Home ព័ត៌មានជាតិ ជួយប្រាប់ផង! ពស់ចម្លែកមួយប្រភេទបង្ហាញខ្លួននៅកម្ពុជា បង្កការងឿងឆ្ងល់ដល់មហាជនមិនដឹងជាពស់អ្វីឱ្យប្រាកដ?

ជួយប្រាប់ផង! ពស់ចម្លែកមួយប្រភេទបង្ហាញខ្លួននៅកម្ពុជា បង្កការងឿងឆ្ងល់ដល់មហាជនមិនដឹងជាពស់អ្វីឱ្យប្រាកដ?

91
0

ក្រោយបានឃើញសត្វពស់មួយនេះនៅលើបណ្តាញសង្គមរួចមក តើមានបងប្អូនណាខ្លះស្គាល់ថា នេះជាពស់អ្វី?ហើយពស់នោះជាពស់មានពិសដែឬទេ? ហេតុអ្វីបានជាមនុស្សភាគច្រើនពុំស្គាល់ថាជាសត្វពស់ក្នុងប្រភេទមានពិស ឬក៏ពស់គ្មានពិស?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrCz5qrFub88y8vyLt2FxjZ160wmB98uOqHGLaXaW8WfHvahH6uvVOueuVBT1GeJkUPUzbBADCk_XB92se1XFZPpqoeMa4AHvmk54h7o-Yw0GhAF4kn0hTq7_YGKkgk8BcQ_6pR01QfrR8s3GxsnCHo7vFjkmydZptTeT1unnv4MxJ-FXRSmShSsT2Y-I/s736/photo_2026-07-11_12-25-19.jpg

ការបង្ហាញខ្លួននៃសត្វពស់ដ៏ចម្លែក១ក្បាល ដែលបងប្អូនបានយកមកបង្ហាញទាំងរស់នោះ វាមានរូបរាងស្បែកសម្បុរខុសពីពស់ធម្មតាៗធ្លាប់បានឃើញកន្លងមក។
កម្ពុជាត្រូវបានពិភពលោកទទួលស្គាលថា ជាទឹកដីដែលសម្បូរនូវប្រភេទសត្វកម្រ និងជិតផុតពូជជាច្រើនប្រភេទកំពុងរស់នៅតាមបឹង និងព្រៃធម្មជាតិ ក្នុងទឹកដីប្រទេសកម្ពុជានាពេលនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWbaMA3fNPTaMqkNnaA_H6s9zuGkbVLuIsDanrdz84s8RYdSPv2WYsK_vqklG2GuOIFFqojMLAPaW3QWW6ByjVXvYTX90c7OU-Jzbh4LHUF8Hfl41m3bGV6mxOWigsl0FlCHVceIXyB8C2SJZUJBGxRfIpB9gphYCtQXhrjhiXSUEkbTN8dn7OcbHe6z8/s736/photo_2026-07-11_12-28-04.jpg
ជុំវិញវត្តមានសត្វពស់ខាងលើ បានធ្វើឱ្យមហាជនជាច្រើនងឿងឆ្ងល់ផង និងព្រឺក្បាលផង ដោយសារវាមានស្រកាដ៏ប្លែកភ្នែក និងមានទំហំក្បាលតូចប្លែកមិនធ្លាប់ជួបប្រទះ ហើយសំងំនៅស្ងៀមមិនកម្រើកសោះ បើទោះជាយើងយកអ្វីទៅប៉ះក៏ដោយ។
អ្នកលេងបណ្តាញសង្គមមានចម្ងល់យ៉ាងខ្លាំង មិនដឹងពីប្រភេទរបស់វា សូម្បីតែអ្នកភូមិ ក៏មិនធ្លាប់បានឃើញពីមុនមកឡើយ មិនដឹងថា តើមកពីខាងណា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTClZCH1TPY8iExp13OzAi3HMkbzZcO_VLLeKse1l_n2Qxt3qqmLX9yKImrNf5IWj2skS6iIJKVII8Sfyr1cbWMv66BFzCheP-7_e1hbgKHjGXwAJr9klP0wpcKNuytgLRxrUpIVJ4LR57UmoN-vw2QJr2rOhZvrGI4VBdf7JKcJyqIip_TitaQRDdLMk/s745/photo_2026-07-11_12-28-24.jpg
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ «កំពង់ឆ្នាំងលក់រទេះគោតាំងលម្អ» បានបង្ហោះវីដេអូសត្វពស់១ក្បាល ហើយនិយាយថា «សូម្បីតែអ្នកភូមិក៏មិនដែលស្គាល់ដែរ មិនដឹងថា វាជាពស់អ្វីទេ? បើថាពស់ថ្លាន់ ក៏មិនមែនពស់ថ្លាន់ ពីព្រោះពស់ថ្លាន់មានស្រកាអាចចំណាំបាន ប៉ុន្តែស្រការបស់ពស់នេះ គឺដូចគ្នានឹងសំណាញ់ស្បៃមុង ឬដូចស្បែក ខុសពីស្រកាពស់ដទៃទៀត ថែមទាំងមានស្បែកទន់។ បើទោះជាវាស្លូត ដេកស្ងៀមមិនកម្រើកសោះ ក៏អ្នកភូមិមិនហ៊ានចាប់ដែរ ដោយសារមិនដឹងច្បាស់ពីប្រភេទពស់អ្វីឱ្យប្រាកដ»។

