Home ព័ត៌មានអន្តរជាតិ អស្ចារ្យណាស់! ទីក្រុងនៅក្រោមដីមានអ្វីៗគ្រប់យ៉ាងមិនចាញ់ទីក្រុងលើដី

អស្ចារ្យណាស់! ទីក្រុងនៅក្រោមដីមានអ្វីៗគ្រប់យ៉ាងមិនចាញ់ទីក្រុងលើដី

114
0

ប្រទេសតួកគី ៖ មនុស្សភាគច្រើនធ្លាប់តែស្គាល់ទីក្រុងនៅលើដី ហើយអគារមួយចំនួនក្នុងទីក្រុងបានជីកដីសម្រាប់ធ្វើជាចំណតរថយន្ត ឬបន្ទប់ដាក់ឯកសារ ។ រីឯការជីកដីជាទ្រង់ទ្រាយធំ រហូតក្លាយជាទីក្រុងនៅក្រោមដី កម្រប្រទះឃើញណាស់ ប៉ុន្តែគេបានរកឃើញទីក្រុងបុរាណមួយដែលមានអ្វីៗគ្រប់យ៉ាងមិនចាញ់ទីក្រុងលើដីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis1QdVTAr-BOj-E8ClJB3XdGjy4TuBdS7DWW-ZCzK2anFJyKT-uhcXAj7AtuMfvqPLjupKlbcW9fe8LTS12nYn_yFigmuX9sPd5w1enz6ECALKfQWT9eb8_ZRc7p_XCAVBmJMWsyes36MDOlY6vk2DvRoStrcWvxUaN2C1g0NvDpxpkQfkr41fPS5tOVA/s900/photo_2024-05-30_14-48-34%20(3).jpg

កាលពីឆ្នាំ១៩៦៣ គេបានរកឃើញទីក្រុងមួយនៅក្រោមដីឈ្មោះថា «Derinkuyu» ស្ថិតនៅទីក្រុង Nevsehir ប្រទេសតួកគី ហើយទីក្រុងនេះអាចឱ្យមនុស្សរស់នៅបានរហូតដល់២ម៉ឺននាក់ ។ រីឯចំណុចទាក់ទាញបំផុតរបស់ទីក្រុង គឺវាស្ថិតនៅក្រោមដីទាំងស្រុងតែម្តង ។ ក្នុងទីក្រុងមានផ្លូវប្រវែង៨គីឡូម៉ែត្រ តភ្ជាប់ទៅកាន់ទីក្រុងក្រោមដីមួយទៀតឈ្មោះ Kaymakli ។

ទីក្រុងបុរាណ Derinkuyu ត្រូវបានរកឃើញដំបូងដោយបុរសម្នាក់ គឺក្នុងអំឡុងពេលជួសជុលផ្ទះរបស់ខ្លួន ។ នៅពេលវាយជញ្ជាំង បុរសនេះបានប្រទះឃើញបន្ទប់សម្ងាត់មួយ ដែលជាច្រកទ្វារចូលទៅកាន់ទីក្រុងក្រោមដី ។ ទីក្រុងនេះបានកសាងឡើងយ៉ាងអស្ចារ្យ និងរៀបជាជាន់ៗមានជម្រៅប្រមាណ៨៥ម៉ែត្រ ព្រមទាំងមានប្រព័ន្ធខ្យល់ចេញ-ចូលយ៉ាងល្អ តាមរយៈច្រកតូចៗស្មើជាង១៥.០០០ច្រក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxRpqhzwe1r7Eviv6fzvtZFa5680o91zigyRmmDQPeQOE1CF1F_RYvk21ExpCl0OLFohZAI_QYAX6VCtyzaU96NV4Xf6jf_ihli1Ns0s1l4UFfZEymRVjmSenQDq8nFSCvoHfzWpqCDsn4Ecz4xx4L42e7jtn69rs3lnXCvenOjSF83HN40iFGXdcwiOM/s800/photo_2024-05-30_14-48-34%20(4).jpg

