrpKokMIWQieht9ty3xkkFrRY4Iwp0i2a75ALSM5Hq9fkzRwA8lgEbG5Ami42M_M8q0ETjIviKVU2z6zw4X0wyCzmZxc74/s900/photo_2024-06-07_11-09-20.jpg

ឈូងសមុទ្រ Ha Long មិនត្រឹមតែជាទេសភាពដ៏ប្លែកមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺបានឆ្លុះបញ្ចាំងពីវប្បធម៌ប្រពៃណីរបស់ជនជាតិវៀតណាម។ នៅពេលទៅទស្សនាភូមិនេសាទ ភ្ញៀវទេសចរនឹងអាចយល់ដឹងពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋទីនោះ ទាំងទំនៀមទម្លាប់ និងរបរចិញ្ចឹមជីវិតជាអ្នកនេសាទ។ អ្នកគឺអាចមើលឃើញពីទិដ្ឋភាពដ៏ស្រស់ត្រកាលនៃធម្មជាតិទីនោះ ស្វែងយល់អំពីរឿងរ៉ាវប្រវត្តិសាស្ត្រ វប្បធម៌ និងធ្វើការសិក្សាស្រាវជ្រាវនានាពីប្រព័ន្ធជីវចម្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjIXm8e2Do9Nl-ccB0G-Opw2OzT-rSqVWukcrELXda1imPUI0-HTbmNEKdW-hKSXDZcjQ556EOqvTMOx793YQuXsa_jpVXZThJw5KgkzI5GniKfxjTQOni5Cy6bLshYIDEINoCd7i4K0wGR4pslvfvhZWwlbA_cWymTt6FadVxb0SrbrZFT41-BwXDk2A/s1280/photo_2024-06-07_11-07-26.jpg

គួរបញ្ជាក់ថា ភូមិបណ្តែតទឹកចំនួន៥ដែលស្ថិតនៅលើឈូងសមុទ្រហាឡុងនេះរួមមាន ភូមិបណ្តែតទឹក Cua Van ,ភូមិបណ្តែតទឹក Vung Vieng ,ភូមិបណ្តែតទឹក Ba Hang, ភូមិបណ្តែតទឹកCong Dam ,ភូមិបណ្តែតទឹក Viet Hai៕