Home ព័ត៌មានអន្តរជាតិ បច្ចេកវិទ្យាថ្មីៗនិងប្លែកៗ! មនុស្សដែលបានស្លា.ប់ ហើយ មានសង្ឃឹមរស់ឡើងវិញ ក្រោយក្រុមហ៊ុនអូស្ត្រាលីទទួលក្លាសេ សាកស.ព មនុស្សលើកដំបូង

បច្ចេកវិទ្យាថ្មីៗនិងប្លែកៗ! មនុស្សដែលបានស្លា.ប់ ហើយ មានសង្ឃឹមរស់ឡើងវិញ ក្រោយក្រុមហ៊ុនអូស្ត្រាលីទទួលក្លាសេ សាកស.ព មនុស្សលើកដំបូង

118
0

ប្រទេសអូស្ត្រាលី ៖ ក្រុមហ៊ុនមួយបានក្លាសេសាកស.ព មនុស្សលើកដំបូងដោយការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្រោយការស្នើសុំពីគ្រួសារសាកស.ព ដើម្បីរង់ចាំពេលវេលាដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនខ្លាំង និងអាចជួយឱ្យសាកស.ព រស់ឡើងវិញ ។

កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានជាច្រើនរបស់អូស្ត្រាលីរាយការណ៍ថា ក្រុមហ៊ុនអូស្ត្រាលីឈ្មោះ Southern Cryonics ដែលផ្តល់សេវាកម្មក្លាសេសាកស.ព ប្រកាសថា ពួកគេបានទទួលក្លាសេសាកស.ព អតិថិជនដំបូងដោយជោគជ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwc7m0pRWGqSVNTEJSEymk0uPJgv-vu_HTkVr_KzuUXExj5Z13XvXOBdFDhZvGh1KLAzTVioAuTVl9Yxhz59RxqAqB6FErFHmhRHSXmGHI2gRiNtKkF2H3x4RqSHBP7MxZx1GUAVstZO5eqMkiebiA2R_aCLSWhceLqoQWCf-i8mKNfovwHU-BemwBpME/s970/918f3d5594694704ee152c8a8a1d8f8300bfd06d.jpg

លោក Philip Rhoades ជាអ្នកជំនាញក្រុមហ៊ុននេះបញ្ជាក់ថា វាជាសាកសពរបស់បុរសអាយុ៨០ឆ្នាំ រស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលបុរសរូបនេះទើបតែបានស្លាប់កាលពីដើមខែឧសភា ឆ្នាំ២០២៤ ។ ការក្លាសេសាកសពបានធ្វើឡើងដោយផ្ចិតផ្ចង់ និងប្រុងប្រយ័ត្នយ៉ាងខ្លាំង ហើយលោកមានអារម្មណ៍តានតឹងផងដែរ ដោយសារដំណាក់កាលក្លាសេសាកសពក្នុងមួយថ្ងៃៗមានភាពស្មុគស្មាញខុសៗគ្នា ។ លើសពីនេះ វាងាយប្រឈមនឹងការភ្លាត់ស្នៀត បើដំណាក់កាលនីមួយៗពុំបានរៀបចំគម្រោងត្រឹមត្រូវ ។

លោក Philip Rhoades រៀបរាប់ថា កន្លងមក មានគ្រួសារផ្សេងទៀតបានទាក់ទងមកកាន់ក្រុមហ៊ុនដើម្បីក្លាសេសាកសព ប៉ុន្តែពួកគេក៏បាត់ដំណឹង ។ រីឯសាកសពដែលក្រុមហ៊ុនយកមកក្លាសេលើកដំបូងនេះ គឺមកពីគ្រួសារដែលពុំបានចុះឈ្មោះជាសមាជិកជាមុនជាមួយក្រុមហ៊ុន ទើបធ្វើឱ្យក្រុមការងារមានពេលត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះក្នុងការត្រៀមឧបករណ៍ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI0KdB5e_4LJnn2Q8CVHNvuoWNQxePrKaAt-chvt3_ZOxIsL839DGTrS6Z9UWi0AgxDeHO2EZcFa7Fl0xBu__hlKiPc6Z3VN3akPhyrpd-XAkwQpfzB6TFdFyTvDBxiTwrqB6d4kUjQxEjl7i0XF_-ZIBTaGGY1F6QcmP-x6aEN2Nwt5JLSECEQ1C6j_I/s770/Cryonics-The-hype-the-hope-and-the-BS-770x403.jpg

