Home ព័ត៌មានអន្តរជាតិ មកស្គាល់សណ្ឋាគារទឹកកកដ៏ល្បីល្បាញនៅលើពិភពលោក

មកស្គាល់សណ្ឋាគារទឹកកកដ៏ល្បីល្បាញនៅលើពិភពលោក

59
0

ប្រទេសស៊ុយអែត ៖ ប្រសិនបើលោកអ្នកធុញទ្រាន់ជាមួយអាកាសធាតុក្តៅនៅប្រទេសកម្ពុជា សារព័ត៌មាន KBN សូមណែនាំលោកអ្នកអំពីកន្លែងសម្រាកដ៏ល្បីល្បាញមួយនៅលើពិភពលោក ហើយពេលមកដល់ទីនេះ នឹងមានអារម្មណ៍ថា ដូចស្ថិតនៅប្រាសាទព្រិលក្នុងភាពយន្តតុក្កតា ។ ទីកន្លែងនេះជាសណ្ឋាគារទឹកកក (Ice Hotel) ដែលស្ថិតនៅទីក្រុង Jukkasjarvi ប្រទេសស៊ុយអែត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjRuCby8JTGhUykkbYEUFCgoEdxmABbR8_sfaHzPdMiciP9-mklQRjJ5nSyaig24_ps4i5Bd8s8ZGy39FDkajx_mbDMmK8sdDJlyuplrm4HML2_WS8wp6Gix6Wcjm9vXoPuam39Rp1EdA7Y9nfdP3LLc4KSdv56kKXkK8zwUX8q0XzmPj2E6MJZg5j2-A/s912/art-suite-you-are-my-type-icehotel-2017.jpg

សណ្ឋាគារនេះត្រូវបានគេចាត់ទុកថា គឺជាសណ្ឋាគារទឹកកកដំបូងនៅលើពិភពលោក ដែលបានស្វាគមន៍ទទួលភ្ញៀវមកស្នាក់នៅលើកដំបូងនៅឆ្នាំ១៩៩០ ។ លើសពីនេះ សណ្ឋាគារទឹកកក ក៏ជាតំបន់ទេសចរណ៍ប្លែកបំផុតនៅអឺរ៉ុបផងដែរ ខណៈភ្ញៀវចូលមកសម្រាកនៅទីនេះនឹងមានអារម្មណ៍ប្លែកខ្លាំង ។ សម្ភារៈផ្សេងៗក្នុងសណ្ឋាគារ ដូចជា ៖ តុ, កៅអី, គ្រែសម្រាក និងគ្រឿងសង្ហារិមទាំងឡាយសុទ្ធតែធ្វើពីទឹកកកទាំងអស់ ហើយសូម្បីតែកែវដាក់ទឹក ឬកែវស្រាក្នុងក្លិប ក៏ធ្វើពីទឹកកកដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk5Va0cODdRzRxo9ZlDjyW2SdbbUfsapyGt5fspmdVS4P2By3OBuXzjPPvCQwu0Fsgv1bd58WqRdM4MSZwnwuoc_TowZKRLB7u4gYovZKpgwmqGegCDwWzhTVrj7A7h3nlNjMWyzYhDiNQL9SRi_iLLVW2T11uYVe73s301he3l061sd7KKeQ0G2ocjrs/s1000/Art_Suite_Raindrop_ICEHOTEL_365_Photo_Asaf_Kliger_76983.jpg

សណ្ឋាគារទឹកកកនឹងត្រូវសាងសង់ថ្មីជារៀងរាល់ឆ្នាំ និងទទួលភ្ញៀវចូលមកស្នាក់នៅ ឬមកកម្សាន្តតែនៅរដូវរងាប៉ុណ្ណោះ ដោយសារនៅរដូវផ្សេងទៀត ទឹកកកនឹងឆាប់រលាយ ។ ហេតុនេះ គេបានរចនាម៉ូដសណ្ឋាគារថ្មីជារៀងរាល់ឆ្នាំ ហើយភ្ញៀវមកកាន់ទីនេះ ពួកគេនឹងទទួលបានអារម្មណ៍ប្លែក និងគិតថា ស្នាក់នៅក្នុងសណ្ឋាគារផ្សេងខុសពីឆ្នាំមុនៗ ។

