Home ព័ត៌មានជាតិ សារព័ត៌មានបរទេសចុះផ្សាយព្រោងព្រាត ថាបំណែកយន្តហោះ MH370 ស្ថិតនៅព្រៃជ្រៅក្នុងប្រទេសកម្ពុជា

សារព័ត៌មានបរទេសចុះផ្សាយព្រោងព្រាត ថាបំណែកយន្តហោះ MH370 ស្ថិតនៅព្រៃជ្រៅក្នុងប្រទេសកម្ពុជា

307
0

ថ្មីៗនេះ សារព័ត៌មាន The Mirror បានចេញផ្សាយអត្ថបទព័ត៌មានមួយ ដោយមានចំណងជើងថា៖”យន្តហោះ MH370 ត្រូវបានរកឃើញនៅក្នុងព្រៃដ៏ជ្រៅក្នុងប្រទេសកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrA75GC56C0dlrJo8B3zL8ekMba9VNmzmrBvZWfCn-zwjjLB7eLP9ifsqPHCOM4F0Mjvl5cM21arYRcBHR41w8ByAur9O0zraN8nOuDNT_X81u_vG6Z1hoELk4HbW2knV8KCnFOZIX3FoYme4R7DII_HX8vQ31I2LPZvWHWnSKyW4zPfh-diX0Lkey7Gc/s620/the-boeing-777-jet-is-almost-as-long-as-a-manhattan-city-block-and-taller-than-a-five-story-building-photographer-jasper-juinen-bloomberg.jpg

ក្រោយមានការផ្ទុះព័ត៌មាននេះ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពា្យអាកាសចរស៊ីវិល លោកស៊ីន ចាន់សិរីវុត្ថា បានចេញមុខធ្វើការបកស្រាយ ដោយថា ការចេញផ្សាយរបស់ The Mirror ជាព័ត៌មានក្លែងក្លាយ។

ជុំវិញករណីនេះ លោកស៊ីន ចាន់សិរីវុត្ថា ក៏បានបញ្ជាក់ថា៖” ប្រសិនបើខាងភាគីម៉ាឡេសុី ចង់មករុករកនៅដែនព្រៃកម្ពុជា អាចដាក់សំណើមកបាន ដោយកម្ពុជាត្រៀមខ្លួនក្នុងការសហការជានិច្ច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpzff6lNWhLKLa86slQ2hX9usdPZOXvdWYvSY1dlPpUYMaaHDCuKCE_V-rBtF7eJJh7qEIoXKRt-s8lHJKzdV6K1YF5x_aJ0MEnEaKIYFT183c-SxCmbkX4K9Sw1VspBoSk68nxv3YDFZi7k1N6A9gCh_eOEzm5hSVd1PZ6h5kKcBEvtdN2Fe0D-2Ynk/s1218/Screenshot-431.jpg

គួរបញ្ជាក់ថា យន្តហោះ MH370 បានបាត់ស្រមោលចេញពីរ៉ាដាកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៤ ដោយមានអ្នកដំណើរ២២៧នាក់ និងពីឡុត ១២នាក់ ពេលធ្វើដំណើរចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7NslKk9eNrqZdekiXipuQpceOrRYORaKotUhevY_lvu3Q_17Dl2eEULKjPy87Rz-QkviZ4ZbZ-koSDoxky7-tMDGU-sdRMSq1drOXvCHJZa0M-o7Ndn9ybl5fP_V2jC7peKivlhWwselz61ANfwueljDYqQmVdYoh-vzLuQGM9AD3zUUkBnnwc3pWK7w/s1920/140406065518-03-plane-search-0406.jpg

ក្រោយការបាត់ខ្លួននេះ រដ្ឋាភិបាលប្រទេសម៉ាឡេសុី បានសហការជាប្រទេសជាច្រើន ដើម្បីធ្វើការស្វែងរកបំណែក ឬភស្តុតាងណាមួយ ដើម្បីបញ្ជាក់ពីការបាត់ខ្លួននេះ ក៏ប៉ុន្តែក្រោយចំណាយប្រមាណជា១៣០លានដុល្លារក្នុងការរុករក នៅតែមិនអាចរកឃើញតំរុយណាមួយនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo9niRjuGv3wZC0SWt9TcOt8dSqQHAu6Cg1iqR4sjN3oGfjX6IITR4QKSjhtTsmXcw5y2NEFVhV_OOHZDg5M46rkgl04qOI5Hd-oLQ-x2yj3lXNPr86liE5qFB_xtT5xIQwgY1TQ9jes_khnxSVwlTrs_sQmWme00Eer32_Wr5zhvMoZDQDnLXwmMzq8Q/s1200/1_THP_CHP_031119Slug_11455JPG.webp

អានអត្ថបទពេញរបស់ The Mirror