Home ព័ត៌មានជាតិ មកស្គាល់ទន្លេសប្បនិមិត្តមួយ នៅខេត្តត្បូងឃ្មុំ

មកស្គាល់ទន្លេសប្បនិមិត្តមួយ នៅខេត្តត្បូងឃ្មុំ

94
0

ទន្លេសប្បនិមិត្តនៃខេត្តត្បូងឃ្មុំ ស្ថិតក្នុងតំបន់បុរីទីប្រជុំជននៃខេត្តត្បូងឃ្មុំ មានផ្ទៃក្រឡា ៤៥.៤ ហិកតា ប្រវែង ១៨០០ម៉ែត្រ និងទទឹងជាមធ្យម ៤០០ម៉ែត្រ ដែលអាចផ្ទុកទឹកបាន ៣លានម៉ែត្រគូប ដោយមានឈ្មោះដើមថា “អាងតាវ៉ាន់” ជាកន្លែងមានប្រភពទឹកចេញធម្មជាតិ និងត្រូវបានកាយពង្រីក នៅឆ្នាំ២០១៤ ហើយបានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwwIegEbxaJKd3hbvv-YTjBeSit1FrC1NAtiLWebaijL5aSWUAlVA7DcfXh0vgw0LCJDXl2oZ_GIgH8KxhXORXspz4VdV5OYv4jFCmCDIgf-P8EOSt7UR9YCCmSm4DeJ-exe0iS_E03eOWbYU3PkI1ES6UivmVbwMfWyIEaYGvldK0YNsq5UUlXJnlrHg/s1280/1be5d20d4d80325571f9695f47b04b6c.jpeg

ទន្លេសប្បនិមិត្តនេះ មានលទ្ធភាពផ្ទុកទឹកបាន ៣លានម៉ែត្រគូប ជាប្រភពទឹកដ៏សំខាន់ ដែលអាចផ្គត់ផ្គង់ទឹកដល់ប្រជាពលរដ្ឋជាង ៥០ ០០០នាក់ និងរោងចក្រទឹកស្អាត១កន្លែង ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1OpgUp_BgoDP0bR3vHhJArfXHsNitH0j1f7lI5Mfd0BIsX896dKlF5fRwCh8UgXbr0Gb8mTRqtNs2yy5SM4n5esiYO2vrL4wB2wutKhUr1w0NJKgfBvp9mzzXkMh6A50WoUAI9jH6DDQmjHEAqtPxeQKLRN9KaUrwhsM6gV1BEc8OyXYwLd8W5huiUHI/s1280/b3c524f0467aca5717c616057e99f54a.jpeg

លើសពីនេះ ប្រភពទឹកមួយនេះ ក៏មាន “អាងសោភ័ណ” ប្រវែង ១០០០ម៉ែត្រ និងទទឹង ៤០០ម៉ែត្រ សម្រាប់ជួយរំដោះទឹកចេញពីទន្លេសិប្បនិមិត្តក្នុងរដូវវស្សា ជាពេលដែលទឹកពេញទន្លេផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQlN-6khjNDcUy8YVsl28EYRBrnibmucr_lMUDtCNUdwHNrp6vAeV9tCmNk1MG64HRZXO9iL34Iyvri3fbgAZhhrjg_1TEqKiKo7biHB_gK5phDmMgn9AT2sWjDg8oOMj5UWxy-mvyDA5rxTX1k9iIibsWuQrecsXutPt1jenZnZhb5z-6sp27QN1zo0U/s1280/dfc3abfedf866c8b149efe82e8af356b.jpeg