នៅលើបណ្តាញសង្គមរបស់គូស្នេហ៍សិល្បៈមួយគូគឺ Baifern Pimchanok និងតារាសម្តែង Nine Naphat បានបង្ហោះរូបភាពជាច្រើនកាលពីពេលថ្មីៗនេះដើម្បីចែករំលែកទៅកាន់អ្នកគាំទ្រពីដំណើរកម្សាន្តរបស់អ្នកទាំងពីរនៅលើទឹកដីប្រទេសស្វីស។ អ្នកទាំងពីរបានទៅកន្លែងស្អាតៗជាច្រើន ខណៈមិត្តរួមអាជីពសិល្បៈ អ្នកគាំទ្រ បានជូនពរឱ្យគូស្នេហ៍មួយគូនេះរីករាយជាមួយដំណើរកម្សាន្តរបស់ពួកគេ និងទទួលយកបទពិសោធន៍ថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvrQagM2HLlbcEqL68vtfMnPkBh4aEMfLS2w9EcL3fBIP0wUI4B-MuTLz4oEpSEus_HOuWjP0Mu_hHn7vF2DYSEibjgSnfpbwynMN4LFX3-GtWAgVSCgWzXgL5Zb2lmBwwcxY05Z2KT4trzcO_Y_YzJ8q_HlHxRtoCjelkta8Ji-2hPY4oFAuleHQYTJw/s1350/image_2024-05-28_16-33-53.png

ក្នុងអំឡុងពេលធ្វើដំណើរ Baifern បានពោលសរសើរមិត្តប្រុសរបស់នាងចំពោះទេពកោសល្យថតរូបរបស់ Nine ដែលមិនតម្រូវឱ្យមានការកែសម្រួលអ្វីឡើយ។ ក្រៅពីការសម្ដែង Naphat ស្រលាញ់ការថតរូប បាល់ទាត់ ប្រដាល់ និងវាយកូនហ្គោលជាដើមថែមទាំងចេះច្រៀង និងលេងហ្គីតាផងដែរ។ គូស្នេហ៍មួយគូនេះចាប់អារម្មណ៍នឹងភាពស្រស់ស្អាតនៃភ្នំដែលមានកម្ពស់ខ្ពស់ជាមួយនឹងទិដ្ឋភាពស្រស់ស្អាតនៃតំបន់ Grindelwald និងភ្នំល្បីៗមួយចំនួនដូចជា Wetterhorn, Fiescherhorner និង Schreckhorn ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrO8tOo41bLG18nSOEkcnzV7VtGKLV9rOvi3XLkyxvGj4OoiCnSRek35YWR_1QRp8aKxXQmiaUP9qwwnhMwr3MZMqmjJL1NhTA-an-d2BbPys6rE8zukBGY8otsDR3WwzEgcWa_fiIOU4ghXh0_qiJ2bldeymFa2MVIrquskGtdJL-j9R4vNqe5WqJswM/s1350/image_2024-05-28_16-33-54.png

រូបថតមួយគេបានឃើញ Baifern ផ្អៀងលើស្មាមិត្តប្រុសរបស់នាង ពេលដើរក្នុងតំបន់ Jungfrau ភាគកណ្តាលប្រទេសស្វីស។ អ្នកទាំងពីរបានជិះរថភ្លើងទៅកាន់ជ្រលងភ្នំ Lauterbrunnen ក្នុងចំណោមទេសភាពដ៏អស្ចារ្យនៃភ្នំអាល់។ ក្នុងរថភ្លើង ពួកគេអាចគយគន់ទេសភាពដ៏អស្ចារ្យ ដែលភ្ញៀវទេសចរភាគច្រើនចាត់ទុកថាជា«ដំណើរក្នុងក្តីស្រមៃ» ដែលមិនអាចរំលងបាននៅពេលមកដល់ប្រទេសស្វីស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiajeL0EKyooRVeVU0brlrqHBPKXJIUiw1ddhjD79G_KyQx6aZKE3KGnSTaERPmvp7x7fXbp1dD2kZmj1Fk5T4aRZ17j8HWhJZuzGUNPfM_2xTizx1dqC-Zdu_oQKUGIW18GyNt5pOW3ogcZwxDUZPo-CuKPJFk27Eqfcxq4vt4Vb9S9jVVnis40wjaGZw/s1350/image_2024-05-28_16-33-52.png