សាកសពយកមកក្លាសេជាលើកដំបូងនេះ បានស្លាប់កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមួយក្នុងទីក្រុងស៊ីដនី ហើយគ្រួសារក៏បានទាក់ទងក្រុមហ៊ុនភ្លាមៗ ។ ក្រុមហ៊ុនបានទទួលសាកសពនេះមកក្លាសេតាមការស្នើសុំរបស់គ្រួសារ រីឯថ្លៃសេវាវិញ គឺស្មើប្រមាណ១៧ម៉ឺនដុល្លារអូស្ត្រាលី ។

រាងកាយគ្មានវិញ្ញាណរបស់បុរសជរា ត្រូវបានគេបញ្ជូនពីមន្ទីរពេទ្យមកកាន់បន្ទប់ក្លាសេរបស់ក្រុមហ៊ុនដែលពោរពេញទៅដោយទឹកកក ។ បន្ទាប់មក គេក៏បញ្ជូនសាកសពទៅកាន់បន្ទប់មួយទៀត ដែលក្រុមជំនាញនឹងចាក់បញ្ចូលសារធាតុគីមីរាវទៅក្នុងរាងកាយសាកសពដើម្បីថែរក្សាកោសិកា និងយកទឹកកកមករុំលើសាកសពសម្រាប់កាត់បន្ថយសីតុណ្ហភាពឱ្យចុះត្រជាក់រហូតដល់ -៨០អង្សារសេ ។ ក្រោយមក គេក៏បញ្ជូនសាកសពទៅបន្ទប់មួយទៀតរបស់ក្រុមហ៊ុន Southern Cryonics ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgvo83u9v7vMgmc7IqJp6p_yNqleOJFAP50JkyA-8lqeJ0mgHVcK15bR6EgD5alp8XAY9YpoGDfTOVVoAxIWtAO-sy1f5u-1qIY-j7t3RMJiQGYSsD1GGuBMgcBcbfoIBzn3i0HVrJwW_8ndDttU-Kyh8vxWnInN4UXm3X3rsRXeaEm1wqTLQh0DdAttw/s2300/hta-cryonics-header.webp

នៅពេលគេបញ្ជូនសាកសពមកដល់បន្ទប់នេះហើយ ក្រុមអ្នកជំនាញនឹងកាត់បន្ថយសីតុណ្ហភាពសាកសពបន្ថែមទៀតរហូតដល់ -២០០អង្សារសេ រួចហើយ ក៏យកសាកសពទុកនៅកន្លែងគ្មានខ្យល់ ។ ក្រុមហ៊ុនបញ្ជាក់ថា កន្លងមក ពួកគេបានសាកល្បងជាមួយគំរូជាច្រើនលើក ហើយការសាកល្បងនេះទទួលបានលទ្ធផលគួរឱ្យពេញចិត្ត ទើបធ្វើឱ្យការអនុវត្តផ្សេងៗប្រព្រឹត្តទៅដោយរលូនពេលអនុវត្តជាមួយសាកសពជាក់ស្តែង ។

ការក្លាសេសាកសពមនុស្សនេះដោយសារគេជឿថា នៅថ្ងៃអនាគតរាប់រយឆ្នាំខាងមុខ បច្ចេកវិទ្យាលើពិភពលោកនឹងអភិវឌ្ឍន៍កាន់តែខ្លាំង ហើយវានឹងជួយឱ្យអ្នកស្លាប់មានជីវិតរស់ឡើងវិញ ។ ក្រុមហ៊ុនបញ្ជាក់ថា ក្រោយពេលអ្នកស្លាប់រស់ឡើងវិញ ពួកគេនឹងមានរាងកាយរឹងមាំល្អ, ខួរក្បាលពោរពេញទៅដោយចំណេះដឹង និងចងចាំគ្រប់ហេតុការណ៍ទាំងអស់របស់រាងកាយដើម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCKokbKkL6TIMIiX4er-KSu9KImSx_yu8D-Z8HNQOCBsXYQU9m_zKDNyS53u0iZzXTOufEiw_mw3xYKtI69_04h_rg8XuVLRo87LUi8njL17EFinPYa-d5n9_Hfbo4Af_R6J35R8zDzGlYHIqUJEAd1zeFwCgdvbqA04tSH7OK7QwsMFmtdqVZtapcLCg/s900/Patient_long_term_care_bay_at_Alcor.jpg