នៅក្នុងកម្មវិធីជជែកជាមួយពិធីករ Shin Dong Yup ដែលចាក់ផ្សាយនៅលើ YouTube នៅល្ងាចថ្ងៃទី៣ ខែមិថុនា Rain បានបង្ហើបថានៅពេលដែលលោកបានជួប Kim Tae Hee លើកដំបូងក្នុងឆ្នាំ ២០១២ ធ្វើឱ្យកើតមានចិត្តចង់តាមរកនាង។ បន្ទាប់ពីសុំលេខទូរសព្ទ Rain បានខលទៅអញ្ជើញតារាស្រីរូបនេះទៅញ៉ាំអាហារ ប៉ុន្តែនាងបដិសេធព្រោះ «គ្មានហេតុផលដែលត្រូវញ៉ាំជាមួយលោកទេ»។ នាងថែមទាំងនិយាយចំៗថា Rain មិនមែនជាមនុស្សប្រុសដែលនាងចូលចិត្តនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh814ZBrvDfu6adxrje6MZmZxoVYelsIyU2t1flxYSLl8mUsOOQPNS9g5WcYoHleSQE3sFlNd-f-IPai7Rc_NysKLdfdiZCybRuUHL1WI_P71qgrp9giR1lQJayAhRMimja_bwJXJ21x3Po5YuLtrYfYnWITarRHbq4ECPIyBaM85UPVZ-qnbVSb8u4cEI/s1080/image_2024-01-10_16-19-35.png

ការត្រូវបានគេបដិសេធទាំងស្រុងបានធ្វើឱ្យ Rain មិនអស់ចិត្តជាខ្លាំងពេលនោះលោកគិតក្នុងចិត្តថា៖ «មានរឿងអីទៅ លោកជាមនុស្សល្អ មិនអាក្រក់បែបហ្នឹងទេ»។ ប្រហែលជា ១០នាទីបន្ទាប់ពីខលទៅលើកដំបូង Rain បានទូរសព្ទទៅ Kim Tae Hee ម្តងទៀត ប៉ុន្តែនៅតែមិនអាចណាត់ជួបបានដដែល។ តារាចម្រៀងរូបនេះថែមទាំងបានអង្វរថា «ខ្ញុំនឹងចូលបម្រើទ័ពក្នុងរយៈពេលពីរសប្តាហ៍ទៀត តើអ្នកអាចជួប និងនិយាយជាមួយខ្ញុំមួយរយៈបានទេ?” ចម្លើយមកវិញ Kim Tae Hee មិនព្រមជួបលោកដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiISJjeVF20ov-yWhsvon71YhhyFUU0edXiLe21PM995xGD50S5zI1B0vnYJaOxbIL7gKyIdxh6EYC9uAxWVI_bttuHPg6HObCdJjqMsW4xuXxzMILv3ViaM1_RvVfz7r7Qptub2BW91qxZH6X_H0UwjcezuEBaKr9cawfuWooIkEBa7jaxHuUGv8JbRV4/s1000/image_2024-01-10_16-19-36.png

បន្ទាប់ពី Rain បានទៅបំពេញកាតព្វកិច្ចយោធា មួយឆ្នាំក្រោយមក នៅវិស្សមកាល លោកបានផ្ញើសារទៅកាន់ Kim Tae Hee ហើយអញ្ជើញនាងទៅញ៉ាំអាហារ។ តារាចម្រៀង និងសម្តែង Rain បានសារភាពស្នេហ៍ជាមួយតារាស្រីរូបនេះជាច្រើនដង ប៉ុន្តែត្រូវបានគេបដិសេធដោយសារតែKim Tae Hee មិនជឿទុកចិត្តតារាចម្រៀងរូបនេះគ្រប់គ្រាន់ ដោយគិតថាជាការលេងសើច មិនមែនជាស្នេហាពិតនោះទេ។ Rain មានភាពស្មោះត្រង់ជាមួយនាង ដោយបង្ហាញពីអារម្មណ៍ស្មោះត្រង់ ទើបធ្វើឱ្យនាងបើកចិត្តទទួលយកចំណងស្នេហ៍នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBjfqaM2OQTvGzBtS5880TBVYZKkaf0l4PooxCOVLAd-xfqTXXAub7TSnYDqGEIwgONnDxcCm_0bIXBjKYXZj0Lm5R4-1HiM6fw0f2kSa4Dyo7vsgXcMnjjUSUg0S2xuVsedvpg1rOQkjD3Vth492OuZw2ZosLgwfazwCjdvSnMGnjG2ycDTwoP5Edi0Y/s900/image_2024-06-04_13-39-02%20(2).png
គូស្នេហ៍មួយគូនេះបានរៀបចំពិធីមង្គលការឯកជនមួយនៅឆ្នាំ ២០១៧ ដោយការចំណាយសរុបនៃពិធីមង្គលការគឺត្រឹមតែ ១,១០០ដុល្លារប៉ុណ្ណោះ រួមទាំងការជួលទីកន្លែង ផ្កាអាពាហ៍ពិពាហ៍ និងការតុបតែងជប់លៀង។ តម្លៃនេះមិនរាប់បញ្ចូលរ៉ូបអាពាហ៍ពិពាហ៍ អាវធំ និងចិញ្ចៀនអាពាហ៍ពិពាហ៍របស់ពួកគេទេ។ បន្ទាប់ពីរៀបការរួច Kim Tae Hee បានកំណត់ការងាររបស់នាងក្នុងការថែរក្សាកូនស្រីទាំងពីរ ខណៈដែល Rain នៅតែបន្តសកម្មភាពនៅក្នុងកម្មវិធីតន្ត្រី និងកម្មវិធីទូរទស្សន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghz4XY_U3d0MXSmn_eBBcuC-BKZlAd-BRhoUTsxTqBhqnEez3AO3FHs-U751BFJOWIvpZUiXbNmNgmxMPiHZZ_VjrdzQojHRnLp1f5Z4RTNtpTMLQsBxI9gb2gD25T8WTlxoi8-YtLskq0dRBDuCGj-dJ25z7xbRqCiRr0AAtRHjqsIN0yrGC5MfEYNhk/s1298/image_2024-01-10_16-19-37.png

យោងតាម tvN គូស្នេហ៍មួយគូនេះស្ថិតក្នុងចំណោមអ្នកមានបំផុតក្នុងវិស័យសិល្បៈកូរ៉េ។ នៅឆ្នាំ ២០២១ Rain បានទិញអគារមួយតម្លៃ ៩២ពាន់លានវ៉ុន (ប្រហែល៨០ លានដុល្លារ) នៅទីក្រុងសេអ៊ូល។ គូស្នេហ៍តារាមួយគូនេះរស់នៅក្នុងវីឡាមួយដែលមានតម្លៃប្រហែល ៥ ពាន់លានវ៉ុន (ប្រហែល៤,៤ លានដុល្លារ)។ បច្ចុប្បន្នអ្នកទាំងពីរមានកូនស្រី២នាក់ជាចំណងដៃផងដែរ៕