Baifern និង Nine មានភាពស្និទ្ធស្នាលគ្នាចាប់តាំងពីពួកគេបានសម្តែងក្នុងរឿង Friend Zone ក្នុងឆ្នាំ ២០១៩ ។ Nine មានអាយុតិចជាង Baifern ៤ឆ្នាំ ប៉ុន្តែជារឿយៗត្រូវបានគេចាត់ទុកថាលោកមានភាពចាស់ទុំ និងសមគ្នាជាមួយនាង។ ប៉ុន្មានឆ្នាំក្រោយមក ពួកគេមានពាក្យចចាមអារ៉ាមថាស្រលាញ់គ្នាជាច្រើនដង ប៉ុន្តែអ្នកទាំងពីរបានព្យាយាមបដិសេធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIcN02Hbikn5rfzc316dASy62Z2esKENXB6bPXjoIbvljMI723gbskGpj9Ld4AtGnVPPh_W2N49xHpluYSryb6F03YEKqzz-s-TGDs0rP9y4H4BL8VuW9xN-8mn6dYWeGqX2TEp7E_4jnmjVaCjDHfEGq8OBtCM_YOnWuMoJSpMvafCfc4joIEszFxevI/s1200/image_2024-05-28_16-33-51.png

នៅចុងឆ្នាំ ២០២២ Nine បានសារភាពថាលួចស្រលាញ់ Baifern ជាយូរមកហើយ ប៉ុន្តែនាងមិនដឹងទេ។ ដោយមានការលើកទឹកចិត្តពីមិត្តភ័ក្តិរបស់លោក តារាសម្តែងវ័យក្មេងរូបនេះបានសារភាព ហើយ Baifern ទទួលយករូបគេ។ ជាង២ឆ្នាំមកនេះ ពួកគេបានចាប់ដៃគ្នាទាំងការងារ និងជីវិតមិនញញើតនឹងបង្ហោះរូបភាពផ្អែមល្ហែមរបស់ខ្លួននៅលើបណ្តាញសង្គមឡើយ។
កាលពីឆ្នាំ២០២៣ គេហទំព័រកម្សាន្តថៃជាច្រើនបានរាយការណ៍ថា អ្នកស្រី Pimpaka ដែលជាម្តាយរបស់ Nine មិនពេញចិត្តនឹង Baifern ហើយថែមទាំងបាន Unfollow នៅលើ Instagram របស់កូនប្រុស ដើម្បីតវ៉ាចំពោះទំនាក់ទំនងនេះ។ ក្នុងបទសម្ភាសមួយ Nine បាននិយាយថា ម្តាយរបស់ខ្លួនមានភាពតានតឹងនឹងការងារ ហើយមិនមានបញ្ហាជាមួយ Baifern ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlGC-dr-A7LVsLjZYuNc_in5K6nFSCs7UNxD5IcNuhY9Et1RN4cuNTHVc-vFCBaBzVtuCu3KcbBG2Uiuuccpkl1im9EQSkcXobKxshtieUqs0NEaA5u6nBuWbG0x5plGmu2-MAEt1g3ArRTWFMHgX3V2_2ze8LFwQcx-QSJZmMWLPJswdwnhBPqi2tfaw/s1349/image_2024-05-28_16-33-48.png

ចាប់តាំងពី Nine ចូលប្រឡូកក្នុងអាជីពមក ម្តាយរបស់លោកបានកាន់តំណែងជាអ្នកគ្រប់គ្រង និងជាជំនួយការ ដោយតាមដានកូនប្រុសរបស់ខ្លួនយ៉ាងជិតស្និទ្ធគ្រប់ជំហាន។ ប្រភពខ្លះជឿថា អ្នកស្រី Pimpaka គ្រប់គ្រងកូនយ៉ាងតឹងរ៉ឹងពេក ដែលធ្វើឱ្យ Nine មានភាពផ្ទាល់ខ្លួនតិចតួច។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៣ លោក Naphat គូស្នេហ៍តារាស្រី Baifern Pimchanok បានមកចូលរួមកម្មវិធីមួយនៅប្រទេសកម្ពុជាផងដែរខណៈមុនទៅចូលរួមកម្មវិធីតារាសម្តែងរូបនេះបានឆ្លៀតដើរកម្សាន្តនៅទីតាំងសំខាន់ដូចជា តំបន់រមណីដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ , ផ្សារធំថ្មី និងទីតាំងផ្សេងទៀតបង្ហោះរូបលើបណ្តាញសង្គមយ៉ាងស្រស់សង្ហាទៀតផង៕