Home ព័ត៌មានអន្តរជាតិ ដឹងអត់! តើប្រទេសណាដែលមានឆ្នេរសមុទ្រវែងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍?

ដឹងអត់! តើប្រទេសណាដែលមានឆ្នេរសមុទ្រវែងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍?

70
0

នៅអាស៊ីអាគ្នេយ៍មានប្រទេសសរុបទាំងអស់ចំនួន ១១ ដោយ ១១ ប្រទេសនេះសុទ្ធតែមានឆ្នេរសមុទ្រស្អាតៗជាច្រើន ក៏ដូចជាមានឆ្នេរសមុទ្រធំៗអមដោយទេសភាពធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ និងទាក់ទាញបំផុត។ ទោះជាយ៉ាងណាតើអ្នកដឹងទេថា ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ តើប្រទេសណាដែលមានឆ្នេរសមុទ្រវែងជាងគេបំផុត? ចម្លើយនោះគឺ ឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌូនេស៊ីដែលវាមានប្រវែងសរុបរហូតដល់ ៥៤,៧២០ គីឡូម៉ែត្រ ជាប្រវែងវែងជាងគេបំផុតជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ ៣ នៅលើពិភពលោក នេះបើយោងតាម Statista និង World Atlas។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUNUQelGUrWGW04GiGoaltIDr_ha8u5me0PDWbWG_CsDLYaBeCLzETbrU95v6Q19timr19HexBU2ZsOxB2tnmC5S3hcSBYNFrlEsUEVDJTG-Em-FnF4fUkfiCWGtqDsK2XtdDCp22s3IQ4YDSKeaehXKjqgHSefzNhUR9pG3kO-CrHQfIwBiJbFMGBBYU/s960/129016886_1727463120755342_5473437756027553595_n.jpg

ប្រទេសឥណ្ឌូនេស៊ីស្ថិតនៅចន្លោះអាស៊ីអាគ្នេយ៍ និងអូសេអានី ដោយតភ្ជាប់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។ នៅភាគខាងជើងប្រទេសនេះជាប់ព្រំដែនម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងសមុទ្រខាងកើត។ ខាងត្បូងជាប់ប្រទេសអូស្ត្រាលី និងខាងលិចជាប់មហាសមុទ្រឥណ្ឌា រីឯខាងកើតវិញជាប់ព្រំដែនប៉ាពួញូហ្គីណេ ទីម័រខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិក។ ផ្ទៃដីនៃប្រទេសឥណ្ឌូនេស៊ីមានទំហំជាង ១.៩ លានគីឡូម៉ែត្រការ៉េ។ ដូច្នេះសម្រាប់ឆ្នេរសមុទ្ររបស់ប្រទេសនេះ គឺមានអំណោយផលសម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាមានភាពសម្បូរបែបនៃរុក្ខជាតិ និងសត្វសមុទ្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZgZXnTUgojwjU3Qovoqw5ZRlQB-qG0VNWlE5uo8df8ym-VrK5KACgloYdAsvzezk_GrxH3JRG1CMAM-rJMI626_r-fO5ztNr530tp8P9ufzNZwCPkVSPttcfqhmEX9sJ_9t5A4aR-kHyCKupjCu6o8pKW5FP7RSmTrFOtTSJb-knKun6BWvIE6QhP5Eo/s1400/bira.jpg

នៅឥណ្ឌូណេស៊ីក្រៅពីមានសមុទ្រដ៏វែងបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ វាក៏ជាប្រទេសកោះធំជាងគេបំផុតនៅលើពិភពលោកផងដែរ។ អង្គការស្រាវជ្រាវមួយចំនួនបានកំណត់ថាចំនួនកោះនៅទីនេះមានរហូតដល់ទៅជាង ១៧.៥០០ ឯណោះ។ ក្នុងចំណោមនោះ ជាងពាក់កណ្តាលត្រូវបានតាំងទីលំនៅ ដែលជាកន្លែងធំបំផុតនៅលើកោះជ្វាដែលមានប្រជាជន ១៥០ លាននាក់ក្នុងឆ្នាំ ២០២០ (ស្មើនឹង ៥៦% នៃចំនួនប្រជាជនសរុបរបស់ប្រទេសឥណ្ឌូនេស៊ី) នេះបើយោងតាមគេហទំព័រស្ថិតិ Statista ហើយរដ្ឋធានីហ្សាកាតាមានទីតាំងនៅលើកោះនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpnnR3hn5DbgzGNk_YG6cQ7OdCXRDsvRmlUzugNZRJxW9SmCeihSM2uxKan9sakZU5S0TekSTE9s0ZOq-8dqH__PnioAcMywl-ndpBtN39SnETUEgGRarDI_LI_EPVpPOywpsPRhOTmOwbFFP9pO34n1EogvJupeAOvS-gkkj1yLr65dd1V_h1mYHtfi8/s900/DJI_0146.jpg

ទោះជាយ៉ាងណាថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងផ្លាស់ប្តូររដ្ឋធានីហ្សាកាតាទៅកាន់ទីក្រុងថ្មីមួយទៀតដែលមានឈ្មោះថា Nusantara ក្នុងខេត្ត East Kalimanta នៅលើកោះ Borneo ចម្ងាយប្រហែល ២,០០០ គីឡូម៉ែត្រពីទីក្រុងហ្សាកាតា។ មូលហេតុគឺដោយសារមានប្រជាជនជាង ១០ លាននាក់នៅទីក្រុងហ្សាកាតាប្រឈមនឹងការកកស្ទះចរាចរណ៍ និងការបំពុលខ្យល់។ ចំនួនមនុស្សរស់នៅច្រើនពេកនៅទីក្រុងហ្សាការតា ត្រូវបានអ្នកជំនាញព្យាករណ៍ថា ១/៣ នៃទីក្រុងអាចស្ថិតនៅក្រោមទឹកនៅឆ្នាំ ២០៥០ ខណៈបច្ចុប្បន្នទីក្រុងនេះកំពុងលិចរហូតដល់ ២៥ សង់ទីម៉ែត្រក្នុងមួយឆ្នាំនៅក្នុងតំបន់មួយចំនួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1ZG_75MPtaucG9ORBC9gOd2vYGTVwPMMky6YJMXbMcli9wxWYl7gzgAPNxXjKezX1nswvrxXYBKNPuyD3NSx3sGEV_aezbVdfkffoVfjTXGSB5p7YNLJ3531bbDPIMlHf7l_99dt3o8GsZyDcxxtEVIo29CtsM5REyCeJ18hnubrix8c5pDFHgpWP8KY/s730/indonesia-best-beaches-trikora-beach.jpg