Home ព័ត៌មានអន្តរជាតិ ពិតជាមិនគួរឱ្យជឿ! បុរសម្នាក់មានសមត្ថភាពពិសេសអាចទំនាក់ទំនងជាមួយតោគ្រប់ក្បាល

ពិតជាមិនគួរឱ្យជឿ! បុរសម្នាក់មានសមត្ថភាពពិសេសអាចទំនាក់ទំនងជាមួយតោគ្រប់ក្បាល

48
0

ប្រទេសអាហ្វ្រិកខាងត្បូង ៖ សារព័ត៌មាន KBN នឹងណែនាំលោកអ្នកឱ្យស្គាល់បុរសម្នាក់ ដែលមានសមត្ថភាពពិសេសអាចទំនាក់ទំនងជាមួយសត្វតោគ្រប់ក្បាលនៅក្នុងព្រៃ និងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ បុរសរូបនេះឈ្មោះ Kevin Richardson អាចនិយាយជាមួយតោព្រៃ រហូតដល់គេដាក់ឈ្មោះថា Lion Whisperer ព្រោះលោកមានសមត្ថភាពពិសេសអាចទាក់ទងជាមួយសត្វ និងគ្មានអ្នកណាម្នាក់ធ្វើដូច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTbmlYTuU_QLVjIfx7xht1Ob6jG_2SJZXQpPJFQTPJ6YpCVFy7fEPHDlI3QxhfhgkqUIyRQFiyIUVbCt1a2Iu_NbbOPwmROLoX-fJD8k4yQ-z9_thHcYXjeiKXjjUIfKFimqUzvfrHf1GpAXic1TiOehNsvc61VFAXutgUw4O3pPEl0Q68NXZnUqYP3PE/s2680/Kevin-Richardson-sanctuary-8491.jpg

លោក Kevin Richardson ជាមនុស្សតែម្នាក់គត់នៅលើពិភពលោក ដែលអាចទំនាក់ទំនង និងនិយាយជាមួយសត្វតោគ្រប់ក្បាលនៅប្រទេសអាហ្វ្រិកខាងត្បូង ។ រីឯសត្វតោទាំងឡាយដែលលោកបានទំនាក់ទំនងជាមួយនោះ គឺពួកវាពុំដែលធ្វើបាប និងគិតចង់សម្លាប់លោកឡើយ ។

លោក Kevin Richardson កើតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៧៤ នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង ។ ជាធម្មតា លោកបានដើរចូលក្នុងព្រៃទៅរកសត្វតោកាចសាហាវ ហើយតោទាំងនេះបានមកលេងជាមួយលោក ដូចគ្នានឹងសត្វឆ្មាយក្ស១ក្បាលដែរ គឺពួកវាមិនធ្លាប់ខាំត្របាក់ ឬធ្វើបាបម្តងណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWS304gkRh0ulQJmgzzOpbnC6sKSiHDaLeJBpcFTL7kp33kUVWSWB6vjN92btTU3AyEVvpb2rBQEg6DyrDHZkmtUc1lORcNyG48MLuOeD0_YjFgZeJeO-ajmWR-gtMi-xiK0CFdp4J5Ioh1xAMn-TdxUnqfeMvxaro4crPFY33p292jgjtE9lPjohWVOw/s1800/435957597_18434427565016575_3324430140473159422_n.jpg

ពេលខ្លះ លោកបាននៅជាមួយតោពេញមួយថ្ងៃ ដោយលោកធ្វើដំណើរជាមួយតោ និងលេងសើចជាមួយវាដូចជាមិត្តភក្តិជិតស្និទ្ធ ។ រីឯអ្នកថតរូបលោកជាមួយតោ គឺនៅសម្ងំក្នុងរថយន្ត ឬក្នុងទ្រុងដែលត្រៀមទុកតែប៉ុណ្ណោះ ពីព្រោះតោគួរឱ្យស្រឡាញ់ទាំងនេះ វានឹងធ្វើបាបអ្នកថតរូបភ្លាមៗ ប្រសិនបើមានឱកាស ។

លោក Kevin Richardson បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា សត្វទាំងនេះចេះគិត និងដឹងពីអារម្មណ៍របស់លោកចំពោះពួកវា ។ លោកបានព្យាយាមធ្វើគ្រប់វិធីសាស្ត្រដើម្បីបង្ហាញអារម្មណ៍ទៅកាន់តោ, ទទួលបានអារម្មណ៍ពីតោ និងធ្វើឱ្យពួកវាទទួលស្គាល់លោក ។ ពេលវានៅជាមួយលោក វាបានធ្វើមុខមាត់គួរឱ្យស្រឡាញ់ និងព្យាយាមឱបលោកទៀតផង ហើយទង្វើរបស់លោកប្រៀបដូចជា លោកជាឪពុករបស់វា ហើយតោខ្លះទៀតអាចគិតថា លោកជាមិត្តភក្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOp74Xn3y2pHBjW6Ud6B085SG79qY4EheD8yo6nyYYAmesub0qMc0YTKjMU3nbryWh8Jovowh8BZHCYGNDmzZIawZoJQEgCG6tbBrCpxTailpZ8ZnMmCi7SL8nZ2RWgaQdTbd2lW2gBJ8Gr1j_1zukoN3lyUPjfndIutX99QbqvPPoIHxTtMPyxpPAg3M/s1440/356247218_784850873104806_6513187525800978118_n.jpg

ចំណែកទង្វើដែលលោកធ្វើជាមួយមិត្តភក្តិជើង៤ គួរឱ្យស្រឡាញ់ទាំងនេះ លោកប្រាប់ថា យើងគួរតែឱបថើប ឬបង្ហាញក្តីស្រឡាញ់ទៅកាន់ពួកវា ដូចគ្នានឹងយើងមានមិត្តភក្តិស្មោះត្រង់ម្នាក់ ។ យើងពុំគួរដើរមុខវាទេ គួរតែដើរនៅក្រោយ ឬដើរទន្ទឹមវា ដើម្បីឱ្យវាទុកចិត្តយើង ហើយលោកបានធ្វើបែបនេះជាមួយតោគ្រប់ក្បាល ។

មនុស្សមួយចំនួនយល់ឃើញថា រឿងបែបនេះមិនអាចទៅរួចទេ ប៉ុន្តែនេះជាអ្វីដែលលោក Kevin Richardson បានបង្ហាញឱ្យមនុស្សនៅលើពិភពលោកឃើញថា មនុស្សក៏អាចទំនាក់ទំនងជាមួយសត្វកាចសាហាវបានដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjopHmA0hKKIDipB_IG5kOKiuvUY7ZsNjP8yXYNqIKOq6ti_pOa5ZqPkpW4X3q-hCwTiyKl3Yvxb7gqTsQ-bBYzkDjtk22MbZzkUQ3pyGzEu0E-MDjGzHKsKN7Y5XECBggZ93pO1LKxCyayJnEmgaDiYziyLDZ0g8rlyeF2DlfmftCE9ln2Qigeta2e7TU/s1440/118646896_10158840506687249_11244556557460621_n.jpg