Home ព័ត៌មានអន្តរជាតិ អាថ៌កំបាំងនៅតែមានលើពិភពលោក! គ្មានអ្នកដឹងថា ដុំថ្មមានអាយុ៤ពាន់ឆ្នាំដាច់ពីគ្នាដោយរបៀបណា

អាថ៌កំបាំងនៅតែមានលើពិភពលោក! គ្មានអ្នកដឹងថា ដុំថ្មមានអាយុ៤ពាន់ឆ្នាំដាច់ពីគ្នាដោយរបៀបណា

151
0

ប្រទេសអារ៉ាប៊ីសាអូឌីត ៖ ដុំថ្មដ៏ធំមួយឈ្មោះ Al Naslaa មានអាយុកាល៤.០០០ឆ្នាំ ស្ថិតនៅទីក្រុង Tayma Oasis ប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានកាត់ផ្តាច់ចេញពីគ្នាជា២កំណាត់ យ៉ាងស្មើត្រឹមដូចបន្ទាត់ ។ មតិមួយចំនួនលើកឡើងថា ថ្មនេះត្រូវបានកាត់ដោយពន្លឺឡាស៊ែរ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដូចក្នុងខ្សែភាពយន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4G-njEMVkKhUDT-dgkueZbgIq094o7Qh8kPaa7TWzXJ7RIwsW5XMQdqvXwW4V7We8mAtVKwEbLAEfb1cK1g5zpRKUpkdYtQ3cZaxc0-q_rNlUPly5kJKZpt2cP5_JlGWMhj9U-WLEfbOYhI_o9FSGmFlj_8ID04GBZ-RhcjdtYy9NYpZqK-HYttbKij0/s700/photo_2024-06-01_16-21-53.jpg

រូបភាពដុំថ្ម Al Naslaa បានធ្វើឱ្យមានការជជែកវែកញែកគ្នាក្នុងបណ្តាញសង្គមកាលពីឆ្នាំ២០២១ អំពីមូលហេតុដែលបណ្តាលឱ្យថ្មត្រូវកាត់ផ្តាច់ជា២ផ្នែកស្មើដូចបន្ទាត់ ហើយអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិផ្សេងៗគ្នាពាក់ព័ន្ធនឹងថ្មនេះ ។ ដុំថ្មខាងលើមានកម្ពស់ប្រមាណ៦ម៉ែត្រ និងមានទទឹង៩ម៉ែត្រ ហើយនៅលើថ្មមានស្នាមឆ្លាក់អាថ៌កំបាំង និងរូបភាពផ្សេងៗផងដែរ ។

ចំណែកចំណុចទាក់ទាញបំផុតរបស់ថ្ម Al Naslaa គឺវាស្នាមកាត់ផ្តាច់ចេញពីគ្នាស្មើដូចបន្ទាត់ រហូតដល់គេពុំជឿថា នេះជាស្នាដៃរបស់មនុស្សសម័យបុរាណ ។ ហេតុនេះ មតិមួយចំនួនលើកឡើងថា អាចជាស្នាដៃរបស់មនុស្សក្រៅភព ក៏ថាបាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieAabmW0PgKWwg3Wh0NcscQvQQeiV6xDL6MVDBCsnOhr9_TR5P9yc-jElQ7q6EJFqW-0Rfwq3z2LvabjVXnVRWx1cXmWW2st3E7WBSFDblOplfvb5Dg-jspqxpH0jEUHiNWx4P1tHuFIkAkwWlYUAjcpTvskrnVC3QUQENxpnYYTk-N9rRsulLRwHYPGs/s900/photo_2024-06-01_16-21-54%20(3).jpg
ប៉ុន្តែបើបកស្រាយតាមគោលការណ៍វិទ្យាសាស្ត្រ គឺមានទ្រឹស្តីជាច្រើនខុសៗគ្នា ហើយខាងក្រោមនេះ គ្រាន់តែជាទ្រឹស្តីខ្លះៗប៉ុណ្ណោះ ៖

-ទ្រឹស្តីទី១ ៖ ថ្មនេះបានកាត់ផ្តាច់ពីគ្នាតាមធម្មជាតិ ដោយកាលពីដំបូង វាគ្រាន់តែជាស្នាមដាច់ពីគ្នាតូចៗប៉ុណ្ណោះ ។ ប៉ុន្តែក្រោយមក ខ្យល់ និងខ្សាច់ ក៏បានបក់ចូលក្នុងស្នាមដាច់នេះអស់រយៈពេលរាប់ពាន់ឆ្នាំ ធ្វើឱ្យថ្មកាត់ផ្តាច់ពីគ្នាគ្រប់ពេលវេលា ។ ដូច្នេះ វាបានដាច់ពីគ្នាយ៉ាងស្មើត្រឹមដូចគេបានឃើញសព្វថ្ងៃនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAgqMMgh0xW_ZqksJqPhTwZkq1mN8RjUkmpIE7kaSiB9CCmNhWMsGeCzJdy-GktmY4FJ9E7IqqcmKGPSckjuDwGtivcHxyjaFl5Rjw-9NKiYAizIddk6bt8UecRTUSiAq5pzyXHGQNWD9dsvmDWFnuOtXe0su2MsxNRnurFUyRuWakvuUNKMlmiIydio4/s852/photo_2024-06-01_16-21-54.jpg

-ទ្រឹស្តីទី២ ៖ ស្នាមកាត់ផ្តាច់របស់ថ្មកើតឡើងដោយសារស្នាដៃរបស់មនុស្ស ហើយពួកគេជាអ្នកឆ្លាក់រូបស្អាតៗនៅលើថ្ម ។ ហេតុនេះ វាអាចជាការបង្ហាញពីផ្នែកសិល្បៈនៅសម័យបុរាណ ។

បើទោះជាអ្នកស្រាវជ្រាវជាច្រើនបានបញ្ចេញយោបល់ផ្សេងៗគ្នាក្តី ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ (ឆ្នាំ២០២៤) គ្មានអ្នកណាម្នាក់ដឹងថា តើថ្មនេះកាត់ផ្តាច់ពីគ្នាដោយរបៀបណាទេ ។ ដូច្នេះ មនុស្សខ្លះជឿថា វាត្រូវបានកាត់ផ្តាច់ដោយសារការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៅសម័យនោះ និងពុំធ្លាប់បានកត់ត្រាទុក ៕