ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានជនបរទេសម្នាក់ដែលអះអាងថាត្រូវបានតែងតាំងជាអនុប្រធាន Miss Global Cambodia បង្ហោះថាលោក អ៊ិន សុភិន ស៊ីលុយក្រោមតុដើម្បីធានាតំណែងឱ្យបេក្ខភាពចូលប្រកួតអាចចូលTOP 5នៃកម្មវិធីប្រកួត។ មិនពេញចិត្តទង្វើនេះរូបលោកបានប្រកាសលាលែងតំណែងជាអនុប្រធានផងដែរ។ ការបង្ហោះនេះជំរុញឱ្យពិធីករ សុខ រ៉ាស៊ី ដែលមានបញ្ហាក្តីក្ខាំងជាមួយ លោក អ៊ិន សុភិន ថាធ្វើបាបខ្មែរគ្នាឯងមិនគ្រប់ធ្វើបាបដល់ជាតិសាសន៍ផ្សេង ខណៈលោកថាតើមាននរណាមានចំណាត់លើលោក អ៊ិន សុភិន បានព្រោះមានជនរងគ្រោះច្រើនត្រូវបានបោកប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguOe2LgcM4Sf0VxD8Ux6sjT_s7NpHI4m1PyLF0TUV1IVxNmwjj-KL9mqsw9ofwIoUa3f3lGkcfIyLfmlXqjAYQCBcY5LfV1y6dhrVB4efPmkHwGsCQCpDHzWKd9PASjrjvSjPRL3GXbKzFh_pOf5_msyXP4ef4c-G4hHnKyxpUEfWpNO8i_4tKa1WuaaU/s2048/418576988_1584612645625982_7495505665877310986_n.jpg

ពិធីករហង្សមាស លោក សុខ រ៉ាស៊ី បានសរសេរនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២៤ ខែឧសភា ថា «សូមសរសើរ ធ្វើបាបខ្មែរមិនអស់ចិត្តធ្វើបាបដល់ ជាតិសាសន៍ផ្សេងទៀត តើអ្នកណាអាចមានចំណាត់ការលើបុគ្គល អ៊ិន សុភិន នេះបាន?? លុយខ្ញុំមិនបាន សូម្បីមួយរៀល ៤ឆ្នាំហើយ មានបុគ្គលិក មានគ្រូបង្វឹក មានអ្នកនិពន្ធ សុទ្ធតែជននេះ ធ្លាប់បោកប្រាស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfNLmckBYGdSUOQLuPyfqiy6BKd15G34AAWnImIsU5f51VV_cRftCYeTNpWRMkdt2358qPUX0yOJS0cN4J2Poq-zkkKS72osTBRyFrwzMzWddoj02tDP2E7rJ1h7Emzua7c48Pe3ghO6cBmjCq727ojivcBlw0G8BajraAl5jrXRTpjL821Bz5tRHYxRo/s2048/image_2024-05-24_10-48-04.png

