Home ព័ត៌មានអន្តរជាតិ មហាជនវែកញែកពីម្ចាស់លំនៅឋានឯកោបំផុតលើពិភពលោក តើអ្នកណាជាម្ចាស់ពិតប្រាកដ?

មហាជនវែកញែកពីម្ចាស់លំនៅឋានឯកោបំផុតលើពិភពលោក តើអ្នកណាជាម្ចាស់ពិតប្រាកដ?

70
0

ប្រទេសអ៊ីស្លង់ ៖ រូបភាពដែលយើងបានឃើញនេះមិនមែនជារូបកាត់តទេ ប៉ុន្តែវាជារូបលំនៅឋានពិតប្រាកដ ដែលឯកោបំផុតស្ថិតនៅលើកោះ Ellioaey ជាកោះដាច់ស្រយាលមួយនៅភាគខាងត្បូងប្រទេសអ៊ីស្លង់ ។ រូបភាពលំនៅឋាននេះធ្លាប់ជាប្រធានបទមួយជជែកវែកញែកគ្នាយ៉ាងខ្លាំងក្នុងបណ្តាញសង្គម កាលពីឆ្នាំ២០១០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJPbaleymTWukzpXxgie9VDCQnEwHDff18rDp6_x6xXf0IigpjwedQgxwYpykXvDVwAPWju79yLESL-HvOD32pOME6REdKx8oWSk-moS_-xFdH0Eb6qPJQ7EZqXJNKdsJ3c-Lp1JnMtaLhpO8bXMdb37oQMDhyCmXigBSz28wW2bzCY7B9lfzAv_gor8A/s620/34cad83d1ffd96b94dbc180b0c761652.png

ចំណុចទាក់ទាញរបស់កោះ Ellioaey គឺនៅលើកោះមានលំនៅឋានតែមួយប៉ុណ្ណោះ រហូតដល់ក្លាយជាចំណុចលេចធ្លោ និងមានលក្ខណៈខុសប្លែកពីបណ្តាកោះផ្សេងទៀត ។ នៅពេលរូបភាពកោះត្រូវបានផ្សព្វផ្សាយក្នុងបណ្តាញសង្គមលើកដំបូងឃើញថា មានមនុស្សជាច្រើនបានរៀបរាប់រឿងរ៉ាវពាក់ព័ន្ធនឹងទីកន្លែងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJDYYRnx9mtn4FByfoqsqMb730-iOVncal-GTmb1bV1RChxpkmyglcSkWXLGDV6nzEY0c_cdlWbzWb3W-dVNwhttMbIHkOHQGhLEheZsFMKFlU8Lr-IbbFCEpX-B0dlWOCP9P4lOueAsfrzbJ0CFNd7TR48mCxN3I8H8saMGmT7oDCQBzmu8Kc1mPa_o/s1600/GettyImages-604363765.webp

មតិមួយចំនួនលើកឡើងថា លំនៅឋានមួយខ្នងនេះសាងសង់ឡើងដោយមហាសេដ្ឋីមានប្រាក់រាប់លានដុល្លារ ។ មហាសេដ្ឋីរូបនេះមានគម្រោងផ្លាស់ប្តូរទីលំនៅមករស់នៅលើកោះ នៅពេលថ្ងៃអវសានពិភពលោកមកដល់ ពីព្រោះជឿថា មិនយូរទៀតទេ ពិភពលោកទាំងមូលនឹងរលាយដោយសារតែមេរោគ Zombie ។

ចំណែកមតិផ្សេងទៀតថា លំនៅឋាននេះគ្មានពិតប្រាកដទេ ប៉ុន្តែវាជារូបភាពកាត់តប៉ុណ្ណោះ ។ រីឯការលើកឡើងដែលគេជឿជាក់ច្រើនបំផុត គឺរដ្ឋាភិបាលអ៊ីស្លង់បានប្រគល់កោះនេះជារង្វាន់ដល់តារាចម្រៀងម្នាក់ ប៉ុន្តែក្រោយមក រដ្ឋាភិបាលអ៊ីស្លង់ក៏បានបដិសេធចំពោះការលើកឡើងខាងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf1oTCwrr_f-D7p5CdOMKUWOg2VRYz9mWubKh7RTzs-6WU0nHcnzQ__qhrof-tnd5joLFFy-T7FwMn1D21v_GihQmYbuFioMrgLmvI6tHXvksYseMaM5UVaxliQ8J4NDSWakK4j9qu6mU4rVLr2S7O5E6Vwbg_kjtVz329SgksVylCe1GS9tFTD2ByIiE/s1090/photo_2024-06-01_15-09-48.jpg

