Home ព័ត៌មានអន្តរជាតិ ប្រទេសកូរ៉េនឹងបើកដំណើរការសណ្ឋាគារលើស្ពានដំបូងគេក្នុងពិភពលោក

ប្រទេសកូរ៉េនឹងបើកដំណើរការសណ្ឋាគារលើស្ពានដំបូងគេក្នុងពិភពលោក

54
0

កូរ៉េខាងត្បូង៖ សណ្ឋាគារទំនើបដែលសាងសង់លើស្ពានដំបូងបង្អស់របស់ពិភពលោក ក្នុងប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមបើកជាផ្លូវការហើយនៅខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
យោងតាម Asia News បានឱ្យដឹងថា ថ្មីៗនេះរដ្ឋាភិបាលទីក្រុងសេអ៊ូលទើបតែប្រកាសបើកសណ្ឋាគារដំបូងគេមិនធ្លាប់មាន ដែលសាងសង់នៅលើស្ពានតភ្ជាប់ផ្នែកភាគខាងជើង និងភាគខាងត្បូងនៃទីក្រុង ដែលសណ្ឋាគារនេះមានឈ្មោះថា Sky Suite។ Sky Suite មានទីតាំងនៅភាគខាងជើងនៃស្ពាន Hangang ជាទីដែលអាចមើលឃើញទេសភាពនៃទន្លេ Han និងអាចរីករាយជាមួយធម្មជាតិខ្យល់អាកាសបរិសុទ្ធពេញមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4S4v4kXTIggQhtbn8TT7uVZQrLCEbBmW7c7UQFSLW70izbqWDtlwESvea4kybdAP4LYLB44c6ikmqfXl6wqYfymQg36WArxCheBrVxJ2LLqeAiSc7PzvtMPvPGkc_cVyQuRJc5V4USXrSs_cNuOAUgNieSbqda1F9YGfyNs7tTd5hD3OboCjjWct4alk/s740/photo_2024-05-30_11-03-19.jpg

អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បាននិយាយថា៖ “ជាមួយនឹងការបើកសម្ពោធសណ្ឋាគារថ្មី Sky Suite នៅលើស្ពាន Hangang ទីក្រុងមានគោលបំណងចែករំលែកភាពទាក់ទាញនៃទន្លេ Han និងទីក្រុងសេអ៊ូលទៅកាន់ពិភពលោក”។ រដ្ឋាភិបាលក្រុងសេអ៊ូលក៏បានសង្កត់ធ្ងន់ដែរថានេះគឺជាសណ្ឋាគារដំបូងគេក្នុងពិភពលោកដែលមានទីតាំងនៅលើស្ពាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfim3ew_q1MKuxxK2_kcEaNTO-XDq1m2W7pFLxFkRvF-OFPpkzzDnc3qOwsqUhD1b0__BLoeVHvP_IWjro2RP3nQzVIhLr690EEVkkS07EKBH8ovvocgJ3vRrsn6DwYLo_L4HnmYWWjXaUtfKVFsGfwJFzHF6fXMD6YF-G4ornaD_svfrsKB_GPlxOU0A/s840/photo_2024-05-30_11-03-53.jpg

គួរបញ្ជាក់ដែរថា អគារនេះដំបូងឡើយគឺជាហាងកាហ្វេ ប៉ុន្តែវាបានឈប់ដំណើរការដោយសារការរីករាលដាលនៃមេរោគកូវីដ-១៩។ ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៣ មក អគារនេះក៏ត្រូវបានជួសជុលបន្ថែម និងផ្លាស់ប្តូរទៅជាសណ្ឋាគារទំហំ ១៤៤ ម៉ែត្រការ៉េ។ សណ្ឋាគារនេះមានបន្ទប់ទទួលភ្ញៀវ បន្ទប់គេងមួយ និងបន្ទប់ទឹកមួយ អមដោយបង្អួចកញ្ចក់ចំនួន ៥ ហើយអាចផ្ទុកភ្ញៀវបានរហូតដល់ ៤ នាក់ នឹងជួយភ្ញៀវមើលទន្លេ Han ពីគ្រប់ទីតាំងនៅក្នុងសណ្ឋាគារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkP3Mnh8oIP_XYogE5Oy8oo1uFpuf0mGEfCuuiOo_-w9WaKvMYAY-2CR15yIcd_MxW73NmQfNrreqk742dLbyQqApqDhLplMDWqbzqktq4J-C1Go9v1xkaK69WF_c21Lwwdv-_9ps_Ov4ry5FHuPh3evlYKRhQYzgZTzOEo_6VlFE-yKP0K0dUi83Vsz0/s840/photo_2024-05-30_11-04-15.jpg

សម្រាប់ការស្នាក់នៅមួយយប់នៅសណ្ឋាគារនឹងត្រូវចំណាយចាប់ពី ៣៤៥,០០០ វ៉ុន (ប្រមាណ ២៥០ ដុល្លារអាមេរិក) ដល់ ៥០០,០០០ វ៉ុន (ប្រមាណ ៣៦៣ ដុល្លារអាមេរិក)។ លោក Oh Se-hoon ក៏បានបញ្ជាក់ទៀតថា កន្លែងស្នាក់នៅថ្មីនៅលើស្ពាននេះគឺជាផែនការជាបន្តបន្ទាប់ក្នុងការធ្វើឱ្យតំបន់ទន្លេ Han មានភាពរស់រវើកឡើងវិញក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរចំនួន ១០ លាននាក់ជារៀងរាល់ឆ្នាំទៅកាន់ទន្លេ Han នៅឆ្នាំ ២០៣០ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពីភ្ញៀវទេសចរប្រចាំឆ្នាំបច្ចុប្បន្នដែលមានប្រហែល ៩០០,០០០ នាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiylK2NXcRh7ZZnqjGy4Up3Pvjapf0Nmh9ABUmea8OhH_ewaUGy1VlrGDLPV7mYhbpatxmcYcPanZ7hgvdCajThU4cvZqpUEzvsO8S8gBmBBoLddtfyZNE460E4J-uuAq7WJ3A_DSgynHktuTJiXeP1KlwFNfR7DdmziBai8yj-4CNG4CLF9tKNvJIsizg/s650/photo_2024-05-30_11-07-18.jpg