ថ្ងៃទី៣ នៃការបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៧ តារាសម្តែងជួរមុខ ស៊ីន យូប៊ីន បានគ្រងឈុតយ៉ាងមានអត្ថន័យរបស់ស្រ្តីខ្មែរមានភាពរឹងមាំតែមិនទន់ជ្រាយ។ លើសពីនេះឈុតនេះបានរួមបញ្ចូលល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផងដែរ។ នេះឆ្លុះបញ្ចាំងឱ្យយើងដឹងថាតារាសម្តែងរូបនេះមានបេះដូងធំធេងសម្រាប់ប្រទេសជាតិលើកស្ទួយវប្បធម៌ខ្មែរជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijuD0VP28RuynipgFVMr9gJgrS8lPVmvAQ56q4DTFiReh4nTdn8eA1T4s5czW_QhL_JWgH5RtJB-kM0hv4MlAjZwc7QzaXFjePvJ7p5OMRW-6drSXKqDQ0EmfuobF3NiYHUeJpK7TTeRNPedOvhx8dXwFY861MIuchuhbyjOBZgRSE7TVpNqdXk6sRhkY/s2048/image_2024-05-21_09-16-24.png

ឈុតទី៣ ដែល ស៊ីន យូប៊ីន យកមកដើរលើកម្រាលព្រំក្រហមទីក្រុងកានប្រទេសបារាំង មានឈ្មោះថា «នារីចម្បាំងព្រះមហានគរឥន្រ្ទប្រត្ថព្រះពិស្ណុលោក»។ ឈុតនេះបង្ហាញថាមិនមែនច្បាំងតែលើសឹកសង្រ្គាមតែច្បាំងនឹងចំណេះវិជ្ជា ច្បាំងនឹងភាពទន់ខ្សោយនិងភាពភ័យខ្លាចរបស់ខ្លួនឯងដូចគ្នា។ ឈុតនេះ ស៊ីន យូប៊ីន ចង់បង្ហាញពីភាពរឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយរបស់ស្រ្តីខ្មែរ។ លើសពីនេះក៏មានការបូកបញ្ចូល ល្ខោនស្រមោលស្បែកធំរបស់ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិឆ្នាំ២០០៥របស់អង្គការយូណេស្កូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi1_cq05L8ZtWHJKt-BFwMWlVdQDUVeX9qurPQnukkYqabRW-zRNyViBP7KtApvKaynbsN_1rKwScdJTRsOcgUv6MkxKDScFMPSQd-GuRcU9-QXjjBF-Hrtgxgpf2eNxwAHBmcLiXw0G8XG-iI81MED_oisA348wK1Sh0XAtkPV1SXf0KH8ioazSfizZE/s2048/image_2024-05-20_10-42-25.png

ការយកឈុតដែលរួមបញ្ជូលល្ខោនស្រមោលស្បែកធំបង្ហាញនៅលើឆាកអន្តរជាតិឱ្យពិភពលោកបានឃើញនេះ តារាសម្តែងជួរមុខរូបនេះថាជាចំណែកតូចមួយក្នុងការជួយផ្សព្វផ្សាយវប្បធម៌ដ៏ផូរផង់របស់កម្ពុជាទៅកាន់ពិភពលោកដែលនាងអាចធ្វើបានបើនាងមានខ្វះចន្លោះត្រង់ណាសូមមេត្តាខន្តីអភ័យទោសទុកជាមុន។ ស៊ីន យូប៊ីន ក៏បានថ្លែងអំណរគុណប្រជាជនកម្ពុជាទាំងអស់ដែលផ្តល់កម្លាំងចិត្តពីចម្ងាយដល់រូបនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinWRPasohnfglKzgS3ThzNM2rYVSyc85NvZ73Kq449V4z9Y_Zk3sU1q-nOh4OCmfykOCVMoOCjBKA5EgK0VvY6Z5T5fOOdeiSrjIrZBq3UAp1khiGFAQsEV4g4krDY3Fkbzs7HKgba9T8eLPuCGwssi1S879BzT64iRjoK5hOYXQ82-Cmc8PCmdD7OB2w/s1439/image_2024-05-20_10-42-24.png

គួរបញ្ជាក់ថា នេះជាឆ្នាំទី២សម្រាប់ យូប៊ីន ដែលមានវត្តមានដើរលើកម្រាលព្រំក្រហមកម្មវិធីដ៏ធំនេះ។ ឆ្នាំនេះរូបនាងបានជួយឱ្យប្អូនស្រី ស៊ីន ជេននី មានសំណាងដើរលើកម្រាលព្រំកម្មវិធីនេះជាមួយនាង។ អ្វីដែលកាន់តែចាប់អារម្មណ៍ចូលរួមលើកនេះ យូប៊ីន កាន់តែមានប្រជាប្រិយភាពមានអ្នកគាំទ្រសុំហត្ថលេខា និងសុំថតរូបទៀតផង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_qD1d1supTUOoJv1IPEAAbvG-_Q6VhNAXe7xILneWYS7knDNz2T_0E8m90GOrFonE1oyJhZ2mVQGAE4CgE7vxG_rZlyEcf7BmjuKfWO3MwyoTSR8ClJQkMp6UjUNOktAlHp8DNrAuFH-1tqjwADnVtSyUeD1VfLE-MffMsYFNb3OC7CbPuKQ8XbFZV54/s1439/image_2024-05-20_10-42-23.png

កាលពីឆ្នាំមុន ស៊ីន យូប៊ីន បានដើរលើកម្រាលព្រំទាំងមានរបួសជើងដោយត្រូវពឹងជំនួយឈើច្រត់ ខណៈនៅថ្ងៃទី២នៃការដើរលើកម្រាលព្រំក្រហមរបស់នាងបាននាំយកអត្តសញ្ញាណជាតិបង្ហាញពីរូបនាគរាជ និងទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលផងដែរ៕