កូរ៉េខាងត្បូង៖ ថ្មីៗនេះមានវីដេអូមួយបានចែកចាយពាសពេញបណ្តាញសង្គម ដោយគេបានប្រទះឃើញថា LISA សមាជិក BLACKPINK និងលោក Frédéric Arnault ដែលជាកូនប្រុសមហាសេដ្ឋីពិភពលោកបានចូលរួមក្នុងកម្មវិធីមួយដែលរៀបចំដោយ Tag Heuer សម្រាប់ការប្រកួត F1 Racing Championship។
នៅក្នុងកម្មវិធីនោះ អ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់ដ៏ប្រណិតរបស់ LISA ដោយសារមានពណ៌មាសភ្លឺចែងចាំង ខណៈដែលរ៉ូបនេះមើលទៅលេចធ្លោរខ្លាំង។ ក្នុងពេលជាមួយគ្នានេះអ្នកគាំទ្រក៏បានចាប់អារម្មណ៍នឹងភាពស្និតស្នាលខុសធម្មតារបស់ LISA ជាមួយនឹងលោក Frédéric Arnault ដែលជាកូនប្រុសមហាសេដ្ឋីពិភពលោកផងដែរ។
ទោះជាយ៉ាងណាទំនាក់ទំនងរបស់អ្នកទាំងពីរមិនទាន់មានព័ត៌មានបញ្ជាក់ជាផ្លូវការនោះទេ។ ក្រឡេកមកមើលរ៉ូបដែលតារាស្រីរូបនេះស្លៀកវិញម្តងគឺថាស្រស់ស្អាតខ្លាំង ដោយ LISA បានស្លៀកសំពត់ខ្លី A-line រចនាឡើងពីដែក និងផ្លាស្ទិកដោយម៉ាកយីហោថៃ Pipatchara។ តំណាងក្រុមហ៊ុនម៉ូដសម្លៀកបំពាក់នេះ បាននិយាយថា សម្លៀកបំពាក់ដែល LISA ស្លៀកចូលរួមក្នុងព្រឹត្តិការណ៍ គឺធ្វើឡើងតាមការស្នើសុំរបស់នាងដែលរ៉ូបនេះធ្វើពីកាកសំណល់កែច្នៃចំនួន ១,៨០០ ដុំដាក់បញ្ចូលគ្នា ក្នុងនោះ ៨០% គឺជាកម្របដបទឹក និង ២០% ទៀតគឺជាធុងអាហារប្រើប្រាស់រួច។.jpg)
នៅពេលអ្នកគាំទ្រដឹងថារ៉ូបដែល LISA ស្លៀកកែច្នៃពីសំរាមពួកគេក៏លាន់មាត់ថា “ពិតជាអស្ចារ្យណាស់” រ៉ូបនេះមិនត្រឹមមានរចនាប័ទទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមើលទៅស៊ិចស៊ីទាន់សម័យបែបនារីអភិជនទៀតផង។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលថ្មីៗនេះហ្វេនៗបានប្រទះឃើញតារាស្រីវ័យ ២៧ ឆ្នាំរូបនេះនិងកូនប្រុសមហាសេដ្ឋី Bernard Arnault តែងតែចូលរួមកម្មវិធីជាមួយគ្នាជាញឹកញាប់ ហើយអ្នកទាំងពីក៏មានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងគ្នាផងដែរ។ ទោះជាយ៉ាងណាគេមិនច្បាស់ទេថាអ្នកទាំងពីទាក់ទងក្នុងន័យស្នេហា ឬត្រឹមមិត្តភាព។
Frédéric Arnault មានអាយុ ២៩ ឆ្នាំ គឺជាកូនរបស់ Bernard Arnault ដែលជាមហាសេដ្ឋទីមួយរបស់ពិភពលោក។ Frédéric បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជាមួយនឹងមុខជំនាញគណិតវិទ្យា ហើយអាចនិយាយបាន ៤ ភាសាគឺអង់គ្លេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់ ដូច្នេះបច្ចុប្បន្នលោកគឺជានាយកប្រតិបត្តិនៃ LVMH Watches៕










