Home ព័ត៌មានអន្តរជាតិ រដ្ឋាភិបាលហ្វីលីពីនបារម្ភពីចំនួនពលរដ្ឋឆ្លងជំងឺអេដស៍កើនឡើងខ្លាំង

រដ្ឋាភិបាលហ្វីលីពីនបារម្ភពីចំនួនពលរដ្ឋឆ្លងជំងឺអេដស៍កើនឡើងខ្លាំង

56
0

ប្រទេសហ្វីលីពីន ៖ យោងតាមទិន្នន័យផ្លូវការរបស់ប្រទេសហ្វីលីពីនបង្ហាញថា ពលរដ្ឋហ្វីលីពីនបានឆ្លងជំងឺអេដស៍ក្នុង១ថ្ងៃៗស្មើរហូតដល់៥៥នាក់ ហើយភាគច្រើនជាយុវវ័យ ដែលគេចាត់ទុកថា ជាចំនួនខ្ពស់បំផុតក្នុងពិភពលោក ។ ហេតុនេះ ក្រសួងសុខាភិបាលហ្វីលីពីនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ដើម្បីបណ្តុះបណ្តាលឱ្យនិស្សិតឈ្វេងយល់ពីគ្រោះថ្នាក់នៃជំងឺនេះ និងវិធីការពារខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeTFjnVas4VwbfrW44Jg9dE4JU_pTf6DolJ7sHZZz9cXigW_w_4qmmY_DdGfChTCk5WKGPEm2iABqMpxEUCPPe9Vqo48BhGQN71h7gjxF7ct4PiAd0DLqS-qnlVkd00DUcI3QQmCO1NT7E2yulMDrlLn-JmraREH7xNjkAOEOnSmFMgTJkx0qFJjh-Vkg/s800/condom.jpg

សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ថា លោក Teodoro Herbosa រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីនលើកឡើងថា បច្ចុប្បន្ន មានអ្នកឆ្លងជំងឺអេដស៍ (HIV) កើនឡើងយ៉ាងហោចណាស់ ស្មើនឹង៥៥នាក់ក្នុង១ថ្ងៃ ។ នេះចាត់ទុកថា ជាចំនួនខ្ពស់មួយនៅលើពិភពលោក ហើយអ្នកឆ្លងជំងឺនេះច្រើនបំផុត គឺក្រុមយុវវ័យដែលមានអាយុតិចបំផុត គឺ១៥ឆ្នាំ ។

បើទោះជាក្រសួងសុខាភិបាលប៉ាន់ស្មានចំនួនអ្នកឆ្លងជំងឺអេដស៍នៅហ្វីលីពីនថា ស្មើត្រឹមតែ១៣ម៉ឺននាក់នាពេលបច្ចុប្បន្នក្តី គឺចាត់ទុកថាតិចខ្លាំង បើប្រៀបធៀបជាមួយចំនួនពលរដ្ឋហ្វីលីពីន ដែលស្មើរហូតដល់១១០លាននាក់ ។ ប៉ុន្តែចំនួនអ្នកឆ្លងជំងឺអេដស៍ខ្ពស់បែបនេះ គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_XBr6DfbMB_hFUkvlTGlMA_DHvQvZ7VrADXRla7_qVSzKM6B_ibWbbNc2e6aru8zSkGij1Td44y0sYuR3qJWkiZHfLnhKeYHEqK3AomZCzkVGlkMocMf1-N7zGgtFv6-U9P4ndCliNBHsSVVS28UayGLojoIR8o6pP-xP_dKhOqV2atddCzXTT4PcQEQ/s800/gen6-hivaids-andy-g-zapata-jr_2019-01-12_22-26-02.jpg

លោក Teodoro Herbosa រដ្ឋមន្ត្រីក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា ត្រូវតែបង្កើនការត្រួតពិនិត្យជំងឺអេដស៍លើក្រុមយុវវ័យ ហើយក្រសួងសុខាភិបាលនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ ដើម្បីផ្តល់ទិន្នន័យត្រឹមត្រូវពាក់ព័ន្ធនឹងជំងឺអេដស៍ និងអប់រំយុវវ័យឱ្យចេះវិធីការពារខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHWNWZ-Az5AkZrsKSKNHnxIUnzxbRAXTuucmriZ1EYyVjB0xY7ntT9frjTxLI9M2MJ7QcvIFQ_1x3mqNVjVbUJvb3fV8XIe72HLtdFw5NWEY5vTJMGl7tYnmwt3ruT_-q1J9uCxYeDDMpYmqcT5OagHriqTq8BL4Gxw79DQLdHlrXOVq95GqtiXNqRYE8/s1280/photo_2024-05-24_12-14-44.jpg

បើតាមស្ថិតិផ្លូវការរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ចំនួនអ្នកឆ្លងជំងឺអេដស៍បានកើនឡើងជារៀងរាល់ខែ គឺកើនឡើងជាមធ្យមពីចំនួន១.០២៧នាក់ក្នុង១ខែ នៅឆ្នាំ២០២១ មកស្មើនឹង១.២៤៥នាក់ក្នុង១ខែ នៅឆ្នាំ២០២២ ។ ចំនួននេះបានកើនឡើងរហូតដល់១.៤៣៨នាក់ក្នុង១ខែកាលពីត្រីមាសទី៤ ឆ្នាំ២០២៣ (ឬចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKasBzTs63mY9aJKYJqI1qnvyvGeL6J4Qvc-nMVI2CRhpMeQAmxen6rVEZjRQhBLcPZNwX5T0y98wU7KRFFNWj6k51J1JIQZ2u8aji2c_ezs-BNZfs6OG2Pn8ZQ52COU_NOyzHLbi56theAGgf13-c4VTksPD28dyn6wDUoMBSguI4eIidxly6XFJAqLo/s680/photo_2024-05-24_12-14-53.jpg

គួរបញ្ជាក់ថា ចាប់តាំងពីមានការប្រកាសពីពលរដ្ឋឆ្លងជំងឺអេដស៍ដំបូងគេក្នុងប្រទេសហ្វីលីពីន កាលពីខែមករា ឆ្នាំ១៩៨៤ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ហ្វីលីពីនមានពលរដ្ឋឆ្លងជំងឺអេដស៍ យ៉ាងហោចណាស់ស្មើនឹង១២៦.៣៧៨នាក់ និងមានពលរដ្ឋស្លាប់ដោយសារជំងឺនេះចំនួន៧.២៣៣នាក់ ៕