Home ព័ត៌មានអន្តរជាតិ មកស្គាល់ភ្នំមួយរបស់ឥណ្ឌា ទោះដឹងថាមានគ្រោះថ្នា.ក់ តែទេសចរនៅតែទៅលេង

មកស្គាល់ភ្នំមួយរបស់ឥណ្ឌា ទោះដឹងថាមានគ្រោះថ្នា.ក់ តែទេសចរនៅតែទៅលេង

51
0

ប្រទេសឥណ្ឌា ៖ មនុស្សភាគច្រើនធ្លាប់បានឮថា បើចង់សាកល្បងឡើងភ្នំដ៏មានគ្រោះថ្នា.ក់ បំផុតនៅលើពិភពលោក គឺភ្ញៀវទេសចរអាចឡើងភ្នំហួសាន នៅប្រទេសចិន ។ ប៉ុន្តែភ្នំមួយស្ថិតនៅប្រទេសឥណ្ឌា ក៏មានគ្រោះថ្នា.ក់ ខ្លាំងមិនចាញ់ភ្នំនៅចិនឡើយ ហើយភ្ញៀវទេសចរភាគច្រើនពុំបានឡើងទៅដល់កំពូលភ្នំទេ ។ បើសម្លឹងពីចម្ងាយឃើញថា កំពូលភ្នំនេះមិនខុសគ្នាពីបង្គោលថ្មដ៏ខ្ពស់ទេ ប៉ុន្តែបើសម្លឹងមើលជិតៗនឹងឃើញជណ្តើរឡើងទៅលើភ្នំជាច្រើនជាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA9k4GOfQmUNvug-1TK38qCWE11zqwYp_mEh3UALIyAXFoYyMnGAKoPGfpqrYEAGXWVrWX9mZvT3oRI7NnKAJFhTLb_Ce3hPjrQvDQiyRbneI1Xso7KIEHKbe_VjQUcrObaTj5tPkCj3-OL88DUYzKIwpn7stIzMg7LMxH6wb2EDm_3vdPNq2D5Fvxwlc/s800/kala%202.jpg

ភ្នំនេះឈ្មោះថា Kalavantin Durg មានកម្ពស់៧០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងស្ថិតនៅមិនឆ្ងាយពីទីក្រុងបុមបៃប៉ុន្មានទេ ។ រីឯជណ្តើរឡើងទៅកាន់កំពូលភ្នំ គឺមានសភាពចោតខ្លាំង គ្មានបង្កាន់ដៃ និងរអិលនៅពេលភ្លៀងធ្លាក់ ។

បើតាមជំនឿបុរាណរបស់ជនជាតិឥណ្ឌាឱ្យដឹងថា ការធ្វើជណ្តើរឡើងទៅលើកំពូលភ្នំនេះ គឺដើម្បីគោរពដល់ព្រះមហាក្សត្រី១អង្គ ព្រះនាម Kalavantin ទើបការធ្វើដណ្តើរឡើង-ចុះភ្នំមានលក្ខណៈតូចចង្អៀត គ្មានបង្កាន់ដៃចាប់ ហើយធ្វើឱ្យអ្នកឃើញជណ្តើរនេះមានអារម្មណ៍ញ័រជើង ។ ប៉ុន្តែប្រសិនបើពួកគេអត់ធ្មត់ឡើងឱ្យដល់កំពូលភ្នំនោះ គឺនឹងបានឃើញទេសភាពយ៉ាងស្រស់ស្អាត ដែលកម្រមានអ្នកឡើងទៅដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6-c2ATZx-dIBhxFYbEf23ydjzsyUHD9cxj3YmTVH_Q9MR3PUQ-jZ8gbhwmNhbrI3dCiZCECGAlZr_t8Z7QnOR0rIHmaXvO57K-CTW8xZLfgAr0fyKMwqOZHzeLpXLvQNel3bXADGRfnaKxWxPq5iv2EkJFLpzA6lzNspbC7I7D-RWcWN_dIfuB8hY5EI/s1280/maxresdefault.jpg