ទន្ទឹមនឹងការលើកឡើងនេះ ពិធីករ សុខ រ៉ាស៊ី បានប្រែខ្លឹមសាររបស់ជនបរទេសដែលទម្លាយរឿងលោក អ៊ិន សុភិន ដែលជនបរទេសនេះបង្ហោះកាលពីថ្ងៃទី២២ ថា«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Fahed Sharaf ខ្ញុំត្រូវបានតែងតាំងជាអនុប្រធាន Miss Global Cambodia នាពេលថ្មីៗនេះ ហើយខ្ញុំកំពុងចែករំលែកការបង្ហោះនេះដើម្បីឆ្លុះបញ្ចាំងឱ្យដឹងរបៀបដែលនាយកជាតិ លោក អ៊ិន សុភិន កំពុងដឹកនាំប្រតិបត្តិការរបស់ខ្លួន។
ថ្មីៗនេះ មានការចាប់អារម្មណ៍ថា បេក្ខភាពមួយរូបបានផ្ទេរប្រាក់ទៅឱ្យអ្នកគ្រប់គ្រងផលិតកម្មមហាហង្សគឺលោក សេង សន ដើម្បីធានាបានតំណែងក្នុងបេក្ខភាព Top 5 សម្រាប់ការប្រកួត Miss Global Cambodia 2024 ដែលរំពឹងថានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែសីហា ឆ្នាំនេះ។ ការកត់សម្គាល់ក្នុងប្រតិបត្តិការនេះ ជាភាសាខ្មែរ ប៉ុន្តែខ្ញុំត្រូវបានគេជូនដំណឹងថា វាមានន័យថា ប្រតិបត្តិការ ៥០០ ដុល្លារ គឺជាការទូទាត់ដំបូងដែលនៅសេសសល់ចំនួន ១៥០០ដុល្លារ សម្រាប់នាងក្នុងការជាប់ចំណាត់ថ្នាក់លេខ ៥ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk9TtDVa6I8FmnCT4Rfv0NDHBGFBRyNpTcK3jPJczcxEdddvKoeU3VqPPJ4UgtsIlZxp-Q0vXOKmXvP7sogoAOLu1HSydhF62v7OPFA6Ue8iQQEPH8PROXUf59d8ZmLYvQ1DhIFesZGnzEPpGO5FJPpIRL_nU9De0-4lVyTD6jAc_a00V7r_krYIaVs_4/s2048/418943705_1585197905567456_1973463181349049800_n.jpg
មានន័យថា លោក អ៊ិន សុភិន លក់មកុដឱ្យអ្នកដែលមានចិត្តចង់ចំណាយ ជាជាងឱ្យបេក្ខភាពប្រជែងយកមកុដ Miss Global Cambodia តាមវិធីដែលបវរកញ្ញាជុំវិញពិភពលោកត្រូវដឹកនាំ ដោយមាន ម្ចាស់ជ័យលាភី Miss Global ជាតំណាងផ្លូវការរបស់ Miss Global នៃប្រទេសដែលចូលរួម។
សូមជួយ Share ផុសនេះ ដើម្បីបង្កើនការយល់ដឹងអំពីស្ថានភាពនេះ។ ជាមួយនឹងការលាតត្រដាងពីរបៀបដែលលោក អ៊ិន សុភិន កំពុងដឹកនាំ Miss Global Cambodia ខ្ញុំសូមប្រកាសលាលែងពីតំណែងអនុប្រធាន Miss Global Cambodia។ ខ្ញុំបានជូនដំណឹងដល់ ខ្មែរថាមស៍ អំពីស្ថានភាពនេះរួចហើយ ហើយនឹងទាក់ទងអ្នកសារព័ត៌មានផ្សេងទៀតផងដែរ ដើម្បីស៊ើបអង្កេតស្ថានភាពនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOcX7tFOosZ3cxbDXysCQLXOqL7jriBnJ0YqMeRBtP_dHHF27m4w189kaLwbgC_amzZyp4ToL5VBlR2voZoz2ADmg1phwNbEcNaPl2sPvEax9hHuj0j0M_0nHmLX5YiNDcXLm0L_IRFdcf3lrD2Dgyuli_N04uNKx2TrFNJU-VknT2JXgqq4Mb-nVYhbY/s796/image_2024-05-24_10-05-04.png

ខ្ញុំក៏បានទទួលដំណឹងពីប្រជាពលរដ្ឋជាច្រើនថា លោក សុភិន ក្នុងការពន្យារពេលបើកប្រាក់ខែ និងប្រាក់ខែសម្រាប់ការងារដែលពួកគេបានធ្វើជាច្រើនខែមកហើយ។ រួមទាំងករណីមួយដែលត្រូវបានចែករំលែកនៅក្នុងការបង្ហោះមួយផ្សេងទៀតជាមួយគ្រូបង្វឹកដែលចង្អុលបង្ហាញថាលោក ជំពាក់គាត់ $ 2000+ ហើយរហូតមកដល់សព្វថ្ងៃនេះមិនទាន់បានសងគាត់វិញទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijaV6QE_XCX8JpI1qOZw-gOD8ucSrBWYX3IVp93qs0Zz_s0TZTYAxOPanvzZ746ZU1wVJNWIuyjnfl4wR7AoxV3xTz5kqWT3lmR0TlMc2EKjVBuyATfkPeOkNZwPXeWbRnl6ZL4K8A5PiRud67PU3Sj4TqJnVDoZzUzXJC27v4wyIXgApO8JADRoWp08o/s2048/image_2024-05-24_10-48-06.png

យ៉ាងណាមិញ ចាប់តាំងពីការបង្ហោះរបស់ជនបរទេសខាងលើតាំងពីថ្ងៃទី២២ ឧសភា មកទល់នឹងព្រឹកថ្ងៃទី២៤ ឧសភា លោក អ៊ិន សុភិន មិនទាន់បានឆ្លើយតបជុំវិញការចោទប្រកាន់នេះឬយ៉ាងណាទេ ប្រសិនមានអ្វី update KBN News នឹងជម្រាបជូនបន្ត៕