Home ព័ត៌មានអន្តរជាតិ មកពីបែបនេះសោះទើបពលរដ្ឋចាស់ៗនៅចិនចូលរៀនសាកលវិទ្យាល័យច្រើន

មកពីបែបនេះសោះទើបពលរដ្ឋចាស់ៗនៅចិនចូលរៀនសាកលវិទ្យាល័យច្រើន

64
0

ប្រទេសចិន ៖ កាលពីឆ្នាំ២០២២ រដ្ឋាភិបាលចិនបានប្រកាសឱ្យបង្កើតសាកលវិទ្យាល័យជាតិសម្រាប់ពលរដ្ឋអាយុច្រើន ហើយការប្រកាសនេះធ្វើឱ្យអ្នកជំនាញជឿថា រដ្ឋាភិបាលមានគោលបំណងដោះស្រាយបញ្ហាកំណើនពលរដ្ឋវ័យចំណាស់ និងផ្តល់ការបណ្តុះបណ្តាលចំណេះដឹងអស់មួយជីវិតដល់ពួកគេ ។ ការមករៀននៅសាកលវិទ្យាល័យធ្វើឱ្យពលរដ្ឋចាស់ៗមានឱកាសបានរៀនសូត្រនូវជំនាញផ្សេងៗដែលពួកគេធ្លាប់បាត់បង់ឱកាស និងមានកម្លាំងចិត្តតស៊ូក្នុងជីវិតបន្តទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOn4Zxhy-QoddNTTWfqJa6mxKCgEX39nOam5B7tuxIoEyTBHqOc5mQMnhd1i96DZ6bjUBBb4sydWl3hfe65ci5BJK7QUxzjPFBSzjAf8TREA-QK8aWlo50z2KRZbus4Kj1C5Fo6TScIN5BL26CX47i5nyfWfDuAVD10ys-0lx3Qxb-LP5nlQyRZMj0BFU/s2500/522.jpg
សាកលវិទ្យាល័យមនុស្សចាស់នឹងរួមបញ្ចូលជាមួយសាកលវិទ្យាល័យទូទៅនៅប្រទេសចិន ហើយមិនត្រឹមតែជាស្ថាប័នអប់រំប៉ុណ្ណោះទេ ប៉ុន្តែជាប្រព័ន្ធការសិក្សាផ្តល់ចំណេះដឹងគ្រប់ផ្នែកទាំងនៅទីក្រុង និងជនបទផងដែរ ។ សាកលវិទ្យាល័យមនុស្សចាស់នឹងទទួលនិស្សិតចាប់ពីអាយុ៦០ឆ្នាំឡើងទៅ ដោយបង្រៀនមុខវិជ្ជាផ្សេងៗ ដូចជា ៖ ជំនាញកុំព្យូទ័រ, តន្ត្រី, ការរាំ, ការថតរូប, ការគូរគំនូរ, កីឡា, ការចម្អិនអាហារ រហូតដល់ការងារសិប្បកម្ម និងជំនាញផ្សេងៗ ។

លោកតាស៊ុន និយាយថា ៖ «អាយុកើនឡើងមិនគួរឱ្យខ្លាចទេ ប៉ុន្តែអ្វីដែលគួរឱ្យខ្លាចនោះ គឺការយល់ព្រមចុះចាញ់ក្នុងជីវិត, ឈប់ដើរទៅមុខ និងបាត់បង់ក្តីសង្ឃឹម» ។ លោកតាបានលើកទឹកចិត្តឱ្យពលរដ្ឋវ័យចំណាស់ផ្សេងទៀតមកចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ ដើម្បីចូលរួមសកម្មភាពក្នុងសង្គមឱ្យបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTf1bNNU8ac-gPvKmReqEPMBOnWVcBpTKQzhR8g-_DDQx2J2wzzrpLdlirE4wjI7tXbvLnKwqEdeD4vL-vjUwi-bu3hLscYdMZ6UitlSAjZ7KDpGXeKhTVoStAoLTARuAUlyp1VTF_q0VPjang40AS-CERz6HjXWAQ-dfRwzT7e6bdXnWM3Wz35xjQMSo/s900/photo_2024-05-24_09-28-42.jpg

