Home ព័ត៌មានជាតិ ខ្លាដំបង៤ក្បាលនឹងលេចវត្តមាននៅជួរភ្នំក្រវាញ ក្រោយបាត់ខ្លួនជាង២០ឆ្នាំ

ខ្លាដំបង៤ក្បាលនឹងលេចវត្តមាននៅជួរភ្នំក្រវាញ ក្រោយបាត់ខ្លួនជាង២០ឆ្នាំ

136
0

សត្វខ្លាធំ ឬខ្លាដំបង ចំនួន ៤ក្បាល ដែលជាអំណោយពីរដ្ឋាភិបាលឥណ្ឌា នឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗ ដែលនឹងត្រូវលែងឱ្យរស់នៅក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដោយត្រូវបានការការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7bNbYYqoPphpKYgCws_7XZCyeyuKHvbgza-krqAGLWNEjmSRCKObU0kY__3UFsv0m2tNaXWDyjJP4q-1F22rh8nc1lppWSy4osl-UKMaEDhqBhqBQlUoo84LmGnd8TT1HnpAURzHXka3QHW8d3RP0vBePaA-0zaBgb3Buo6UFHoI4AmmEvGpD8lMCe9Y/s1242/4241612b4445ba26eb775190b5cd9034.jpeg

ការមកដល់សត្វខ្លាធំ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីបន្ស៊ាំ ដែលគ្រោងទទួលពីរដ្ឋាភិបាលឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC-DlfXfqyq4rkbJjRwvEjtaqZBjOvtb9R4beMcZocKSo5_HDdbqEZrCbPKark3L5abh279NN279zvg9Fkoki6phlQG3WvUhw6KMlSeroU7YeRw978d1JuzYmuLVbHTOHSX6QD9X1Y4Xzn9TDMkqg8tFPBMwL-qkVcnZE7O_7Zch8nVRaP2yXxJJjXUqQ/s1280/b78fcb4b044dd6978158a2e5096fdf89.jpeg

បើតាមខាងភាគីឥណ្ឌា បានលើកឡើងថា៖”ការប្រគល់សត្វខ្លាធំនេះអាចនឹងធ្វើឡើងអំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ ឬវាអាចពន្យាពេលយូរជាងនេះបន្ថែមទៀត ក៏អាចថាបាន អាស្រ័យលើអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។ ការប្រគល់សត្វខ្លាធំជំហ៊ានទី១ ដែលប្រទេសលោកស្រីឱ្យមកកម្ពុជា បេីទទួលជោគជ័យប្រទេសឥណ្ឌានឹងធ្វើការបង្កើនការផ្ដល់ជូនដល់ ១១ក្បាលបន្ថែមទៀត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbWC00cezU-rkE10iTasKHhivspHfgZqdxBVin1a4u4_TaVYUBEUj3X0Bs83550IGHpliKWieQpUVhWckN_mWYYc87uBn3xcF7_qhSW97tXdZllV4gWsbADXDCY36cHsdQnjuJqt-yxhlvVvE4TeOEL5cV37-yJibZmll0e8ycIMt8ZcaayATJKg6MQOc/s1280/cc073992c2601c03b1c93b900eb1ffd6.jpeg

សូមបញ្ជាក់ថា សត្វខ្លាធំ ឬ ខ្លាដំបង បានបាត់ខ្លួនចេញពីកម្ពុជាអំឡុងឆ្នាំ២០០៧ ដែលកាលនោះគេច្រើនប្រទះឃើញវត្តមាននៅភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOTXHmlmMojpo7nJzM6Be0R07XVwF1tBXc2BhZyK-6j2xPRTLE79wWprr5tTicX0CoJqHCQgPqjv-0bHmXJXGHQLkJbwzV4dni6oRKofC1WFBHSO2AEjYJu3z6LSzl4dnslBguUXYZrltS0IIEM8Pj874-BFETAu6YYVGECmc79vgupuXk3q0iVp2ltlU/s6016/3f50e031da19353ef1a751aed24312be.jpeg

ខ្លាដំបងជាប្រភេទសត្វដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា ដោយវាអាចរស់បានដល់២៥ឆ្នាំ ដែលបច្ចុប្បន្ន វាត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ (IUCN) ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលេីពិភពលោក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcD0zedyMRgTP1yzfBzf1fzGBggaAfR60BqCre2Td7Pf3bZaGw7jL62RNTYhF_uyMnhiJtVpiSjX9sctVY5_y_zKEXAzW8KtlgzAd3LqXHGEDm91JpEdUCi3VltTQtteJiTbZ4zSS-n3C_LD9x99cvIN9rArDFBjXtszrAYPUp98rjIyJ57sFq6S_oPoQ/s960/img_0552.jpg