ថ្មីៗនេះ មហាជនខ្មែរជាច្រើនហាក់ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើវីដេអូក្នុងបណ្តាញសង្គម ទៅលើបុរសជនជាតិអូស្រា្តលីម្នាក់ជាអ្នកលក់នំអាកោរត្នោត នៅរាជធានីភ្នំពេញ បាននឹងកំពុងញាប់ដៃញាប់ជើងចាប់នំច្រក ឲ្យអតិថជនរបស់ខ្លួនបានយ៉ាងស្ទាត់ជំនាញ។
កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ វីដេអូចែកចាយពីបណ្តាញសង្គម Tik Tok ដោយគណនីមួយដែលមានឈ្មោះថា Daniel In ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ជួយទិញបងផង! នំត្នោតពីជនជាតិអូស្រ្តាលី»។ តាមរយៈវីដេអូប្រមាណនឹង៥០ វិនាទី គឺបានបានបង្ហាញឲ្យឃើញពីសកម្មភាពបុរសជនជាតិអូស្រា្តលីម្នាក់កំពុងតែចាប់នំប្រពៃណីខ្មែរគឺនំត្នោត ដាក់ចូលទៅក្នុងស្មុគប្រអប់ស្លឹកត្នោត ត្រៀមច្រកខ្ចប់ឲ្យអតិជនរបស់ខ្លួនដែលបានកម្មង់។
ជាមួយគ្នានោះ គេបានសង្កេតឃើញថាមានស្មុគប្រអប់ស្លឹកត្នោតយ៉ាងច្រើនបាននឹងកំពុងស្ថិតនៅពីក្រោយគាត់ ដែលលើសពីការជួយលើកកម្ពស់នំខ្មែរហើយ ក៏បានជួយលើកតម្កើនសិប្បកម្មខ្មែរ និងកាត់បន្ថយការប្រើប្រាស់សម្រាមប្លាស្ទិកទៀតផង។
បន្ទាប់ពីវីដេអូនេះបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមរួចមកគឺឃើញថាទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសក្នុងចំណោមជនជាតិខ្មែរ ហាក់កោតសរសើរបុរសដែលជាអ្នកលក់ជនជាតិអូស្រា្តលីម្នាក់នេះ ដែលបានគាំទ្រនំប្រពៃណីខ្មែរ ហើយក៏បានចាប់យកនំខ្មែរមួយនេះ ធ្វើជាមុខរបរប្រចាំថ្ងៃបានយ៉ាងកាក់កប។ បើតាមមតិលើកឡើងពីមហាជនបានឲ្យដឹងថា ទីតាំងលក់នំរបស់បុរសជនជាតិអូស្រា្តលីរូបនេះ គឺស្ថិតនៅក្រោយសាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតនៅកណ្តាលរាជធានីភ្នំពេញ៕

@daniel_i889 ជួយទិញបងផង #Australian palm cake
♬ សំឡេងដើម – ???????? ???????????????????? ???????????? – ???????? ???????????????????? ????????????










