Home ព័ត៌មានអន្តរជាតិ ប្រទេសម៉ាល់ឌីវប្រកាសមិនទទួលស្វាគមន៍ពលរដ្ឋអ៊ីស្រាអែល

ប្រទេសម៉ាល់ឌីវប្រកាសមិនទទួលស្វាគមន៍ពលរដ្ឋអ៊ីស្រាអែល

64
0

ប្រទេសម៉ាល់ឌីវ ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសម៉ាល់ឌីវ (ស្ថិតនៅតំបន់អាស៊ីខាងត្បូង) បានប្រកាសហាមឃាត់ពលរដ្ឋអ៊ីស្រាអែលចូលប្រទេសរបស់ខ្លួន ព្រមទាំងត្រៀមធ្វើវិសោធនកម្មច្បាប់ផងដែរដើម្បីប្រឆាំងនឹងសង្គ្រាមនៅតំបន់កាហ្សា ។ រីឯក្រសួងការបរទេសអ៊ីស្រាអែលបានប្រាប់ពលរដ្ឋហាមធ្វើដំណើរទៅប្រទេសម៉ាល់ឌីវ ។

សារព័ត៌មានបរទេសរាយការណ៍ថា វិមានប្រធានាធិបតីប្រទេសម៉ាល់ឌីវ បានចេញសេចក្តីថ្លែងការណ៍១ច្បាប់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដោយបញ្ជាក់ពីការអនុវត្តវិធានការហាមជនបរទេសកាន់លិខិតឆ្លងដែនអ៊ីស្រាអែលចូលប្រទេសម៉ាល់ឌីវជាដាច់ខាត ក្រោយទទួលបានការណែនាំពីគណៈរដ្ឋមន្ត្រី ។ ប៉ុន្តែនៅពុំទាន់មានភាពច្បាស់លាស់ថា ការអនុវត្តវិធានការនេះនឹងចាប់ផ្តើមនៅពេលណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVc7RZXpBnZHWAyEcNWVdB8Jm_QvA6_CP8CDMAs8aOBWWGlp84k4E4UtlTmGScivALpujWLqSKs4bRunwKXRnQIe4knNBHyqHa_tfIcSrdUzj0DwikMgqNPXCV4HKB403AgGH9bfqhV68QoB9YFk-vtCdy2d6MhsUIu3847c41jx2-BqV9lfQEhhMlMs/s770/AP23335614469410-1703140500.webp

លើសពីនេះ ប្រទេសម៉ាល់ឌីវនឹងធ្វើវិសោធនកម្មច្បាប់ឱ្យស្របនឹងវិធានការខាងលើ ព្រមទាំងបង្កើតអនុគណៈកម្មការដើម្បីត្រួតពិនិត្យវិធានការនេះផងដែរ ។ បើតាមសេចក្តីរាយការណ៍បញ្ជាក់ថា លោកប្រធានាធិបតីម៉ាល់ឌីវ Mohamed Muizzu នឹងបង្កើតទូតពិសេសដើម្បីវាយតម្លៃពីតម្រូវការរបស់ពលរដ្ឋប៉ាឡេស្ទីន និងបើកយុទ្ធនាការរៃអង្គាសប្រាក់ ។

ចំណែកលោក Oren Marmorstein មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែលលើកឡើងថា ក្រសួងការបរទេសបានណែនាំឱ្យពលរដ្ឋអ៊ីស្រាអែលចៀសវាងធ្វើដំណើរទៅប្រទេសម៉ាល់ឌីវ ព្រមទាំងអ្នកកាន់លិខិតឆ្លងដែនបរទេស ។ កាលពីឆ្នាំ២០២៣ ពលរដ្ឋអ៊ីស្រាអែលជិត១១.០០០នាក់បានមកកម្សាន្តនៅប្រទេសម៉ាល់ឌីវ ស្មើនឹង០,៦% នៃចំនួនភ្ញៀវទេសចរសរុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_D9CuvrBVEFDz771MBDY4W76m0g-imUXIQbr-1Ksbkp84JoZjLdHW57zUzmRtmRIwDjsqHUiomzLuc4KUCh6_XJ10ME_jW0yRwaJnAhSwKqd63qWw0D7G4dJPh3-FX8tl_z52n3HEfpjnFd-HoB6WaDiwHBg0Z0W6Yhn-fFUPeOKA63W4ieCVlT6OwDE/s1280/photo_2024-06-03_16-36-58.jpg

ប៉ុន្តែក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២៤ ទិន្នន័យផ្លូវការបង្ហាញថា ពលរដ្ឋអ៊ីស្រាអែលធ្វើដំណើរមកម៉ាល់ឌីវ បានធ្លាក់ចុះនៅសល់ត្រឹមតែ៥២៨នាក់ប៉ុណ្ណោះ ឬធ្លាក់ចុះរហូតដល់៨៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ។ កន្លងមក គណបក្សនយោបាយនានាបានព្យាយាមដាក់សម្ពាធឱ្យប្រធានាធិបតីម៉ាល់ឌីវ ហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋអ៊ីស្រាអែល ដើម្បីប្រឆាំងនឹងការធ្វើសង្គ្រាមនៅតំបន់កាហ្សា ។

គួរបញ្ជាក់ថា រដ្ឋាភិបាលម៉ាល់ឌីវធ្លាប់បានហាមឃាត់ពលរដ្ឋអ៊ីស្រាអែលធ្វើដំណើរមកប្រទេសរបស់ខ្លួន កាលពីអំឡុងឆ្នាំ១៩៩០ ។ ក្រោយមក ប្រទេសទាំងពីរនេះក៏បានស្តារទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ២០១០ ។ បច្ចុប្បន្ន ក្រៅពីការហាមឃាត់របស់ប្រទេសម៉ាល់ឌីវ អ្នកកាន់លិខិតឆ្លងដែនអ៊ីស្រាអែលពុំទទួលការអនុញ្ញាតឱ្យធ្វើដំណើរទៅកាន់ប្រទេសជាង១០ទៀត ដូចជា ៖ អាល់ហ្សេរី, បង់ក្លាដែស, ព្រុយណេ, អ៊ីរ៉ង់, អ៊ីរ៉ាក់, គុយវ៉ែត, លីបង់, លីប៊ី, ប៉ាគីស្ថាន, អារ៉ាប៊ីសាអូឌីត, ស៊ីរី និងយេម៉ែន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnY7vtGRrLcH_VCqNMsIV2fhSzKQ9DXLk4KS9wabWCQ-LW2L0yq9Lv0ngXIMQM-0vBPC_Lzahs6GGFuq8yQihjsD2bVoT4tnbKwrOCf2_DgzEdyhemtywd-_slgNcyaezIm0G0tJTDCvzaBmv_Ly0_Bqf7o-wTbad1fd9z480a7PIHri56PDRsDQYOnqk/s800/photo_2024-06-03_16-37-13.jpg