(ភ្នំពេញ)៖ អបអរសាទរ ប្រហុកខ្មែរ កែច្នៃជាអាហារសម្រេច បានសម្រេចនាំចេញ ជាលើកដំបូងទៅកាន់
ប្រទេសកូរ៉េជាផ្លូវការហើយ ដែលដំណាក់កាលដំបូងនេះត្រូវបាននាំចេញក្នុងបរិមាណចំនួនជាង ​៥០០គីឡូក្រាមពី ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក​​ ដែលមាន លោកស្រី ហ៊ុក ស្រីហួរ ជា អគ្គនាយិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNpY6L2s6kqGBSx4DhKYTLKpRWDnGrvl6htWk6SQkq06eaBaO-b4jt-hf0bYpyE3gTk7hAyilc5Eaesmb-LctKMiu-RJEdYnqILZs3tX8FhzEPNcwmdC8umQhibvzlKas7KkWiPvsUKJsKPvBzv3U3stNfZmtZnB8A1FxilLykV4L2cw4Zb6pzqUc1ekc/s3171/2%20(2).jpg

តាមសេចក្តីថ្លែងរបស់ លោកស្រី ហ៊ុក ស្រីហួរ ជា អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក បានឲ្យដឹងថា លោកស្រីមានក្តីសោមនស្សរីករាយក្រៃលែង​​ដែលបានចូលរួមចំណែកពាំនាំ ផ្សព្វផ្សាយ ម្ហូបខ្មែរ ផលិតផលខ្មែរ ម៉ាកយីហោខ្មែរ ទៅកាន់ពិភពលោក ឲ្យបានដឹង បានលឺ បានស្គាល់​ បានភ្លក់កាន់តែសុះសាយ។
ចក្ខុវិស័យបន្ទាប់របស់ក្រុមហ៊ុន គឺពាំនាំម្ហូបខ្មែរទៅកាន់ប្រទេសផ្សេងទៀតដូចជា៖ អាមេរិច អូស្ត្រាលី បារាំង កាណាដា ថៃ ចិន វៀតណាម ជប៉ុន ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwJJn468rww9tygB7TfeHfl0loIH-Mz6GgNqUiGoVnLaIKNdmdL_I87oWfthaOAZ_HUo0j-uUvyNpbI1vEY1UeNuncL1sfPmfkrD0TeqknfXhXj8Sym_4mAoVBBmGlKAiE8h3Ep-c06AbT4z6TmC4KBfqHZrt1c3vnrT39NsTztwg-JJ4l1X98TBOCIOA/s3680/3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMTVon1RPJgJsEi_MQAi25yTTFZVqpy6-h7a1_jYqzWd8mC4hqRjclln4Ca1HdmwRC49xSNL-PPSW4rLB5bmrgdQMezFwyZe_ZEjgeL_kWzIncwdVxj687Dg2K_gFISTf9R77V5dbNAV2JNDyc90Hoso3v_0aVFtRKMZ11Yysy9od8oNAFRBgPC7n31nw/s3061/4.jpg

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភីភីអេហ្វេ យាំុមី មេនូហ្វេកឆឺរីង ឯ.ក ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១ បានកំពុងផលិត និងកែច្នៃម្ហូបអាហាររបស់ខ្មែរជាច្រើនប្រភេទដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិផាវ ប្រហុកអង្ក្រង​ ប្រហុកឡាប ប្រហុកអប់ក្រូចឆ្មារ ប្រហុកខ្ទិះ សាច់ប្រឡាក់គ្រឿងស្រាប់ ។ល។ នៅក្រោមម៉ាកសញ្ញា អ៊ីអ៊ែនអឹម យ៉ាំមី ដែលកំពុងចរាចរលើទីផ្សារ ពាសពេញប្រទេសកម្ពុជាជាង ៣៥០កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIbgz5xfYb0_scvyWI7FoQj3bn7pDkmKteSApRwxbCMayLYKW5oI4y7KHyQV9otkUccCTGSjx6KaO49hwzu8-kLxd5lzkhyphenhyphennsIVE8Ao4kM78NTaJ3fYAd0KwaHaoku4c2o0LAvJ7X0UmGa-rasYIjz8v4VFhJMv9bhxo0OB-QhCf37TAv28yhgznoLsUU/s3111/5.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFP8oQh8DWSKp8keCaPHJGMbr_Ra-Up1mS7reO0VOtDJny7osRAkHhBj5O6RV7ForMXGriFEqtpo1asL7ucWy0bFG6oTI21xzc2ecDqW-FEKLtXD0ddvmKd8eO3zflnpZtpiegyrAKPZ4REbFUiHqRa9fhmYAZhh7POJWZcezVcVcM-867JshyphenhyphenXTIdBvM/s4700/6.jpg

តាមរយៈផេកផ្លូវការ E&M YUMMY : www.facebook.com/emyummyfood
ឬតាមរយៈវេបសាយ: www.ppfyummy.com

ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl

ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868
ឬតាមរយៈTik Tok www.tiktok.com/@emyummycambodia