Home ព័ត៌មានអន្តរជាតិ មិនធម្មតា! គ្រាន់តែកន្សែងរបស់ Messi ត្រូវបានគេដេញថ្លៃក្នុងតម្លៃជិត ១ លានដុល្លារ

មិនធម្មតា! គ្រាន់តែកន្សែងរបស់ Messi ត្រូវបានគេដេញថ្លៃក្នុងតម្លៃជិត ១ លានដុល្លារ

54
0

បរទេស៖ ហេតុតែជាបុគ្គលល្បីធ្វើអ្វីក៏សម គ្រាន់តែកន្សែងពណ៌សធម្មតាសោះ ក៏ត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃជិត ១ លានដុល្លារដែរ។
កន្សែងក្រដាស់ពណ៌សធម្មតាមួយ ដែលបង្ហាញពីកិច្ចព្រមព្រៀងរវាងកីឡាករបាល់ទាត់លំដាប់ពិភពលោក Lionel Messi កាលពីលោកអាយុ ១៣ ឆ្នាំ និងក្លឹប FC Barcelona ត្រូវបានលក់នៅក្នុងការដេញថ្លៃតាមអ៊ីនធឺណិតដោយក្រុមហ៊ុន Bonhams ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសក្នុងតម្លៃ ៧៦២,៤០០ ផោន (ប្រមាណ ៩៦៨,៦០០ ដុល្លារអាមេរិក)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBPUVPY3l2wZE-dr_3xwDKZV7uQADC_xREACtp8F2TKzT082QZo37JerjlEv0vtZKnXV3Mn4Conm81EyzSjfzx9cUiRgDv8DmAlULPz07VWxLS3Wg2MsNvW8DXxNU5ygQcwfCg1VjkU1KlGrmb9G1fcQOubH-hialA5ruwPmeODanKa8_WdQMI4t3chg4/s1024/17151830858341.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters កន្សែងដ៏មានតម្លៃនេះត្រូវបានចុះហត្ថលេខាក្នុងខែធ្នូ ឆ្នាំ២០០០ ដោយអតីតនាយកកីឡារបស់ Barca លោក Carles Rexach និងទីប្រឹក្សាផ្ទេរកីឡាករ Josep Minguella ក្នុងកិច្ចចរចារជាមួយភ្នាក់ងាររបស់ Messi ដើម្បីយកលោកមកចូលរួមលេងក្នុងក្លឹបបាល់ទាត់នេះ។ នៅពេលនោះ Messi មានអាយុត្រឹមតែ ១៣ ឆ្នាំប៉ុណ្ណោះ ទោះជាយ៉ាងណាដើម្បីឱ្យកីឡាកររូបនេះមានអារម្មណ៍ថាសុវត្ថិភាពក្នុងការរួមចំណែករបស់គាត់ និងឈានដល់កិច្ចព្រមព្រៀងយ៉ាងឆាប់រហ័ស កិច្ចសន្យានេះក៏ត្រូវបានសរសេរនៅលើកន្សែងក្រដាស់ ហើយចុះហត្ថលេខាដោយភាគីពាក់ព័ន្ធប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5MO_3K-ht5U_cGPe7Ubaln2Wk_AhhnH3QHQWWPUqkJFzLx87rOKG1cTAIlXYyKf8KFgMwdBc_ZqsxamKtXcSOxTpRe53i7e_werm-SO0OApSz0L9m_rU91_NRWD0ETBgUNlX8lPyJe2jQ06lb5qxGvQ_6YqUGxvi_kBZFsDbkHYfeQo53sZ-hrKMtzsQ/s1920/440921061-291909707327936-5422517278026445626-n-1716017750.png

លោក Ian Ehling ប្រធានផ្នែកសៀវភៅ និងសាត្រាស្លឹករឹតនៅ Bonhams New York បាននិយាយថា “វាមើលទៅដូចជាកន្សែងក្រដាសពណ៌សធម្មតាមែន ប៉ុន្តែវាជាកន្សែងដ៏ល្បីល្បាញបំផុតនៅពេលចាប់ផ្តើមអាជីពរបស់ Lionel Messi” ។ កន្សែងនេះគឺជាការចាប់ផ្តើមអាជីពដំបូងរបស់ Messi និងបានផ្លាស់ប្តូរជិវិតរបស់ក្លឹប Barcelona ដែលនាំមកនូវគ្រាដ៏រុងរឿងបំផុតរបស់កីឡាបាល់ទាត់ដល់អ្នកគាំទ្ររាប់ពាន់លាននាក់ជុំវិញពិភពលោក »។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNA4L5meVaQw7Ppm_314bwi_RgXg1IOeYe0xXcdPJ1lo8M1ye7GDN_XZO496gjka7MPrSOsckc3yGen02Tdkz1pCwoIMMz6lfWeydj9kDYCcf14i5ORcy2BFoTwrJG8tTy_L798tuoVOcbClp62nnUmzNC1tuWVfyrHHJwb_WUCjaWqEGP2O5UDM4j7Uo/s1280/photo_2024-05-20_14-40-10.jpg

ក្នុងរយៈពេល ១៧ ឆ្នាំ Messi បានក្លាយជាកីឡាករដ៏អស្ចារ្យបំផុតរបស់ Barcelona ដោយបានឈ្នះពានរង្វាន់ជាង ៣០ និងចាកចេញពីក្លឹប Catalan ជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលជាមួយនឹង ៦៧២ គ្រាប់។ គាត់ក៏បានឈ្នះពានរង្វាន់ Ballon d’Or ចំនួនប្រាំបីសម្រាប់កីឡាករល្អបំផុតរបស់ពិភពលោក និងបានដឹកនាំអាហ្សង់ទីនឱ្យឈ្នះពាន World Cup នៅឆ្នាំ ២០២២ ផងដែរ។ ទោះជាយ៉ាងណាបច្ចុប្បន្ន Messi ឥឡូវនេះគឺលេងឱ្យក្លឹបអាមេរិក Inter Miami ក្នុង Major League Soccer៕