Home ព័ត៌មានអន្តរជាតិ តើបាតុភូតដើមឈើអៀនជាអ្វី និងកើតឡើងនៅពេលណា?

តើបាតុភូតដើមឈើអៀនជាអ្វី និងកើតឡើងនៅពេលណា?

113
0

មនុស្សភាគច្រើនមិនធ្លាប់បានឮ និងឆ្ងល់ថា តើដើមឈើចេះអៀនខ្មាស់ដូចមនុស្សដែរ មែនទេ? ពិតហើយ ដើមឈើនៅក្នុងព្រៃធំៗនឹងរក្សាគម្លាតស្លឹកនៅចុងឈើ ហើយការរក្សាគម្លាតនេះហៅថា «បាតុភូតដើមឈើអៀន» ដែលវាពុំបានកើតឡើងញឹកញាប់ទេ ។ ហេតុនេះ ពេលមានបាតុភូតនេះម្តងៗ គេតែងតែកត់ត្រាក្នុងឯកសារ និងបញ្ជាក់ឆ្នាំច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeIKsPNsjf_VgpRlkrYrzjwtvD_fpx-jXIaq8dI6VSPqOUVjum9OxPdbE73qS7rp8vTpWWz9Df7h-JKPAmeWILU8A0hyphenhyphenPE0POzRJq_3lVQvyyHTEKgQfyaihXWfTNSctwVej7HovYylKbPNSaNodbmjb222dCdKXCddcbl8Z7sEq51j0JFfJSiICodO_8/s880/photo_2024-06-06_09-30-40%20(2).jpg

ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅលើពិភពលោក ប្រទេសនានាបានតម្រូវឱ្យពលរដ្ឋរក្សាគម្លាតគ្នាពី១ម៉ែត្រ ទៅ២ម៉ែត្រ (Social distancing) ដើម្បីចៀសវាងការឆ្លងរាតត្បាតជំងឺកូវីដនៅទីប្រជុំជន ។ រីឯរុក្ខជាតិក៏មានដូចគ្នាដែរ ការរក្សាគម្លាតស្លឹកនៅលើចុងឈើនីមួយៗ ហៅថា បាតុភូតដើមឈើអៀន (Crown Shyness) ។

បាតុភូតដើមឈើអៀន គឺជាការរក្សាគម្លាតនៅលើចុងឈើ រហូតដល់បង្កើតភាពស្រស់ស្អាតខ្លាំង ប្លែកភ្នែក ហើយបាតុភូតនេះបានកើតឡើងនៅតំបន់ព្រៃទូទាំងពិភពលោក ។ កាលពីឆ្នាំ១៩៨២ ជីវវិទូម្នាក់ឈ្មោះ Francis Jack Putz បានប្រទះឃើញព្រៃកោងកាងនៅប្រទេសកូស្តារីកា រក្សាគម្លាតស្លឹកនៅលើចុងឈើ ហើយក្រោយមក គេក៏បានប្រទះឃើញដើមឈើនៅប្រទេសម៉ាឡេស៊ីរក្សាគម្លាតស្លឹកដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilxIUzK6_ampnG4YhcM86oBeQoXXFeA4fPK5IbOJJLnGFuVPAYPHE2l75c_RwfvrS7i1xXwGXqIcwx-Cr-wp_3quHbJgPQ-1lLD-OqR_L8spjBRKDRRFk4nTg5g6HYxEs15B2J7SooXi7Swelj0eQv28QDCphyphenhyphen5gR1E8Bjl_AMo-zBJH4di4TW6m2R4sI/s880/photo_2024-06-06_09-30-40%20(3).jpg

បើតាមការស្រាវជ្រាវដែលបានកត់ត្រាទុកបង្ហាញថា បាតុភូតនេះភាគតែងតែកើតឡើងជាមួយដើមកោងកាង, ដើមស្រល់ និងដើមឈើប្រភេទ Eucalyptus ។ ចំណុចសំខាន់ គឺដើមឈើនីមួយៗត្រូវតែមានកម្ពស់ប្រហាក់ប្រហែលគ្នា ទើបអាចកើតបាតុភូតខាងលើបាន ។