ក្រៅពីនេះ ក្នុងទីក្រុងក៏មានទីកន្លែងសំខាន់ៗគ្រប់ចំនួនទាំងអស់ ដូចជា ៖ បន្ទប់ទឹក, ផ្ទះបាយ, បន្ទប់ស្នាក់នៅ, អណ្តូងទឹក, ហាងលក់ទំនិញ, បន្ទប់ស្រា, ថ្នាក់រៀន, ទ្រុងសត្វ និងព្រះវិហារ ហើយសូម្បីតែកន្លែងទុកសាកសព ក៏មានដែរ ។ គេអាចនិយាយបានថា បើទីក្រុងនៅលើដីមានអ្វី ទីក្រុងនៅក្រោមដីនេះមានដូចគ្នា ។

អ្នកបុរាណវិទូជឿថា ទីក្រុង Derinkuyu បានកសាងឡើងនៅលើថ្មភ្នំភ្លើងកាលពី២.៨០០ឆ្នាំមុន ដោយសារថ្មនៅទីនេះងាយស្រួលចោះ ។ រយៈពេលរាប់ពាន់ឆ្នាំ ទីក្រុងនេះត្រូវបានគេប្រើប្រាស់ និងអភិវឌ្ឍន៍រហូតមក ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំក្រោយ ពលរដ្ឋតួកគីបានប្រើប្រាស់ទីក្រុងនេះធ្វើជាកន្លែងលាក់ខ្លួនគេចពីគ្រោះថ្នាក់ ។ រីឯអ្នកកសាងទីក្រុងនេះ គឺជនជាតិ Hittites ដែលធ្លាប់រស់នៅភាគខាងជើងប្រទេសតួកគី ដើម្បីគេចខ្លួនពីពួកអារ៉ាប់ដែលព្យាយាមឈ្លានពានពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAXBHNh75W1qZyhdu2xf0hRQNAW3NYLd7tzRnhnH9xV3kcIy-Xhwy9ccBMKIpgEAJmahnSGcv0FkbGMTU7EjxQXTDNn1Vq95UtyZYUPfue0qfPIXpV4rgsTJJRfSV41dFDLv5ORIjsdx2kRnNp0QI-69LxnmVtdLIIAJa1H1Hy0jZsf32-VE-5I9DFwPY/s900/DERINKUYU-UNDERGROUND-CITY-CAPPADOCIA-CAVE--e1563275746866.jpg

កាលពីឆ្នាំ១៩០៩ ពលរដ្ឋតួកគីបានប្រើប្រាស់ទីក្រុងនេះសម្រាប់លាក់ខ្លួន និងគេចពីការតាមសម្លាប់អ្នកភូមិ ។ ក្រោយមក នៅឆ្នាំ១៩២៣ គេក៏បានបោះបង់ចោលទីក្រុងនេះ ដោយសារការធ្វើចំណាកស្រុករបស់ពលរដ្ឋក្រិក និងតួកគី ។

មតិភាគច្រើនលើកឡើងថា ទីក្រុងបុរាណនេះមានអាថ៌កំបាំង ហើយការកសាងក៏ពិបាកខ្លាំង ទើបគេសន្និដ្ឋានថា អ្នកកសាងទីក្រុងក្រោមដី មិនមែនជាមនុស្សរស់នៅលើពិភពលោកទេ គឺពួកគេអាចមកពីក្រៅផែនដី ព្រោះវាអស្ចារ្យខ្លាំងពេក ដែលមនុស្សសម័យនោះពុំអាចធ្វើបាន ។ បច្ចុប្បន្ន គេបានអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទស្សនាតំបន់មួយចំនួន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGGnSY0ySDt88xTtw63v2NgbkGMWPNbMRTH0gJMR5DyJ0Y72l_nHq48yn1yWgKY0TcdTNY1mwyWPBIT9HCDaAXaxMJb1lmsau9IiMBLMCr0o3Mn5unppd3tEQPlpOwzNzU64hRfqFPenMHjY8dfIELKPCH94RWD4J7_Xptspo9Dbp1jckJvA5DUUNoYHM/s5060/bwnhqg88gvo51.jpg