Home ព័ត៌មានអន្តរជាតិ មេអំបៅស្លឹកឈើមានលក្ខណៈពិសេសខុសប្លែកពីមេអំបៅទូទៅ

មេអំបៅស្លឹកឈើមានលក្ខណៈពិសេសខុសប្លែកពីមេអំបៅទូទៅ

114
0

ធម្មជាតិពោរពេញទៅដោយភាពសម្បូរបែបផ្នែកជីវសាស្ត្រ ហើយទំនាក់ទំនងរបស់សត្វមានជីវិតនីមួយៗក៏ខុសៗគ្នាដែរ ប៉ុន្តែមានសត្វខ្លះបានរស់នៅសម្របខ្លួនតាមធម្មជាតិយ៉ាងអស្ចារ្យ និងអាចបន្លំខ្លួនកុំឱ្យសត្វផ្សេងទៀតមើលឃើញ គឺមេអំបៅស្លឹកឈើងា.ប់ (Dead Leaf Butterfly) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK9GprZls-SLLPFF1DJHUeZpWjUjT0ZNGJkm8SRsDhb8FxxBjT561MUGdQCQN-UGrfxY_70jtHis91ViAMrib6E_qxneUF4MV51c3zmLh4KxwOS4HHAQvgKoPMI28oyeKUXAm4j1RcGRh5r_gQMtCQ-BxwcgyACx_lFYRfidVAL2lP7JxlyqVpDXZ_zRM/s1083/photo_2024-05-30_15-55-34%20(2).jpg

គេបានប្រទះឃើញមេអំបៅប្រភេទនេះរស់នៅទ្វីបអាស៊ី ដែលវាមានរូបរាង និងលក្ខណៈខុសប្លែកគ្នាពីមេអំបៅផ្សេងទៀត ជាពិសេស នៅត្រង់ស្លាបរបស់វាមានរូបរាងដូចស្លឹកឈើងាប់យ៉ាងខ្លាំង ។ ហេតុនេះ គេពុំអាចបែងចែកថា តើមួយណាជាស្លាបមេអំបៅ និងមួយណាជាស្លឹកឈើ ។ ជាទូទៅ មេអំបៅស្លឹកឈើងាប់ មានប្រវែងចាប់ពី៨.៥សង់ទីម៉ែត្រ ទៅ១១សង់ទីម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglnN8_JF04Zfp5g1Y4lOGWudvOXHU1YwwQ0Yo5xC3PHAHfmdoLL8RlviW9aCGNnAZxOIfK_h2bcE4xaYcLU8_HgYFoDwuF6G4B0FkRNXXyGEQzFxWhyphenhyphenTc6n5aHWYLjw66DIcF2X1uduA8L3_wOwwYPfP29ny73a6grD3Vtz4Jc677Qv7dQpo3wHW5pLsg/s1280/photo_2024-05-30_15-55-34%20(3).jpg

មេអំបៅធម្មតា នៅពេលវាក្រេបលម្អងផ្កា គឺវាតែងតែកម្រើកខ្លួនខ្លះៗ និងប្រញាប់គេចខ្លួនភ្លាមៗពេលមានមនុស្សដើរទៅជិត ។ ប៉ុន្តែមេអំបៅស្លឹកឈើងាប់ បែរជានៅស្ងៀម មិនកម្រើកខ្លួន បើទោះជាមានមនុស្សទៅជិតវាក្តី ហើយវាមានសភាពដូចគ្នានឹងស្លឹកឈើ១សន្លឹក ដែលជ្រុះពីដើមឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXapGqqKSYadlhwFfEsJBS6zP-izXbY6v9Chn5q2VJznuQw83EhHhQx0JW_Gs8vhNyqp1YCpwhVIMnKvzJ7R2bfJKt6j_rLieiHWahjaQWod1kMSAxL00HUVcLdXhnlJDAvtoFnhQcBUnYn-cyBKt-4T8q5JB4DoHeMft3r0V8Fhr5J0u_lhPmSNWnfoE/s640/photo_2024-05-30_15-55-34%20(4).jpg

អ្នកដើរព្រៃមួយចំនួនបានប្រទះឃើញពួកវាដោយចៃដន្យ ហើយពួកគេស្ទើរតែមិនដឹងថា វាជាមេអំបៅ ។ លើសពីនេះ មិនត្រឹមតែរូបរាងខាងក្រៅប៉ុណ្ណោះទេដែលដូចស្លឹកឈើងាប់ ប៉ុន្តែពួកវាចូលចិត្តទុំនៅលើមែកឈើយ៉ាងស្ងាត់ស្ងៀម ក៏ជាចំណុចមួយគួរឱ្យចាប់អារម្មណ៍ផងដែរសម្រាប់មេអំបៅប្រភេទនេះ ។

បើពិនិត្យខ្លួនវាឱ្យបានច្បាស់នឹងឃើញថា ស្លាបរបស់វាមានស្នាមឆ្នូតតូចៗដូចស្លឹកឈើបេះបិទ ហើយការហើរ និងការតោងមែកឈើ គឺខុសប្លែកគ្នាពីមេអំបៅទូទៅដែលចូលចិត្តប្រមូលផ្តុំគ្នានៅក្នុងសួនច្បារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLICXvipQ-SrTbSJmpZ1g0nlb-0jXcb4rZsV3RlLTp2om1a-mwxKmaUDTTu4b0_W2tfAVAVeXw2QuNxf1af7h6gk1sOflKmHV_s3g-DYMXx_h2BFBlpl8PsUPDSFSbtWOQICC-la8WbU43m6eG8ZVlzJqdh6H6HzAFBY9soiwrEBO7yFCFdNZunsev1yc/s640/photo_2024-05-30_15-55-34.jpg

ហេតុនេះ វាអាចសម្របខ្លួនតាមធម្មជាតិបានយ៉ាងល្អ ហើយស្លាបរបស់វាអាចជួយការពារអាយុជីវិត និងគេចផុតពីសត្វផ្សេងៗផងដែរ ដូចជា ៖ ពស់មួយចំនួន និងបក្សី ។ ការនៅស្ងៀមមួយកន្លែង និងមិនកម្រើកខ្លួនសោះបានធ្វើឱ្យសត្វទាំងនេះគិតថា មិនមែនជាចំណីរបស់ពួកវាទេ ៕