លោកយាយ ស៊ីន ជៀនឡុង អាយុ៦៥ឆ្នាំ បានសិក្សានៅសាកលវិទ្យាល័យមនុស្សចាស់នៅទីក្រុងអាន់ស៊ីវ ដែលសាកលវិទ្យាល័យនេះបើកតាំងពីឆ្នាំ២០០៤ និយាយថា ៖ «ជីវិតក្រោយពេលចូលនិវត្តន៍របស់ខ្ញុំស្រស់ថ្លាណាស់ ដោយសារខ្ញុំបានមកចូលរៀននៅសាកលវិទ្យាល័យមនុស្សចាស់នេះ» ។

លោកយាយមិនព្រមនៅផ្ទះមើលចៅទេ ហើយលោកយាយបានមករៀនរាំ និងច្រៀងចម្រៀងនៅសាកលវិទ្យាល័យមនុស្សចាស់ ដោយលោកយាយប្រាប់ក្រុមគ្រួសារថា គាត់ចង់ស្វែងរកអ្វីដែលចូលចិត្ត ។ បើទោះជាចូលចិត្តការងារសិល្បៈតាំងពីក្មេងក្តី ប៉ុន្តែលោកយាយគ្មានឱកាសបានរៀនផ្នែកនេះទេ ហើយពេលសាកលវិទ្យាល័យមនុស្សចាស់ដំណើរការ ក៏ក្លាយជាឱកាសរបស់គាត់បានរៀនផ្នែកសិល្បៈដែលខ្លួនស្រមៃយូរមកហើយ ។ បច្ចុប្បន្ន លោកយាយជានិស្សិតគោរពវិន័យមកដល់ថ្នាក់មុនគេ និងត្រឡប់ទៅផ្ទះចុងក្រោយគេជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3kC0Z-JlsdM_z03XtSTac-_nfSduAxpUyeUyXv2P7wG00fgsHpWhAoxhSvzpMzBxrBWvFufAdkjUtb_f9ly6aQq3ks3bUgMK1TyBoNUqpmRxo4l9TxBPeyhyphenhyphenZzyVFGBJqsAATa2Nrq_61KstADbFE4uinOyQI6U2JDr1PEVR5hK7n8H3AL0wvTIr25_M/s640/photo_2024-05-24_09-28-53.jpg

បើតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិបញ្ជាក់ថា នៅឆ្នាំ២០២១ ប្រទេសចិនមានពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើងទៅ ស្មើជាង២៦៧លាននាក់ ឬស្មើនឹង១៨,៩% នៃពលរដ្ឋសរុប ។ គណៈកម្មការសុខភាពចិនរំពឹងថា ប្រទេសចិននឹងឈានចូលសង្គមមនុស្សចាស់នៅឆ្នាំ២០២៤ និងក្លាយជាសង្គមមនុស្សចាស់ទាំងស្រុងនៅឆ្នាំ២០៣៥ ។

អ្នកជំនាញជឿជាក់ថា ការបង្កើតសាកលវិទ្យាល័យមនុស្សចាស់ គឺជាការដោះស្រាយបញ្ហាកំណើនពលរដ្ឋអាយុច្រើននៅប្រទេសចិន ដោយមនុស្សចាស់នឹងអាចរៀនសូត្រមុខវិជ្ជាផ្សេងៗដោយរីករាយ ព្រមទាំងអភិវឌ្ឍន៍ជំនាញ ឬអាជីពផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU1aSGTd5ij__HqIIf59EgH1Y79z-Yja9lmwXkBQ20ix4B1vhGjggM4qDQPxVwnMUwLrB5z-nuf3fU0i6LNVClexjQoBcPG12mfMI7wf_UgZ3m8yt6DtovDH43plQpDK98h2x-OWwRXPrcmVCbjMByZa2C2o-pjnE_FXUKMEooCKDAXj-5ZeNuEfB5yLc/s715/W020220107583654589536.png
ទោះយ៉ាងណា នេះមិនមែនជាលើកទី១ទេ ដែលចិនបានព្យាយាមបង្កើតសាកលវិទ្យាល័យមនុស្សចាស់ ព្រោះកន្លងមក សាកលវិទ្យាល័យនៅតាមទីក្រុងផ្សេងៗរបស់ចិន ក៏បានបង្រៀនមុខវិជ្ជាសម្រាប់មនុស្សចាស់ផងដែរ ។ ប្រទេសចិនមានសាកលវិទ្យាល័យមនុស្សចាស់ ស្មើជាង៧៦.០០០កន្លែងនៅទូទាំងប្រទេស និងមាននិស្សិតចុះឈ្មោះចូលរៀនស្មើជាង១៤លាននាក់ ៕