តារាសម្ដែងចិន Huang Riying ដែលត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿង « I May Love You» ឆ្នាំ២០២៣ ត្រូវទៅមន្ទីរពេទ្យព្យាបាលបន្ទាន់បន្ទាប់ពីជួបឧបទ្ទវហេតុ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថាតារាស្រីរូបនេះកំពុងហ្វឹកហាត់ក្បាច់គុនសម្រាប់រឿងភាគប្រវត្តិសាស្ត្រថ្មីរបស់នាង។ របួសនេះត្រូវបានគេនិយាយថាមានសភាពធ្ងន់ធ្ងរណាស់ដែលត្រូវការដេរចំនួនប្រាំពីរថ្នេរ។
ជាលទ្ធផល Huang Riying ត្រូវពន្យារពេលការចូលរួមរបស់នាងក្នុងរឿងមួយទៀតដែលនឹងមកដល់នាពេលខាងមុខ។ យោងតាមភ្នាក់ងាររបស់តារាស្រីវ័យ២៩ឆ្នាំបានជូនដំណឹងដល់អ្នកគាំទ្រថាស្ថានភាពរបស់តារាស្រីរូបនេះមានស្ថានភាពល្អប្រសើរហើយ ហើយបច្ចុប្បន្ននាងកំពុងសម្រាកព្យាបាល។.png)
Huang Riying ក៏បានចែករំលែកសារជាសំឡេងទៅកាន់អ្នកគាំទ្ររបស់នាង ដើម្បីបញ្ជាក់ហ្វេនៗថានាងសុខសប្បាយជាទេ និងបានសូមទោសដែលបណ្តាលឱ្យមានការយឺតយ៉ាវក្នុងការថត។ នាងបានបន្ថែមថា៖ «ខ្ញុំបានធូរស្រាលជាបណ្តើរៗហើយ សូមកុំបារម្ភពីខ្ញុំខ្លាំងពេក»។.png)
អ្នកនិយមលេងអ៊ីនធឺណិតបានសម្តែងការព្រួយបារម្ភចំពោះ Huang Riying ដោយមានមតិជាច្រើនថា ត្រូវតែមានការប្រុងប្រយ័ត្នខ្លាំងចំពោះតារាស្រី ដែលត្រូវទទួលស្នាមដេរមុខ។ តារាសម្តែងចិនរូបនេះត្រូវបានគេនិយាយថាមើលទៅដូចតារាហុងកុង Carman Lee ត្រូវបានគេស្គាល់ថានាងមានមុខមាត់ស្អាត ហើយអ្នកគាំទ្រព្រួយបារម្ភថារបួសអាចប៉ះពាល់ដល់ការងារ និងមុខមាត់របស់នាងនាពេលអនាគត។
ពួកគេក៏បានជំរុញឱ្យផលិតករនៃកម្មវិធីនេះ«ត្រូវមានការប្រុងប្រយ័ត្នឱ្យបានល្អប្រសើរដើម្បីធានាសុវត្ថិភាពសិល្បករ»៕










