បណ្ឌិតច្នៃម៉ូត ឯម រៀម ត្រូវរងនូវមតិរិះគន់យ៉ាងខ្លាំងពីសាធារណជនបន្ទាប់ពីស្លៀកឈុតមួយចូលរួមកម្មវិធី ទេព បូព្រឹក្ស ដែលការច្នៃម៉ូតរបស់លោកចេញមកខុសប្លែកពីគេតែម្តងជាមួយគ្រឿងបង្គុំអេឡិចត្រូនិក។ក្រោយរងមតិរិះគន់ទក់សាច់លោក ឯម រៀម ចេញមកបកស្រាយថាម៉ូតនេះដកស្រង់ចេញពីសម័យកាលបុរាណ ស្លៀកពឹងបែបសម័យអង្គរមានសិលាចារឹកត្រឹមត្រូវ។ មិនត្រឹមតែប៉ុណ្ណោះឈុតនេះក៏បង្កប់អត្ថន័យផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwTNBKDNEUo6oYJcfjdLzPxbAyqG-vzUtwrY7FempP9LWrjnnQCInhnHv_loWcwsmt2zsWhM71JKYHbmPKCnxwcNkY6TmAD9KlrrXBMNMPvJWLcBOhgbcd9Zl1AyRdn8z93m7PND4-1s3Acj9rdckx29SrjVT1tYeUpIM0ekMrc2QbTlPWuTUOnZ3djmw/s1958/442399247_10232240031524201_971829979744572698_n.jpg

លោក ឯម រៀម បានចេញវីដេអូជិត១០នាទីនៅល្ងាចថ្ងៃទី២៩ ខែឧសភា ដើម្បីបកស្រាយឱ្យអស់ចម្ងល់នៃឈុតរាជនី AI ដែលលោកបានស្លៀកចូលរួមកម្មវិធីសម្ភោធជាផ្លូវការ MV បទ «ទេវរាជ» របស់ ទេព បូព្រឹក្ស កាលពីថ្ងៃទី២៦។ ក្នុងវីដេអូអ្នកច្នៃម៉ូតរូបនេះថាឈុតរបស់ខ្លួនផ្ទុះសាហាវ ខណៈបាននិយាយថាខ្មែរយើងចូលចិត្តចូលមកជេរយកៗទាំងមិនទាន់បានមើលវីដេអូ។ លោកថាក្នុងកម្មវិធីតម្រូវឱ្យស្លៀកខ្មែរលើកស្ទួយពីវិស័យសិល្បៈបុរាណហើយលោកស្លៀកពឹងបែបសម័យអង្គរ ដែលមានសិលាចរិកនៅប្រាសាទបាយ័ន នាសតវត្សរ៍ទី១២ដកស្រង់ចេញពីសម័យបុរាណ ខណៈអ្នកផ្សេងទៀតដកស្រង់ពីសម័យកាលផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHvGzhzPIHnKMuqVr-VpEZkx-rAIk85WNTzp6GVTPc3TNXFgs9HfNPoAUS-75A5fBvW2Y-DKAIJn5FL9F04Hf684M5cdzqiY8lflsjRbZbwE1xzixP5D9QmaZ4KLVhUjo-1fZgnDO6UQrMfqQVnLF4xTnwiOIQ_J68tMSP52UDepOHrWuCvW1XNUMO6g0/s2048/442498038_10232277589023115_7091674889242028919_n.jpg

អ្នកច្នៃម៉ូត ឯម រៀម ថាការស្លៀកពឹងមានជាហូរហែមានទាំងប្រុស មានទាំងស្រី មានទាំងនៅសម័យកាលអណានិគមបារាំង។ ចំណែកខ្សែករបស់លោកគឺដកស្រង់ចេញពីភ្នងកុលសម្ព័ន្ធខ្មែរយើងឆ្នាំ១៩២៩។ លោកបានពាក់ស្រោមបារចំនួន២ជាន់មិនមែនទៅស្រាតនោះទេលោកជាអ្នកច្នៃម៉ូតឱ្យលោកទៅស្លៀកពាក់ដូចគេយ៉ាងមិចគឺលោកត្រូវរក Concept ប្លែកពីគេ ។ លោក ឯម រៀម ថាគ្រឿងអេឡិចត្រូនិកលោកយកមក និងរបស់លោកពាក់នៅកគឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សម័យ AI សម័យតិចណូឡូជីមនុស្សចាញ់បោកច្រើនណាស់កុំជឿលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZuTKWiUQF4clET7Ku506TUa7UYIJxbs71rm1GeTH4m2E_4iTrOYhVItNkeBQtbVw5kX-NPrYECQBtcy7vA_JRnkRTWzBwS3bBoaZ56csnWCemwQAmlEB51wKg7MDBPPzfiuM8ERrRmJELozZ495Zait3vimBXZ9w9AV6NonwzG5odyE-j4OpMcoauwCY/s2048/445235042_10232281124511500_8287352715710090764_n.jpg

អ្នកច្នៃម៉ូតរូបនេះថា ឈុតរាជិនី AI នេះចង់បញ្ជាក់ថាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយសារតិចណូឡូជីលឿនពេកមានមនុស្សខ្លះសម្លាប់ខ្លួនបញ្ហាចាញ់បោកគេជឿឬមិនជឿគួរពិចារណាពេលឃើញរូបអ្វីមួយ ដែលឈុតនេះគឺបង្កប់ន័យបែបនេះហើយឈុតនេះគឺឈុតពឹងបែបសម័យអង្គរ ហើយក្នុងនោះលោក ឯម រៀម ក៏បានរៀបរាប់ពីប្រវត្តិការស្លៀកពឹងមកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqH47iTfrea4TGnB7j-5ZCfDUV6btf-LnqHRT8YKb6HUtj4mIdBT4emU6bQgVi8gNzJHZvtKujtzwPDp-6fhrOdc_i0Kz3Hsfhx6FnygbbTUg7E9uoCT3pXryzupCeLQGTV8HyeWbaS4xM6DpV9ORUC9xC4Yb6I4x-BuV2zyVan95u0tfOdVCFTlfymgY/s1869/445546190_10232292077785325_7379841106621020112_n.jpg

យ៉ាងណាមិញ ទោះបីជាលោក ឯម រៀម ចេញមកបកស្រាយពីអត្ថន័យឈុតរបស់ខ្លួនដកស្រង់ពីសម័យកាលបុរាណរួមទាំងប្រាប់អត្ថន័យឈុតនេះក្តី ប៉ុន្តែអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិរិះគន់លោកដដែល៕