Home ព័ត៌មានជាតិ ក្មេងៗល្មមៗសុំចាញ់! លោកយាយព្រះជន្ម៨៧ឆ្នាំ នូវតែអាចបរឡាននិមន្តព្រះសង្ឃប្រកបដោយសទ្ធាជ្រះថ្លា

ក្មេងៗល្មមៗសុំចាញ់! លោកយាយព្រះជន្ម៨៧ឆ្នាំ នូវតែអាចបរឡាននិមន្តព្រះសង្ឃប្រកបដោយសទ្ធាជ្រះថ្លា

90
0

ថ្មីៗនេះ មហាជនហាក់ចាប់អារម្មណ៍នឹងកោតសរសើរយ៉ាងខ្លាំងទៅលើលោកយាយជាជនជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិកម្នាក់ មានវ័យរហូតដល់ទៅ៨៧ឆ្នាំហើយ នូវតែមានសុខភាពល្អមាំមួន ស្មារតីនឹងនរ ថែមទាំងមានសទ្ធាជ្រះថ្លា បរឡាននិមន្តព្រះសង្ឃបានធម្មតា។

កាលពីថ្ងៃទី២៣ ខែឧសភានេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគណនីរបស់ព្រះតេជគុណ មាស ចន្ថា គឺបានភ្ជាប់មកជាមួយនឹងឃ្លីបវីដេអូនិងរូបថតប៉ុន្មានសន្លឹក ដែលមានចំណងជើងថា« ឧបាសិកា ទឹម សារី អាយុ៨៧ឆ្នាំហើយនៅបើកឡានបានយ៉ាងឡូយ សូមជូនពរឧបាសិកា មានសុខភាពល្អ សំណាងល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjg2YIbmbWtKI7RLFqntEvy0QkV1tre7sl70uX4HnGJYeB52a-3eSlpQW5V5k52P9fx45COZI61BVZTNdIRZQKWh_Mzh-a12o40PZsZzyLM4wgigkmTpMV5B3H-gKUGMFyoVGxHPuNGcKJ8EfuxGm4YXRmuGlFBAJruD18YJAMofnhNMkxj3a-a9wfgBA/s2048/442483771_1111679393393752_3015174035630442574_n.jpg

តាមការរៀបរាប់របស់ព្រះតេជគុណជាមួយនឹងលោកបានឲ្យដឹងទៀតថា លោកយាយទឹម សារី ដែលរស់នៅសហរដ្ឋអាមេរិក បច្ចុប្បន្ននេះគឺមានព្រះជន្ម ៨៧ឆ្នាំហើយ ប៉ុន្តែនូវតែមានកម្លាំងមាំមួន អាចបររថយន្តនិមន្តព្រះសង្ឃបានជាធម្មតា។ លោកយាយនៅក្នុងទឹកមុខប្រកបដោយស្នាមញញឹមនិងសទ្ធាជ្រះថ្លា បើតាមការបញ្ជាក់ គាត់នៅមានស្មារតីនឹងនរ គ្រាន់តែពេលខ្លះមានការភ្លេចភ្លាំងបន្តិចបន្តួចប៉ុណ្ណោះ។ នៅក្នុងរថយន្តជាមួយគ្នានោះក៏នូវមានលោកយាយម្នាក់ទៀតអង្គុយកៅអីនៅខាងក្រោយ ដែលបានលើកឡើងថា គាត់មានព្រះជន្ម ៩០ឆ្នាំហើយ ប៉ុន្តែបើក្រឡេកមើលទៅលើទឹកមុខនិងកាយរការវិញគឺនូវតែស្រស់ថ្លា និងរស់ររើកជានិច្ច។

តាមរយៈការបង្ហោះខាងលើ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រាតដោយក្តីគោរពស្រលាញ់លោកយាយទាំង២ ដោយអ្នកខ្លះគឺបានលើកឡើងថា«លោកយាយដ៏ចម្រើន មកពីផ្លូវចិត្តរឹងមាំលោកម្ចាស់»។ អ្នកខ្លះថា«លោកយាយអស្ចារ្យណាស់»។ អ្នកខ្លះថា«លោកយាយអាយុច្រើនៗហើយ នៅរឹងមាំទៀត ជូនពរសុខភាពល្អ លោកយាយ»។ អ្នកខ្លះថា«សូមឲ្យចាស់ទៅមានសុខភាពល្អដូចលោកយាយ»។ អ្នកខ្លះថា«ចៅៗ សុំខ្មាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizlFUNSp-vo1Or6NBnNLfZ4KMUW3iAWGZvCCOMjhIP0uArWp0t9F7T6aCNsoa4yRpqcuxK6RSigOyXVMD5MLA8QdUa0yjbGd9B20Hjv2DfbLHeAQjSJ6e2yE7rPssRmchX8CCPqgfIZyqzpKCjsG1vYyUD6d799oF6i4kRWrtp-6yZIlP9I6ISPyK3q04/s2048/442493221_1111679420060416_5528563062304139466_n.jpg

គួរបញ្ជាក់ថា បើទោះបីជាលោកយាយ២ខាងលើ ឬក៏លោកយាយលោកតាជាច្រើនទៀតដែលបានធ្វើការផ្លាស់ប្តូរទៅរស់នៅឯបរទេសក៏ពិតមែន ប៉ុន្តែពួកគាត់គឺនូវតែប្រកាន់យកនូវទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាពិសេសគឺសាសនាព្រះពុទ្ធ ដែលត្រូវបានប្រជាជនខ្មែរគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ វាក៏ជាការសបញ្ជាក់ពីផ្នែកជំនឿសាសនាដ៏មុតមាំ ដែលបានចាក់ចូលក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូបមិនថាទាំងក្នុងនិងក្រៅប្រទេសផងដែរ៕