Home ព័ត៌មានអន្តរជាតិ លោក Thomas Wedders ជាបុរសមានច្រមុះវែងបំផុតនៅលើពិភពលោក

លោក Thomas Wedders ជាបុរសមានច្រមុះវែងបំផុតនៅលើពិភពលោក

122
0

បើទោះជាលោក Thomas Wedders បានលាចាកលោកនេះទៅអស់រយៈពេលជិត៣០០ឆ្នាំក៏ដោយ ក៏លោកនៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គម និងមានសារព័ត៌មានជាច្រើនចុះផ្សាយពីប្រវត្តិរបស់លោកជាហូរហែថា លោកជាបុរសមានចម្រុះវែងបំផុតនៅលើពិភពលោក ។ បច្ចុប្បន្ន ពុំទាន់មានអ្នកណាម្នាក់មានច្រមុះវែងស្មើនឹងលោកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv65bMJlW89dWDLCZYpk-g2ydnuueg4yDIiStQ5G1LAn10qDE90PEX0445BSHjm35vjfTjO5963tOASdrxP8ZQs82M7B0KMZ4tN8XV3v61Z0cECeFyKFSHKIh3XIax9I-Tv7Zbo4m9EZ-YGH8HWjTMMPP9H1ONQY3GIVkWxUh3K19_5zUIwGp5pjT0eU8/s1138/thomas-wedders-3.webp

រឿងរ៉ាវរបស់លោក Thomas Wedders ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គមបរទេស ក្រោយពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter (X) ម្នាក់ឈ្មោះ Historic Vids បានបង្ហោះរូបចម្លាក់របស់លោក ដែលធ្វើពីក្រមួននៅសារមន្ទីរ Ripley’s Believe It Or Not ។ ក្រោយពីការបង្ហោះរូបភាពនេះរួចមក ក៏មានអ្នកចុច Like រហូតដល់ជាង១សែនលើក និងចែកចាយជាង៧.២០០នាក់ ។

ការបង្ហោះក្នុងបណ្តាញសង្គម Twitter (X) បញ្ជាក់ថា ចម្រុះរបស់លោក Thomas Wedders មានប្រវែងរហូតដល់១៩សង់ទីម៉ែត្រ ហើយត្រូវបានចុះបញ្ជីក្នុង Guinness World Records (GWR) ថា ជាបុរសមានច្រមុះវែងបំផុតនៅលើពិភពលោក ។ បើទោះជាលោកបានស្លាប់អស់រយៈពេលជិត៣០០ឆ្នាំក្តី ប៉ុន្តែគ្មានមនុស្សផ្សេងទៀតមានច្រមុះវែងស្មើនឹងលោកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmXw3nffx5G92aw9SeUip8czkooRPSI3IJ8owTJKb06HWEQYluIu7yybh08v8zsKLVp4RxXvhGwCZsoYHnd_-ZVEHIJGVB8U47ZI4MclRIO8n_kFmR9VAqXxD39sYEpoiPmL31WRGtU516bsBT4WuAxRZ3EyAZDkeyrIByOaL9xEtmeSGcrUTwJ1L7IoQ/s450/thomas-wedders.jpg

ទោះយ៉ាងណា អ្នកមានច្រមុះវែងបំផុតនៅលើពិភពលោក ដែលនៅមានជីវិតនាពេលបច្ចុប្បន្ននេះ គឺលោក Mehmet Ozyurek រស់នៅប្រទេសតួកគី ។ លោកត្រូវបានកត់ត្រាក្នុង Guinness World Records កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ថា ចម្រុះរបស់លោកមានប្រវែង៨.៧៨សង់ទីម៉ែត្រ ។ ហេតុនេះ ចម្រុះរបស់លោក Mehmet Ozyurek នៅតែខ្លីជាងច្រមុះរបស់លោក Thomas Wedders ។

បើតាមឯកសារបញ្ជាក់ថា លោក Thomas Wedders បានរៀនសូត្រតិចតួចប៉ុណ្ណោះ ហើយលោកជាសមាជិកក្នុងក្រុមសម្តែងសៀក ។ លោករស់នៅប្រទេសអង់គ្លេស កាលពីសតវត្សទី១៨ ឬនៅឆ្នាំ១៧៧០ ហើយលោកត្រូវបានមហាជនស្គាល់ច្រើនបំផុតដោយសារតែច្រមុះរបស់ខ្លួន ។ បើទោះជាប្រវត្តិរូបលម្អិតអំពីជីវិតរបស់លោកពុំច្បាស់លាស់ ប៉ុន្តែគេសន្និដ្ឋានថា លោកបានស្លាប់នៅតំបន់ Yorkshire ប្រទេសអង់គ្លេស ក្នុងពេលលោកមានអាយុប្រមាណ៥០ឆ្នាំ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2WoZY1g7r2cYS6GVsbydEIk6eB-AHswFT1NXpfuM1gmT4G9GYu1oPHEpnqvvcPC9_sfDUmZifJ7ZJaAUocUkUz3XzMLFQsbVRqK3WA3zQfFsfKGvlwiFyDLGZGNZmGmA2F6eHmeKIDc89hbpXKWut9X4bLE1t1RLxlmMG9wyQl9FvaTU_c3rDeO0LARs/s1200/wax-thomas-wedders.webp