តើកោះនេះមានប្រវត្តិដូចម្តេចខ្លះ? កាលពីប្រមាណ៣០០ឆ្នាំមុន កោះ Ellioaey ដែលស្ថិតនៅក្បែរកោះជាច្រើនទៀត ធ្លាប់មានមនុស្សរស់នៅ ហើយពួកគេប្រកបមុខរបររកត្រី, បាញ់សត្វស្លាប និងចិញ្ចឹមគោ ។ ប៉ុន្តែនៅឆ្នាំ១៩៣០ អ្នករស់នៅលើកោះចុងក្រោយគេបានបោះបង់កោះចោល ទើបវាក្លាយជាកោះស្ងាត់ជ្រងំ និងគ្មានមនុស្សរស់នៅរហូតដល់ពេលបច្ចុប្បន្ន (ឆ្នាំ២០២៤) ។

ចំណែកលំនៅឋានតែមួយគត់នៅលើកោះ គឺមិនពាក់ព័ន្ធនឹងការលើកឡើងខាងលើទេ ។ បើទោះជាលំនៅឋាននេះស្ថិតនៅឆ្ងាយពីទីប្រជុំជន គ្មានអគ្គិសនី និងគ្មានទឹកម៉ាស៊ីនប្រើប្រាស់ដូចលំនៅឋានក្នុងទីក្រុងក្តី ប៉ុន្តែលំនៅឋានត្រូវបានរចនាម៉ូដយ៉ាងស្អាត មានប្រព័ន្ធស្តុកទឹកភ្លៀង, មានរបងជុំវិញ និងនៅក្បែរសំបុក្រសត្វស្លាបសមុទ្រទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk5grLbAFKlrNVjq2pd5DgcMaFOJ-qybMIc6NUydH0WHd_SLHUgV9IZGeIbflhPSRH04zwbLS74eXLY4tAqB52BUtAYxU1rwnr-K7ZOhfAlNZTjPHryYnFX_V84xeEHKgA4CQLLSrGL7sqVFOeXvlYiJ2Rz_tD7TrCxA3waVR9uGgB8gGv-WunRjSxsTo/s1086/photo_2024-06-01_15-09-49.jpg

ក្រៅពីនេះ មានអ្នកភូមិជាច្រើនគ្រួសារបានរស់នៅលើកោះក្បែរៗ ប៉ុន្តែក្រោយមក ពួកគេក៏បានផ្លាស់ប្តូរទីលំនៅចេញពីកោះទៅរស់នៅទីក្រុងវិញ ដោយសារកោះនៅឆ្ងាយពីទីប្រជុំជន និងគ្មានការអភិវឌ្ឍ ។

លំនៅឋាននេះបានសាងសង់ឡើងកាលពីឆ្នាំ១៩៥០ ដោយសមាគមបរបាញ់សត្វនៅលើកោះ Ellioaey ដើម្បីធ្វើជាកន្លែងសម្រាកក្នុងអំឡុងពេលពួកគេមកបាញ់សត្វស្លាបនៅលើកោះ ។ ក្រោយមក កោះ Ellioaey ត្រូវបានគេដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្យានជាតិតាមច្បាប់ និងធ្វើជាកោះទេសចរណ៍ ទើបធ្វើឱ្យពួកបាញ់សត្វស្លាបពុំអាចត្រឡប់មកទីនេះទៀតទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYfUGmu0fA2wmxIrHlIqnn14Oo4EBnorYZXhgrC1E4RThj9oVazV3IqY102kf8gVYubiSFRQS2FpiJCtUFQkWMF4GpxCmgIyiPjbniZ_1jLH7AHfmeZ69WybzlU8ox5q_GxYTWhX8IiAatSH96c0ltTzUpHr19UdIxAuseoBkNGJE-i3GQiCXRGfJF9Tg/s1200/photo_2024-06-01_15-09-50.jpg