Home ព័ត៌មានអន្តរជាតិ ពលរដ្ឋតួកគីរាប់ពាន់នាក់តវ៉ាប្រឆាំងនឹងគម្រោងសម្លា.ប់ ឆ្កែអនាថា

ពលរដ្ឋតួកគីរាប់ពាន់នាក់តវ៉ាប្រឆាំងនឹងគម្រោងសម្លា.ប់ ឆ្កែអនាថា

50
0

ប្រទេសតួកគី ៖ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋតួកគីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Istanbul ដើម្បីបង្ហាញការមិនពេញចិត្តចំពោះគម្រោងសម្លា.ប់ ឆ្កែអនាថានៅទូទាំងប្រទេសរបស់រដ្ឋាភិបាល ។ រដ្ឋាភិបាលបានចេញសេចក្តីព្រាងច្បាប់ថ្មីមួយដើម្បីចាប់ក្រៀវឆ្កែអនាថានៅតាមផ្លូវ ព្រមទាំងកម្ចា.ត់ពួកវា ប្រសិនបើគ្មានអ្នកណាយកទៅចិញ្ចឹមក្នុងរយៈពេល៣០ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKTexvoV_jf8Jzy8IXTxmQ2fKTAM73ZDGwVm5cL7gGHCtjGi5Sh2BdrzW5sLIdU4jJxnpEeH0dHR2OZJtYbqrIRm6PWzO_BbJNgMmNPSF417VDoqigg8fS3xXfxIfPutj54W2r3YIOs9JU4-uiN7g2buWBZXbWAwwfKOoM6T0A4OfWWGGfpVABnG_LfnU/s1080/photo_2024-06-04_09-51-37.jpg

គម្រោងកម្ចាត់ឆ្កែអនាថានៅទូទាំងប្រទេសនេះ បានធ្វើឱ្យពលរដ្ឋតួកគីជាច្រើននាក់មិនពេញចិត្ត និងប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុង Istanbul ។ ពួកគេបានកាន់ស្លាករូបភាពឆ្កែដែលមានទឹកមុខគួរឱ្យអាណិតអាសូរ ដើម្បីប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាល ។ អ្នកតវ៉ាម្នាក់និយាយថា ៖ «បញ្ហានេះប៉ះពាល់យ៉ាងខ្លាំងដល់សត្វ ហើយវាជាច្បាប់ឃាតកម្ម ។ ខ្ញុំយល់ថា បន្ទាប់ពីរដ្ឋាភិបាលកម្ចាត់ឆ្កែអនាថាអស់ហើយ គឺអាចនឹងកម្ចាត់ឆ្មាបន្តទៀត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKkW75hmmzTBB3eNViwxKNek5C8V7UKELeiMzmSZWwiyKYtjC4ZwXv961kBEbKOy67WLJGUoPPtnKBqdM_Nq1YjRJ0f_j_INPZetvmRdGRHB6Am9IIFM320xC2UrM1nFpawgbG2sbM4eQcyRZo0xdVbJHWRkF_U0CxCFmJDOrAkzxvsFaDcwtEuyDUv2I/s1080/photo_2024-06-04_09-51-41.jpg

គណបក្សយុត្តិធម៌ និងការអភិវឌ្ឍ ដែលជាគណបក្សរដ្ឋាភិបាលរបស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ខាងលើនេះ គឺមានភាពចាំបាច់ដើម្បីកាត់បន្ថយចំនួនឆ្កែអនាថាក្នុងប្រទេស និងបញ្ឈប់ពួកវាកុំឱ្យធ្វើបាបមនុស្សបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuP8vF2gupgsI0I29y3puHA8LiJj1ytIAfmJCpdn6NrA1tQKLDjlI_rIWo43u6BbDw7rPIA85_uHuqCdKKieVUj-JCAL5zLPPJdPeapYV8Fzu46-T1eqZKv3aw4E3zf4wUglr1MhskgqWelCr64IzjNVkvMxUX0z_-AQp5-NF4lKGM-CR3Qq6WVv-ymdo/s640/a0752111ce3cd52b551d061862f3c4ff.jpg

រដ្ឋាភិបាលអះអាងថា ប្រទេសតួកគីមានឆ្កែអនាថាសរុបប្រមាណ៤លានក្បាល ហើយក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ពួកវាធ្វើឱ្យកើតគ្រោះថ្នាក់នៅតាមផ្លូវចំនួន៣.៥៤៤លើក ។ លើសពីនេះ វាជាមូលហេតុធ្វើឱ្យមនុស្សស្លាប់ចំនួន៥៥នាក់ និងរងរបួសជាង៥.០០០នាក់ទៀត ។ រីឯអង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា តួកគី គឺជាប្រទេសមានគ្រោះថ្នាក់យ៉ាងខ្លាំងដោយសារជំងឺឆ្កែឆ្កួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixpZ6ROGY-Lv1h1aW6LX4Bv8DDTJK5JGDBf47zGDc1UGTZokM5hqioG05IPQOnbhSBSj4W2Zwl2j3hawoNpaZTWcWgt4SctRH-hOuA1SxsCMT9kRIdLWgKIu0JVeKO3V4rM9UngHm948hbrTTUnKgKQ65Rku8dEPOuVkXSjye6WTumXza0jcj_4FPhq4I/s1280/2024-05-30t133647z-56488405-rc2b08a-itnv.jpg

ចំណែកលោក Heydar Ozkan អនុប្រធានសហព័ន្ធសិទ្ធិសត្វនៅប្រទេសតួកគី លើកឡើងថា រដ្ឋាភិបាលដោះស្រាយបញ្ហាពុំចំគោលដៅទេ រដ្ឋាភិបាលគួរតែផ្តល់ភាពសំខាន់លើការក្រៀវសត្វ និងរកទីកន្លែងសង្គ្រោះសត្វ វានឹងមានប្រសិទ្ធភាពជាងកម្ចាត់ពួកវា ៕