យើងនឹងឆ្ងល់ថា បើវាជាសណ្ឋាគារទឹកកកបែបនេះ តើបន្ទប់សម្រាកនឹងមានសភាពបែបណា? សម្រាប់បន្ទប់សម្រាករបស់សណ្ឋាគារ ក៏បានធ្វើឡើងពីទឹកកកដូចគ្នាដែរ ។ សណ្ឋាគារនេះមានបន្ទប់សម្រាកសរុបចំនួន១០០បន្ទប់ ហើយបន្ទប់នីមួយៗបានរចនាម៉ូដខុសៗគ្នា និងមានសីតុណ្ហភាពចាប់ពី-៥អង្សារសេ ទៅ-៨អង្សារសេ ។ ភ្ញៀវអាចសម្រាកនៅលើគ្រែទឹកកក ដែលក្រាលដោយកម្រាលស្បែកសត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXTu31Nf1guoxNX-HYOyQ_DTpLaOukpjb9IuqK14QsTOo2WvE1BgconKFwAR8oy6ZEqP5JqJnwNyJsonnXBSBSj_p6TqehnCVU_R-bLxaCfS8nep4Xeyb_PNEyBXarlIeHVlVjzACRGKYMpX9vrm9lGe5Ym4qPu5z0_kdRfRiuA3oXmRvG7B0InQEUIcw/s1600/Ice+Hotel+Sweden+Jellyfish+Room.jpg

គួរបញ្ជាក់ថា សណ្ឋាគារនេះបានកសាងឡើងពីដុំព្រិល និងផ្ទាំងទឹកកក គឺយកពីទន្លេ Torne ដែលស្ថិតនៅក្បែរគ្នា ពីព្រោះទឹកទន្លេនេះមានសភាពថ្លា និងស្អាតបំផុតនៅតំបន់អឺរ៉ុប ។ នៅពេលផុតរដូវរងា សីតុណ្ហភាពកើនឡើងខ្ពស់ វានឹងធ្វើឱ្យអ្វីៗគ្រប់យ៉ាងនៅទីនេះរលាយក្លាយជាទឹក រួចហើយវាក៏ហូរទៅកាន់ទន្លេ Torne វិញ ។ ហេតុនេះ សណ្ឋាគារទឹកកកអាចបង្ហាញរូបរាង និងទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់ពីខែធ្នូ ដល់ខែមេសាតែប៉ុណ្ណោះ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxI7hvdE3u0aAmjX35UWtYhDZj56nyUmN1CmZj0LXYTchrhv9aBxb_IrMyR8Uif_Cb7_dFcsU0ej84moIJESIRBJmS9XRSqJI61gLHUcuZxBPUgHef2eVPjmE5i345XrEZ4G_SkumORTVh58Cw822UAI1QUDFpe4PNW0cQJDTY1-Fs8rsmVThzYfzVS9Q/s4896/IceHotels-Sweden-COVER.webp

គេទទួលស្គាល់ថា សណ្ឋាគារទឹកកក គឺជាទីកន្លែងអស្ចារ្យមួយក្នុងចំណោមទីកន្លែងដ៏អស្ចារ្យទាំង៧ របស់ប្រទេសស៊ុយអែតផងដែរ ។ កាលពីដើមឆ្នាំ២០២៣ កន្លងមក គណៈកម្មការសហភាពអឺរ៉ុបបានរៀបចំកិច្ចប្រជុំក្នុងសណ្ឋាគារនេះជាលើកដំបូង ដែលប្រទេសស៊ុយអែតបានធ្វើជាម្ចាស់ផ្ទះក្នុងឋានៈជាប្រធានសហភាពអឺរ៉ុប ៕