ការឡើងជណ្តើរទៅកាន់កំពូលភ្នំ Kalavantin Durg អាចចំណាយពេលប្រមាណ៣ម៉ោង ហើយដោយសារជណ្តើរមានសភាពតូចចង្អៀត ចោតខ្លាំង និងរអិល វាធ្វើឱ្យភ្ញៀវទេសចរងាយនឹងកើតគ្រោះថ្នាក់ ។ លើសពីនេះ បើពួកគេឡើងកាន់តែជិតដល់កំពូលភ្នំ នឹងកាន់តែមានគ្រោះថ្នាក់ទ្វេដង ប៉ុន្តែភ្ញៀវទេសចរអាចសម្រាក និងថតរូបបាននៅពេលឡើងលើភ្នំបានកម្ពស់៣៩០ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfH5PKQHzla4oSQed4AXKu4HXtmjK-APEDP6DPc0VwFKvrAHNyrWwNIzP3kcJaRb1WzPq3xXxhCia9CD-2uepPBd9K0kASTiEN2XhPOiFC3R3AcxkkmN0L6UMgkECxhhb9UqVWrfzsXZZceKX5tt8XpY5P5ApaCVTbX5oGnZf4IGM_x8U3SJivf7nd6Yk/s1250/photo_2024-06-04_09-13-03.jpg

ភ្ញៀវទេសចរភាគច្រើនពុំបានឡើងទៅដល់កំពូលភ្នំទេ ហើយពួកគេសម្រេចចិត្តឈប់នៅចំណុចជិតដល់កំពូលភ្នំ ដោយសារជណ្តើរនៅជិតកំពូលភ្នំមានគ្រោះថ្នាក់ខ្លាំង ។ បើទោះជាពុំអាចឡើងទៅដល់កំពូលភ្នំក្តី ក៏ពួកគេអាចមើលឃើញទីក្រុងជាច្រើនដែរ ដូចជា ៖ ទីក្រុង Prabalgad, Chanderi, Peb, Matheran, Irshalgad និងទន្លេ Ulhas ហើយភ្ញៀវទេសចរអាចមកកម្សាន្តនៅភ្នំនេះពេញមួយឆ្នាំ ប៉ុន្តែវានឹងមានគ្រោះថ្នាក់បំផុតនៅរដូវភ្លៀងធ្លាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYz5ttpTxYDeVIXCJW7a2x1Pz0W_9AH0ECnl3w_EARM8oiVreYHIlOYfGDZZEWmvpiZ2Pv_1OA5cdV9TGO5ei2ah9TEYm64cNj6GJyWUaSC-7RusRi_cJz9Q4HDiVatlWPCNdYvqJ7Rc9r6Hbjpj0EtHsKWt2JHpKvbHzYS0jI0Wca4wJZG6lLJCSck9s/s1280/photo_2024-06-04_09-13-04%20(2).jpg

បញ្ហាប្រឈមពាក់ព័ន្ធនឹងការមកកម្សាន្តនៅភ្នំ Kalavantin Durg គឺមានជណ្តើរចោទខ្លាំង ហើយកាំជណ្តើរនៅចំណុចខ្លះមានកម្ពស់ខ្ពស់ ។ ភ្ញៀវទេសចរត្រូវតែប្រុងប្រយ័ត្នជានិច្ចពេលឡើងលើជណ្តើរ និងឡើងបន្តិចម្តងៗ ដោយសារបើភ្លាត់ស្នៀតតែបន្តិច ពួកគេនឹងធ្លាក់ចុះមកក្រោមវិញ ។ កន្លងមក នៅទីនេះធ្លាប់កើតហេតុការណ៍ភ្ញៀវទេសចរស្លាប់ចំនួន២លើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1nkE5J4mllzF_ucZir2P2ouypniQQNEKQLIOGR4QzK-C0ZVfZenu_m0NeQ1AIGe4O4D5u9DGv7GR8p-J6aFpZg66f6yuOaUZnWFJe-sDZZhcwk43VwPugxCiA-xVYk1z450CYyLPo5oo-7vjSqFJ1v228C5ZJ_bnSxXB3E7inpyQ_bvjoC3zx_MWMNUU/s559/Untitled-design-1-1.jpg

ហេតុនេះ អាជ្ញាធរតម្រូវឱ្យភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តនៅភ្នំ Kalavantin Durg ត្រូវតែចុះឈ្មោះ និងបញ្ជាក់ព័ត៌មានលម្អិតផ្សេងៗជាមុនសិន ទើបពួកគេទទួលបានការអនុញ្ញាតឱ្យឡើងលើភ្នំដ៏គ្រោះថ្នាក់នេះ ៕