Home ព័ត៌មានជាតិ ដំណឹងដ៏សែនរីករាយបំផុត! រាជរដ្ឋាភិបាលថៃប្រកាសថា នឹងប្រគល់រូបចម្លាក់បុរាណខ្មែរចំនួន ២០ មកឲ្យកម្ពុជាវិញ!

ដំណឹងដ៏សែនរីករាយបំផុត! រាជរដ្ឋាភិបាលថៃប្រកាសថា នឹងប្រគល់រូបចម្លាក់បុរាណខ្មែរចំនួន ២០ មកឲ្យកម្ពុជាវិញ!

152
0

យោងតាមប្រភពសារព័ត៌មានថៃ បានឲ្យដឹងកាលពីថ្ងៃទី ២១ ខែឧសភានេះថា អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីទម្លាយលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលសម្រេចអនុម័តដោយនាយកដ្ឋានវិចិត្រសិល្បៈនិងក្រសួងវប្បធម៌ថៃ ដោយបានលើកឡើងថា ប្រទេសថៃនឹងប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGsMokhsLBL91JpkB3MXerBi0464HHxN5jZLobGXmPajI2djXfwKjzOgMq5m9uRepaQgz4RgfeaZ4O5-SXnYQex8j_T3X29kltIfh4pphOTznmJIkB7FZu8EvOENCyHI5lSgyq2Wh3_3GRZ2emZg1tsF6LI7pttQ7F5PazaY7Zr9omZBsX3nCWG-5VdDc/s800/photo_2024-05-22_15-33-25%20(2).jpg

យោងតាមការលើកឡើងរបស់មន្តី្រថៃបានឲ្យដឹងថា កាលពីឆ្នាំ ២០០០ នាយកដ្ឋានគយថៃបានរឹបអូសវត្ថុបុរាណខ្មែរចំនួន ៤៣ មុខ ដែលបាននាំចូលដោយខុសច្បាប់ពីប្រទេសសិង្ហបុរី។ បន្ទាប់មកអំឡុងឆ្នំាំ២០០៩ និង២០១៥ ថៃក៏បានត្រួតពិនិត្យនិងប្រគល់វត្ថុបុរាណទាំងនោះ ចំនួន ២៣មុខមកកាន់កម្ពុជា ហើយនៅសល់២០មុខទៀតដែលបានបន្តរក្សាទុកនៅក្នុងប្រទេសថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ_D7GFNjkLqhmENlgl4i6PCp2xdtNX-LLJbRsokznTf0q9HgUwfMlwBELMBWXmdfgZjahSL6gNgQ8wx21bryROy5OAvu66-PUcqixiaeTUPOPb-ixC3_ZRIfP_oJuHaUbuuGz7yWrxH2tQpc-YkOVHnpinMPO5IeOSbMBLLvDdWB77itMLtgte9iNbYE/s1080/photo_2024-05-22_15-33-25.jpg

ទោះជាយ៉ាងណា អំឡុងពេលមុន វត្ថុបុរាណដែលសេសសល់ទាំង២០មុខទៀតនោះ ក្រសួងវប្បធម៌ថៃ មិនអាចកំណត់អត្តសញ្ញាណបាននៅឡើយនោះទេថាវាមានប្រភពមកពីប្រទេសថៃឬក៏កម្ពុជា។ ទើបខាងភាគីថៃបានជូនដំណឹងមកកាន់ប្រទេសកម្ពុជា ប្រសិនបើបានមានភស្តុតាងនិងឯកសារបញ្ជាក់គ្រប់គ្រាន់ថាវត្ថុបុរាណទាំង២០នោះជារបស់កម្ពុជា ខាងថៃនឹងប្រគល់ជូនវិញ។ បន្ទាប់ពីកម្ពុជារៀបចំដំណើរការឯកសារស្នើសុំនិងមានភស្តុតាងគ្រប់គ្រាន់ហើយ ក៏បានបញ្ជាក់ថាវត្ថុបុរាណចំនួន២០នោះពិតជាមានដើមកំណើតនៅកម្ពុជាពិតមែន។ ដូច្នេះហើយ ទើបក្រសួងវប្បធម៌ថៃសម្រេចប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ។
គួរបញ្ជាក់ថា វត្ថុបុរាណទាំង២០នោះ រួមមាន៖
១. ចម្លាក់ព្រះពោធិសត្វអវលោកេស្វរៈ រចនាប័ទ្មបាយ័ន្ត
២. ព្រះពុទ្ធរូប រចនាប័ទ្មបាយ័ន្ត
៣. ទេវរូបរចនាប័ទ្មបាយ័ន្ត
៤. ទេវរូប រចនាប័ទ្មអង្គរវត្ត
៥. ព្រះពុទ្ធរូប អភ័យមុទ្រៈ រចនាប័ទ្មបាយ័ន
៦. ទេវរូបរចនាប័ទ្មអង្គរវត្ត
៧. កញ្ចាំងរូបទ្វារបាល រចនាប័ទ្មបាពួន-អង្គរវត្ត
៨. កញ្ចាំងរូបទ្វារបាល រចនាប័ទ្មបាពួន
៩. កញ្ចាំងរូបទ្វារបាល រចនាប័ទ្មបាពួន
១០. កញ្ចាំងរូបឥសី រចនាប័ទ្មអង្គរវត្ត
១១. កញ្ចាំងរូបទ្វារបាល រចនាប័ទ្មបាពួន-អង្គរវត្ត
១២. កញ្ចាំងរូបឥសី រចនាប័ទ្មបាពួន-អង្គរវត្ត
១៣. កញ្ចាំងរូប ព្រះឥន្ទ្រគង់ដំរី រចនាប័ទ្មបាពួន-អង្គរវត្ត
១៤. កញ្ចាំងរូបឥសី រចនាប័ទ្មបាពួន
១៥. កញ្ចាំងរូបព្រះយម គង់ក្របី រចនាប័ទ្មបាពួន
១៦. កញ្ចាំងរូបព្រះភិរុណ គង់ហង្ស រចនាប័ទ្មបាពួន
១៧. នាគចែង រូបគ្រុឌចាប់នាគ រចនាប័ទ្មបាពួន-អង្គរវត្ត
១៨. នាគចែង រូបគ្រុឌចាប់នាគ រចនាប័ទ្មបាពួន-អង្គរវត្ត
១៩. កញ្ចាំងរូបទេពស្ត្រី រចនាប័ទ្មបាពួន-អង្គរវត្ត
២០. កញ្ចាំងរូបទេពស្ត្រី រចនាប័ទ្មបាពួន-អង្គរវត្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN32PDokJ6fdX2Bh_23FjpfHQx9oX0YjkGRp38LK-OZVd9n8I0Zu1PNj4Tv1pBd7h9v34sb_e4ysirzS53LRce8U_BuQTLBIqM3mAo4MPhcOCVF4-lEPpk487Tv_-5w9UF_bAuEs3hEOdvBvnFc1gcLYrgSxFyElrkLlTzbtVQNY0Gf08e68ewvj7zk-w/s1280/photo_2024-05-22_15-33-26%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsgxK677O9YABoc7r9bOUlUmSFzzj81ZNPS3J_WawdMzRPkDVHeJiDyYkym5M8-LpFV_kk8QomKNoXmO0hZEPsZZpBdKxJ5e9URS80kU9PPdQ8Y2WGIcz93-fHR6xvvGxI4PArviFn-1xqMiAMold1gKEZfhK9BfELH8LoxEbOR8zGzqAlI9fb1y8NnZc/s1280/photo_2024-05-22_15-33-26.jpg