Home ព័ត៌មានអន្តរជាតិ ហេតុអ្វីវិនិយោគិនចាប់អារម្មណ៍វិនិយោគនៅប្រទេសទាំងពីរនេះខ្លាំងជាងគេ?

ហេតុអ្វីវិនិយោគិនចាប់អារម្មណ៍វិនិយោគនៅប្រទេសទាំងពីរនេះខ្លាំងជាងគេ?

86
0

យោងតាមទិន្នន័យរបស់ Fidelity International និង BlackRock Investment Institute បង្ហាញថា នៅឆ្នាំ២០២៤ វិនិយោគិនបរទេសពុំសូវចាប់អារម្មណ៍វិនិយោគនៅប្រទេសដែលមានក្រុមហ៊ុនច្រើនសន្ធឹកសន្ធាប់ ឬសម្បូររោងចក្រឧស្សាហកម្មដូចមុនទេ ប៉ុន្តែពួកគេចាប់អារម្មណ៍វិនិយោគនៅប្រទេសទាំងពីរនេះខ្លាំងជាង ។ កត្តាចម្បងដែលធ្វើឱ្យប្រទេសទាំងពីរនេះទទួលបានការចាប់អារម្មណ៍ពីបណ្តាវិនិយោគិនបរទេស ដោយសារចំនួនពលរដ្ឋកើនឡើង ជាពិសេស យុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv_-Td2NsrJc7eUmeKF5OlG4gT5myYG1lpgyQ3gMpftruC5dT_zszXxetO2F7-1ahlS1GBNhhy4zhTI-WTomwQPQ_qO-I5A04ui6RbmWxRA5f06Zjl8pI2GHwybNGaSBQJ8I1sWjOAd-bCh9hjISAB1ZbgW3W7cnD27RhqQ1F7zXKciHhfs4M9LrdJHFA/s1900/shutterstock_2183275499-1920x1281.webp

បណ្តាវិនិយោគិនបានផ្តោតការវិនិយោគក្នុងប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ហើយចំណុចទាក់ទាញមួយផ្នែកមកពីពួកគេរំពឹងថា រដ្ឋាភិបាលប្រទេសទាំងពីរនឹងចំណាយប្រាក់កាន់តែច្រើនលើហេដ្ឋារចនាសម្ព័ន្ធ ហើយវានឹងផ្តល់លទ្ធផលល្អដល់សេដ្ឋកិច្ចជាតិ ។ ម្យ៉ាងទៀត ប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី បានបោះឆ្នោតនៅឆ្នាំ២០២៤ ដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរប្រទេសរបស់ខ្លួនឱ្យក្លាយជាមហាអំណាចសេដ្ឋកិច្ច ។

ទន្ទឹមនឹងនេះ ចំនួនពលរដ្ឋប្រទេសទាំងពីរដែលចូលដល់វ័យធ្វើការកើនឡើងខ្ពស់ បានក្លាយជាចំណុចទាក់ទាញយ៉ាងខ្លាំងសម្រាប់វិនិយោគិនបរទេស ។ ហេតុនេះ ប្រទេសទាំងពីរបានទាក់ទាញចំណាប់អារម្មណ៍ខ្លាំង បើធៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី ដូចជា ៖ ប្រទេសចិនកំពុងតែឈានដល់សង្គមមនុស្សចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5_q0aEtqLSbJ6RHSrE6chOX8at8pA6Gp7UlUo4MyTgekeQOj5SgJYWQE2olii13kjIUKscJklVSfiD4EgDwVrugEcO3RzdGSV01dw9oslczscCRgEJN3kXBi3uhNTpkQYH09RvFc7EagOMaySptAZRRXPapSdrbgAVB7ZkmujlFpYxWf6tluhJImIc1c/s1920/1673275741989.webp

ការវិភាគរបស់ BlackRock Investment Institute បង្ហាញថា ពលរដ្ឋគ្រប់អាយុធ្វើការបានកើនឡើងក្នុងប្រទេសទាំងពីរ ព្រមទាំងតម្លៃភាគហ៊ុនកើនឡើងក្នុងទីផ្សារហ៊ុន ។ រីឯ Fidelity International មើលឃើញថា វិស័យហិរញ្ញវត្ថុនឹងក្លាយជាអាជីវកម្មដ៏សំខាន់ ដែលទទួលបានប្រយោជន៍ពីការកើនឡើងនៃចំនួនពលរដ្ឋនៅឥណ្ឌា និងឥណ្ឌូណេស៊ី ពីព្រោះគ្រប់គ្នាត្រូវធ្វើប្រតិបត្តិការហិរញ្ញវត្ថុ មិនថាក្រុមហ៊ុនអាជីវកម្ម ឬពលរដ្ឋទូទៅ ។

ហេតុនេះ កំណើនពលរដ្ឋនៅប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ជាពិសេស យុវជន បានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនខ្លាំងជាងប្រទេសជិតខាងដែលមានទំហំសេដ្ឋកិច្ចធំបំផុត ។ បើតាមការរំពឹងទុករបស់ធនាគារពិភពលោក បង្ហាញថា ចំនួនពលរដ្ឋប្រទេសទាំងពីរនឹងកើនឡើងយ៉ាងហោចណាស់ ១០% គិតចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០៤០ និងខុសគ្នាពីចិន ដែលចំនួនពលរដ្ឋនឹងធ្លាក់ចុះជិត៤% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCYvVR4dwFrwqY55-unCIueRjHKThv9gCXO4afRwyNy724CD5On7HdEU6MzvrBZU5NmGGPTt27Nr_yiJzacfsHVH7IENyxNPiCvZaePtjnenYkgkOiYs05yuW3_6qP65qG6aKwJjU51wpp0WjAei44YjstbLUo9BxRHDMXnSYMhB9MD_Qslk0xdniFZ4o/s2000/indonesia-plans-to-build-its-new-capital-from-the-ground-up-to-replace-the-sinking-city-of-jakarta_4.jpg

ចំណែកចំណុចទាក់ទាញរបស់ប្រទេសទាំងពីរខ្លាំងជាងចំនួនពលរដ្ឋកើនឡើង គឺការកែទម្រង់ពលរដ្ឋគ្រប់អាយុធ្វើការចាប់ពី១៥ឆ្នាំ ទៅ៦៤ឆ្នាំ ហើយគេចាត់ទុកថា ឥណ្ឌាមានពលរដ្ឋធ្វើការអាយុតិចបំផុតក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចធំៗ ។

លោក Sanjay Shah ប្រធាននាយកដ្ឋានបំណុលនៅ HSBC Global Asset Management និយាយថា ការឈានចូលដល់សង្គមមនុស្សចាស់របស់ប្រទេសមួយ នឹងប៉ះពាល់ដល់ការឧបត្ថម្ភប្រាក់ថ្លៃព្យាបាលនៅមន្ទីរពេទ្យ និងប្រាក់ចូលនិវត្តន៍ ។ ប្រទេសមានសេដ្ឋកិច្ចជឿនលឿននឹងផ្តល់ប្រាក់ឧបត្ថម្ភផ្នែកសង្គម និងប្រាក់ចូលនិវត្តន៍ច្រើនជាងប្រទេសទើបតែអភិវឌ្ឍសេដ្ឋកិច្ច ៕