ទោះយ៉ាងណា ដើមឈើប្រភេទផ្សេងទៀតនៅតំបន់មួយចំនួន ក៏បានកើតបាតុភូតនេះដែរ ។ នៅពេលដើមឈើកើតបាតុភូតនេះម្តងៗ វាជួយឱ្យពន្លឺព្រះអាទិត្យភ្លឺពេញព្រៃ ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់រុក្ខជាតិផ្សេងៗនៅលើដី និងសត្វព្រៃ ។ ម្យ៉ាងទៀត ដោយសារមែកឈើនីមួយៗរក្សាគម្លាតពីគ្នា វាធ្វើឱ្យការរីករាលដាលនៃសត្វល្អិតដែលជាសត្រូវបំផ្លាញរុក្ខជាតិ និងដង្កូវស៊ីស្លឹកឈើធ្លាក់ចុះជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmcDcWzsJZDg-EazBVjHjPjgdkvkRPZyPJyXWWSPfv2YxnmdjbHwRmEnt1JuMVXxz1u950lkThS5M-dq-ZhoBkYAaCcSgW-U0FUHJrA9MuAlkF1kAZSoVyM4gaX2Gh_yvNDr1sI_Fp5M4kpUiGI07PvXIE_7ZSfuP_CwPX69CXUFhiv2M3A_Cgd2irVDY/s880/photo_2024-06-06_09-30-40%20(4).jpg

ចំណែកមូលហេតុបណ្តាលឱ្យកើតបាតុភូតដើមឈើអៀន គ្មានអ្នកណាម្នាក់អាចបកស្រាយបានទេ ហើយសូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏ពុំអាចផ្តល់ចម្លើយជាក់លាក់បានដែរ ប៉ុន្តែពួកគេសន្និដ្ឋានថា វាអាចកើតឡើងដោយសារកត្តា៣យ៉ាង គឺ ៖

១-កម្លាំងខ្យល់, ខ្យល់ព្យុះ និងទឹកភ្លៀង ទើបធ្វើឱ្យមែកឈើញែកដាច់ពីគ្នា រហូតបង្កើតគម្លាតគ្នានៅចុងឈើ
២-មែកឈើមានគម្លាតគ្នាបែបនេះ ដើម្បីកាត់បន្ថយការរីករាលដាលសត្វល្អិត និងពុំបង្កគ្រោះថ្នាក់ដល់ដើមឈើផ្សេងទៀត
៣-ដើម្បីឱ្យដើមឈើនៅខាងក្រោម ជាពិសេស កូនឈើទើបដុះថ្មីបានទទួលពន្លឺថ្ងៃគ្រប់គ្រាន់ និងមានរស្មីសំយោគប្រកបដោយប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKaKdtgaJmnIkYzbwX0SH0aDZ7W86dg1sMQeQtSaDk6DtpMFENP6ZjIHOfQqw8femCTiENuG6BDZ_ajmOelCINdLsycssRoSuC0-yk8NTiwKVqovrAgevGUTkBL2qh1xDuGD5GL6cMcwCzDpMQ-g_Vv16s_ZOufR6lZ6xbfXQXwecxgb5Ds-eQ9O8O7s4/s880/photo_2024-06-06_09-30-40%20(5).jpg

ហេតុនេះ មិនថាបាតុភូតដើមឈើអៀនកើតឡើងដោយសារមូលហេតុអ្វីទេ ប៉ុន្តែវាធ្វើឱ្យយើងស្គាល់ពីធម្មជាតិនៅជុំវិញខ្លួន និងមានអ្វីម្យ៉ាងស្រដៀងនឹងខ្លួនយើង ។ បើមានឱកាសបានដើរក្នុងព្រៃ កុំភ្លេចសម្លឹងមើលចុងឈើផងថា តើមានបាតុភូតនេះដែរឬទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO0DGOMkWxPTB4o9_22a8vgupvanKe4hySyTxnsN8uBfsZurL50La4QD6VoWT3LXV8ND_eKfur08e8POXKCczk8P4pUDpxSdNSVzNFerCTKwfZNGQJ58iBV3Vn24Nk2_pnTSDA7Pu4MNdl08R-_-WmUEuYCtyzHG-_MOm-xJJ0adj-3b4AkrCiOoNMOI8/s880/photo_2024-06-06_09-30-40.jpg