នៅថ្ងៃទី៤ ខែមិថុនា តារាចម្រៀង HyunA បានប្រកាសជាផ្លូវការនូវកាលវិភាគសម្រាប់ការប្រគំតន្រ្តីរបស់ខ្លួន ដែលនឹងប្រព្រឹត្តនៅអាម៉េរិកខាងជើង។ យោងតាមការបង្ហោះរបស់ HyunA នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Instagram តារាចម្រៀងរូបនេះនឹងចាប់ផ្តើមដំណើរទេសចរណ៍នៅទីក្រុង Dallas នៅថ្ងៃទី៧ ខែសីហា។ ទោះយ៉ាងណា ការប្រកាសនេះ HyunA ត្រូវប្រឈមមុខនឹងមតិប្រតិកម្មថា«គ្មានអ្នកណាទៅមើលនាងនោះទេ»។.png)
តាមការប្រកាសរបស់ HyunA ការប្រគំតន្រ្តីរបស់នាងមានឈ្មោះថា «My Attitude» Tour 2024 នឹងត្រូវបានធ្វើឡើង នៅហ៊ូស្តុន (ថ្ងៃទី៨ ខែសីហា) ញូវយ៉ក (ថ្ងៃទី១០ ខែសីហា) តូរ៉ុនតូ (ថ្ងៃទី១៣ ខែសីហា) ទីក្រុងឈីកាហ្គោ (ថ្ងៃទី១៤ ខែសីហា) ឡូសអេនជឺលេស (ថ្ងៃទី១៧ ខែសីហា) ទីក្រុងស៊ីថល (ថ្ងៃទី២០ ខែសីហា) និង Berkley (ថ្ងៃទី២១ ខែសីហា)។.png)
ជាធម្មតានៅពេលតារាចម្រៀង Kpop ប្រកាសពីការប្រគំតន្រ្តីរបស់ខ្លួននឹងមានការគាំទ្រត្រៀមចាប់ទិញសំបុត្រចូលរួមមិនខាន ប៉ុន្តែលើកនេះការប្រកាសពីការប្រគំតន្រ្តីរបស់ HyunA អ្នកនិយមលេងអ៊ីនធឺណិតមិនមានមតិប្រតិកម្មល្អនោះទេ ពួកគេបានលើកឡើងពីទំនាក់ទំនងដ៏ចម្រូងចម្រាសរវាង HyunA និង Yong Junhyung អតីតសមាជិកក្រុម HIGHLIGHT ដែលបានជាប់ពាក់ព័ន្ធនឹងរឿង «Burning Scandal» ដ៏ល្បីក្នុងឆ្នាំ ២០១៩។

អ្នកនិយមលេងអ៊ីនធឺណិតបានសម្តែងការខកចិត្តចំពោះការប្រកាសនេះ ហើយថែមទាំងបានបញ្ជាក់ពីការមិនចង់ចូលរួមការប្រគំតន្ត្រីរបស់នាង ដោយសារតែទំនាក់ទំនងរបស់នាងជាមួយ Yong Junhyung ។ អ្នកខ្លះបានលើកឡើងអំពីភាពយន្តឯកសារថ្មីបំផុតរបស់ BBC ដែលបានបំភ្លឺរឿងអាស្រូវថ្មីនេះ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តារាចម្រៀង HyunA បានបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈជាមួយ Yong Junhyung ។ ការប្រកាសទំនាក់ទំនងនេះបានធ្វើឱ្យតារាចម្រៀងរូបនេះធ្លាក់ចំនួនអ្នកតាមដាននៅលើគណនី Instagram របស់ HyunA បានថយចុះពី ១៨,៤ លាននាក់ មក ១៨,២ លាននាក់ត្រឹមរយៈពេលខ្លី ខណៈពេលនេះនាងនៅសល់អ្នកតាមដានជាង១៧លាននាក់ប៉ុណ្ណោះ។ មិត្តប្រុសរបស់នាងមានភាពចម្រូងចម្រាសដោយសារការជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មផ្លូវភេទ។ ទោះបីជា Yong Junhyung មិនបានចូលរួម ប៉ុន្តែរូបគេបានទទួលវីដេអូ និងបាននិយាយដោយសម្តីមិនសមរម្យ៕










