Home ព័ត៌មានជាតិ បញ្ឈប់អ្នកបើកស្រឡាងម្នាក់ ក្រោយយកជើងបញ្ជាចង្កូត

បញ្ឈប់អ្នកបើកស្រឡាងម្នាក់ ក្រោយយកជើងបញ្ជាចង្កូត

90
0

ថ្មីៗនេះ មានការបែកធ្លាយវីដេអូរបស់អ្នកបើកស្រឡាងម្នាក់នៅកំពង់ចម្លងភ្នំពេញ អរិយក្សត្រ យកជើងបញ្ជាចង្កូត មើលទៅហាក់មិនខ្វល់ពីបញ្ហាអ្វីទាំងអស់ ទាំងដែលមានមនុស្សជាច្រើនកំពុងធ្វើដំណើរនៅលើនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXA912pVaZ1MMjOZYGhJJd71pDxE9X9oxB28by9pulTNM1yesYCodRLA7FmWxXq3IRcsx5I20Xu4Ew-DLFyXTxbZ0g94dXlg6q4BkAoCAAnVrvf022Y5hqvgKZv1_PkEL68XwsTn4wLNnS7oouTrXfPQWQYaaz4u5Sd1zaosxANSsHzmkm7ivej6i6yrk/s909/Screenshot%202024-06-04%20083455.png

ក្រោយបែកធ្លាយវីដេអូនេះ នាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ លោក អាន សំអន បានសម្រេចបញ្ឈប់អ្នកបើកបរនោះ ដែលមានឈ្មោះ ឡេង ដារ៉ូ ដោយចោទប្រកាន់ថាប្រព្រឹត្តិខុសវិជ្ជាជីវៈក្នុងការបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqa_VlQ_Bqcm2VWMWpVT1D_cQieEnScwTlrJ6jaBNH8QdGRrwJDWWIfZptOzWoUs6iL9RBXMZHGYTSzXKSbdkNqNGV_YF18GU7IjAXwrh-WcsLCGXluj6RlS69fYciyy4hsdvL3l4PYPB8jQolKFJzNa_X-ugZNAkC2_N-qsqrXDvOpUo8mjD85AHfSQM/s1103/444770764_788849736679624_9193248671804045455_n.jpg

ក្នុងការសម្រេចចិត្តបញ្ឈប់នេះ លោកនាយកកំពង់ចម្លងភ្នំពេញ អរិយក្សត្រ ក៏បានណែនាំដល់បុគ្គលិកបើកបរកាណូតផ្សេងទៀតទាំងអស់មិនឱ្យយកគំរូតាម និងប្រកាន់ភ្ជាប់នូវសុជីវធម៌ល្អ អាកប្បកិរិយាសមរម្យ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ធ្វើការងារប្រកបដោយការយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលឆ្លងទៅមកជាប្រចាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxBZcYhAZcnJtTRc-FlsVVTe8JxUeztCalgPZpOVjZts7ozq-pDeoCKnDEX5ZSifUAq7NsttXWF15etmesUpYkEAZqq52RVe_sCM9tDs81tTGCUDjHE-MSqVsj71XKGKPvxbaoVDD2CB4-TkHWVQqOOS-N8YYnYVAGyq2wcx4bkuKDnllP0WOwFAPBbVQ/s909/Screenshot%202024-06-04%20083510.png