ជាទូទៅគេដឹងថាត្រីសាល់ម៉ុនជាត្រីសមុទ្រទឹកជ្រៅដែលសម្បូរទៅដោយបរិមាណអូមេហ្គា-៣ ខ្ពស់ជាងគេ បើធៀបនឹងប្រភេទត្រីសមុទ្រផ្សេងទៀតក្នុងបរិមាណដូចគ្នា ប៉ុន្តែជាការពិតណាស់ត្រីនេះពិតជាត្រីដែលល្អនិងមានតម្លៃថ្លៃខ្លាំងណាស់។ ទោះជាយ៉ាងណាប្រសិនបើអ្នកមិនចង់ខ្ជះខ្ជាយលុយច្រើនដើម្បីទិញត្រីសាម៉ុនទេ អ្នកអាចជ្រើសរើសនៅប្រភេទត្រីទឹកសាប ៥ នេះក៏បាន ព្រោះវាមានតម្លៃរមរម្យ ហើយក៏សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEPZ5mJL4N4aA_s05_a91T_pNImurkaP8O-WHJrG-iweV7mhVrDEHaJrzG0Ckv-cqx47qe5ztfScgTGghRc0Hl-aLODaSejw8oEPNlsw1wuwZlpDJ6VHK4K2X2BnTA3VJwYcehHq4mFu14s9qhcvT-uxVlZ2eaztq-eQtP5HZHvB3GK343R_KFSGJKwMY/s1021/Fish-Diversity-Nam-Kading-River-Laos.jpg

អាស៊ីតអូមេហ្គា ៣ គឺជាអាស៊ីតខ្លាញ់ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះសុខភាពរាងកាយរបស់យើង។ ការរស់នៅប្រចាំថ្ងៃ ការវវិត្ដនៃរាងកាយជាចាំបាច់ដែលយើងមិនអាចឃាត់បាន ក្នុងនោះការជម្រុះចោលនៃកោសិកាចាស់ បង្កើតកោសិកាថ្មី ដំណើការសម្រួលសរសៃឈាមបេះដូង ការចិញ្ចឹមទៅដល់ខួរក្បាល ដែលទាំងនេះសុទ្ធតែត្រូវការយ៉ាងចាំបាច់នៃអាស៊ីដខា្លញ់អូហ្គា ៣។ ដូច្នេះអត្ថបទនេះនឹងនាំលោកអ្នកមកស្គាល់ត្រីទឹកសាប ៥ ប្រភេទដែលសម្បូរទៅដោយអូមេហ្គា ៣៖

១. Lake whitefish ផ្តល់ Omega 3: 840 mg https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP3DlxMRNJZRm-nPRw2ghkOsIioc2jXv8dIUXBgm_yR_UyjcUj39paf_llRlxWCRrQaJ1gjZ5Vprvu_XW6VvP1_UpafDWWL6E6N7XEZP6GNK4toWbwYDalX_j-Ovf4O8-HCkvzVzFGnUztT5O-Ug4PDQLSPb5V8SfqacZEzv8nd8t9kIeyQEYa8J2Xe1E/s640/large.jpg
២.Catfish ផ្តល់ Omega 3: 460 mghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimXJX2LtuQgsrkKCXytpcSXePnkiRr4lSFLB88SwZOCGLlln82-9sWf_evvSAyHGxkfsOhoXcR69FUBEz8d8IiTcgplJbNYWO3KAIVbyp-I8LFzRYPRo9lowmJAwqvilXv67koxKDYhTc1qsTV3iUtSy_yVN2_SkuMOeY6U6B0D9qxxfMe4y7WHWBaUP8/s736/photo_2024-05-29_14-10-39.jpg
៣.Swai fish ផ្តល់ Omega 3: 450 mghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIrNJRB8hqnQR2ucZS-oqpoXc2aXhiuu6DJtnioP8kjACoEJ7R-PDKh0HblAPSL5q1AYZKISdtALzOebBQH28lL_Irm59Hyxc6Y71WB1j9k_muysn7XYXZwgtkd8soH6oWJvED983PsCsOILj09eDK3MRNRXTdoxXLWFWy_xQ7ivAw9RgAFmbQbU7A4R8/s676/manoa-life-sciences-swai.jpg
៤.White sea bass ផ្តល់ Omega 3: 400 mghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8dTZ6x9ZOUeJez26ZbGQ4rGQNSD8YPMtxw-alQJdwoELJdO-TKcgays03k6soqus0TIUcC_PnD5DvjitKoiRcCvZLWxck4EZccGqbv1I3R2HXsRQJtMfXZ1sij8d4K7Hb7gxQmPATisJoTp-cm-P8D53wb_B8jurBTtdj0ZHktAbzwq7aNMcHlKV6Y1k/s3120/WSB_OBP_2013_8-1-2.jpg
៥.Flounder ផ្តល់ Omega 3: 370 mghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj55DQUqKS6vaySP-5EtZ3fm7NmadjSL8IIHgTkiXqv7kcut2pwJL_dxjeHCv58FPXxB8Dbl2BKt5E__ZzEQj2UQLl-_J-4Ka74Io-wzcqqGOOxdUp86AAZPo1H2gMyJC4Ps2OX66qkJfFS7BxEWADC0N11RW-N4KMIQg6M-D18K6h8w573a8W1oHdS8fA/s1500/brian-yurasits-KhTywORJC74-unsplash.jpg

អត្ថប្រយោជន៍នៃអូមេហ្គា ៣ រួមមាន:
-បំប៉នខួរក្បាល៖ ជួយបង្កើនការចងចាំ ការសិក្សា និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេង
-ថែរក្សាភ្នែក៖ ជួយការពារជំងឺភ្នែកឡើងបាយ ភ្នែកស្ងួត និងជំងឺភ្នែកក្រហម
-ចិញ្ចឹមបេះដូង៖ ជួយកាត់បន្ថយសម្ពាធឈាម កាត់បន្ថយទ្រីគ្លីសេរីត កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល
-កាត់បន្ថយការរលាក៖ ក៏ដូចជាជួយបន្ថយការឈឺសន្លាក់ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺហឺត
-ថែរក្សាសុខភាពផ្លូវចិត្ត៖ ជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺបាយប៉ូឡា។
-គ្រប់គ្រងកម្រិតជាតិស្ករ៖ ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម៕