មានវីដេអូមួយបានចែកចាយនៅលើបណ្តាញសង្គមពីតារាសម្តែង ព្រះកាយច័ន្ទ កំពុងវាស់ទំហំខ្លួន ក្នុងហាងមួយកន្លែង ខណៈអ្នកបង្ហោះបង្ហើបដំរួយថាព្រះកាយច័ន្ទ នឹងចូលប្រកួតបវរកញ្ញាម្តងទៀតប៉ុន្តែមិនបានបញ្ជាក់កម្មវិធីណានោះទេ។ យ៉ាងណាមិញ សកម្មភាពនេះមានអ្នកខ្លះក៏បង្ហាញការសប្បាយចិត្តចំពោះការវិលត្រលប់មកវិញរបស់នាង ចំណែកឯមតិខ្លះទៀតបានបញ្ចេញមតិរិះគន់ថា នាងមកក្រឡុកបវរកញ្ញាទៀតហើយ។ ជុំវិញ ព្រះកាយច័ន្ទ វិលចូលប្រកួតនេះមិនទាន់មានទិន្នន័យច្បាស់លាស់នោះទេ។
គណនីទិកតុកមួយឈ្មោះថា «Mai» បានបង្ហោះវីដេអូជិត១នាទីដោយដាក់ចំណងជើងថា «ព្រះកាយច័ន្ទវិលមកវិញហើយ hello miss..»។ ក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញ ព្រះកាយច័ន្ទ ស្ថិតក្នុងសំលៀកបំពាក់ពណ៌ក្រហម ស្ថិតនៅហាងសំលៀកបំពាក់មួយកន្លែង និងកំពុងត្រូវបានជាងវាស់ទំហំខ្លួន។ វីដេអូជាមួយនឹងចំណងជើងនៃការបង្ហាញដំរួយរបស់ព្រះកាយច័ន្ទ នេះបានទាក់ទាញគណនីទិកតុកជាច្រើនចូលទៅបញ្ចេញមតិ។.png)
អ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការសម្តែងការសប្បាយចិត្តរបស់ខ្លួនដែលតារាសម្តែង ព្រះកាយច័ន្ទ អតីត Miss Grand ភ្នំពេញរូបនេះចូលមកប្រកួតវិស័យបវរកញ្ញាម្តងទៀត ប៉ុន្តែងាកទៅកាន់មតិផ្សេងទៀតសម្តែងការមិនពេញចិត្តឡើយ។ ពួកគេបានបញ្ចេញមតិថា កុំមកអី , ត្រឡប់មកវិញជាមួយការក្រឡុកនិងអង្រួនវិស័យបវរកញ្ញាស្រុកខ្មែរកាន់ខ្លាំង និងកក្រើកជាងមុន រួមទាំងមតិយោបល់និងការទស្សន៍ទាយថានាងនឹងចូលប្រកួតកម្មវិធីផ្សេងៗ។
យ៉ាងណាមិញ ដំណឹងនៃការវិលត្រលប់របស់ព្រះកាយច័ន្ទ ក្នុងវិស័យបវរកញ្ញានេះមិនទាន់ច្បាស់មួយរយភាគរយនោះទេ ខណៈកាលពីមុន នាងក៏បានប្រាប់អ្នកគាំទ្រចង់ចូលប្រកួតម្តងទៀតប៉ុន្តែមិនទាន់ច្បាស់ ប៉ុន្តែដំណឹងនាគ្រានោះនាងរងការរិះគន់ច្រើនជាងសាទរ។
គួរកត់សម្គាល់ថា ព្រះកាយច័ន្ទ បានសម្រេចចិត្តបោះបង់តំណែងជា Miss Grand ភ្នំពេញ បន្ទាប់ពីជាប់បានជាង២០ថ្ងៃក្រោមមូលហេតុមិនមានពេលវេលាគ្រប់គ្រាន់មានភារកិច្ចផ្ទាល់ខ្លួនត្រូវបំពេញចាំបាច់។ កាលពីកន្លងទៅនេះ ព្រះកាយច័ន្ទ បានចូលរួមក្នុងកិច្ចសម្ភាសដោយបាននិយាយថាការប្រកួតបវរកញ្ញាមានការកាប់ចាក់ក្រោយខ្នងច្រណែនឈ្នានីសលើសខ្សែភាពយន្តទៅទៀត។ តារាស្រីរូបនេះថានាងជាតួសម្តែងស្រាប់ ប៉ុន្តែនាងមិនចូលចិត្តសម្តែងនៅខាងក្រៅសាច់រឿងនោះទេក្នុងរឿងតួឯកឈ្នះ តែក្រៅសាច់រឿងនាងសុំចាញ់ នាងមានការគោរពតែការទ្រ ការអែបអប សុំមិនប្រើប្រាស់៕