ម្ចាស់គណនីហ្វេសប៊ុកនេះបន្តថា «ក្បាលរបស់វាមានរាងសំប៉ែតតូច ហើយអ្នកស្រុកប្រាប់ថា នេះជាលើកទី១ហើយ ដែលពួកគេបានឃើញពស់ចម្លែកបែបនេះ» ។ ចុងក្រោយ ម្ចាស់គណនីហ្វេសប៊ុកបានសួរទៅកាន់មហាជនពីប្រភេទពស់ ថា «ប្រសិនបើបងប្អូនណាស្គាល់ប្រភេទពស់នេះច្បាស់លាស់ ជួយប្រាប់ផង ថាតើវាជាពស់អ្វី ហើយធ្លាប់ឃើញរស់នៅតំបន់ណា និងមានពិសឬក៏អត់?»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjSRvocUf8DmNzJ6TAHV9KsoFCIFd6s2P1H-ts5amwg3nT-9i8iWDjH6nvA48r6ZdrbqTwLQciX4f7FkRwJPjXJGAXiYGj85dCPhISCEkmhdgdPwtjCCQUFBfxMT2qVt7ahcOKVATeYP6rTKxyaW-AjLwv-yNzZYEvzHW_bLu36vqt5ZHdqmj0034JNGc/s727/photo_2026-07-11_12-28-58.jpg

    បន្ទាប់ពីគណនីហ្វេសប៊ុកនេះបង្ហោះវីដេអូសត្វពស់ចម្លែក ក៏មានអ្នកចូលបញ្ចេញមតិ និងចែករំលែកវីដេអូនេះយ៉ាងច្រើន។ មតិមួយចំនួនធំថា វាជាពស់ត្បាល់ និងខ្លះទៀតថា ពស់ប្រមោយដំរី ពស់ឈើ ពស់វែកទឹក ពស់អាណាខុនដា ជាដើម ហើយឃើញវានៅស្ងៀមអីចឹង មិនមែនស្លូតទេ គួរឱ្យខ្លាចណាស់។ មតិខ្លះទៀតប្រាប់ឱ្យលែងវិញទៅ ដើម្បីឱ្យវាស៊ីកណ្តុរ ឬយកទៅលែងនៅវត្តក៏បាន។

    មតិមួយថា ពស់ហ្នឹងមានពិស វាដេកអត់ត្រង់ខ្លួនទេ ប្រសិនបើគ្មានពិស វាដេកត្រង់ខ្លួន។ សូមបងប្អូនប្រុងប្រយ័ត្ន ពេលថ្ងៃ វាដេកដូចងាប់ ប៉ុន្តែដល់ពេលយប់ឃើញភ្លើង វាមកដល់ហើយ ខណៈមតិមួយទៀតថា ពស់ហ្នឹងមានពិសខ្លាំងណាស់។ រីឯមតិផ្សេងទៀតថា គឺជាពស់ត្បាល់ ប៉ុន្តែនៅតូច បើយកល្អ យកទៅឱ្យសួនសត្វគេមើលថែដាក់ទ្រុង ប្រសិនបើលែង ថ្ងៃក្រោយ វានឹងធំប៉ុនដើមត្នោត ហើយលេបសត្វគោ ក្របី ឬមនុស្ស មិនខាន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOMC18TAULxQx7_c1w4XR2FRje2TZkUXRavKJW9yVjHmjN2C4CXO1wf5CVO0iDDqDqMaZNYMff3sAtQiVubZB9P2qKZ7fh_4rOcNjcR9xQHyyito_gpkmegHz1SxkB9An25j7CHWKHKONr_8sl58-m-T-3IRSukHXB0s2uB5uMCXuZcUAkXQowBHW6W9Q/s754/photo_2026-07-11_12-29-28.jpg
    ទោះជាយ៉ាងណា គ្មានអ្នកណាអាចបញ្ជាក់ពីប្រភេទរបស់វាច្បាស់លាស់ឡើយ។ ចុះលោកអ្នកវិញ តើស្គាល់ពស់នេះឬអត់? តើធ្លាប់ឃើញវានៅកន្លែងណា ហើយមានពិសដូចមតិមួយចំនួនបានលើកឡើងដែរឬទេ? បើស្គាល់ អាចបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូបាន៕