Home ព័ត៌មានអន្តរជាតិ ព្រៃចេតិយ «Kakku Pagoda» ស្រស់ស្អាតខ្លាំង និងទាក់ទាញភ្ញៀវទេសចរមិនចាញ់ទីក្រុង Bagan

ព្រៃចេតិយ «Kakku Pagoda» ស្រស់ស្អាតខ្លាំង និងទាក់ទាញភ្ញៀវទេសចរមិនចាញ់ទីក្រុង Bagan

56
0

ប្រទេសមីយ៉ាន់ម៉ា ៖ មីយ៉ាន់ម៉ា គឺជាប្រទេសមួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងបានទាក់ទាញភ្ញៀវទេសចរតាមរយៈតំបន់បុរាណជាច្រើនកន្លែងដែលពាក់ព័ន្ធនឹងព្រះពុទ្ធសាសនា ដូចជា ៖ ទីក្រុងចាស់ Bagan ដែលមានឈ្មោះល្បីល្បាញនៅលើពិភពលោក ថា ជាទីក្រុងសម្បូរទៅដោយចេតិយបុរាណ ។ ប៉ុន្តែតើយើងជ្រាបទេថា ប្រទេសមីយ៉ាន់ម៉ាមានព្រៃចេតិយមួយកន្លែងទៀតមានភាពស្រស់ស្អាត និងទាក់ទាញភ្នែកភ្ញៀវទេសចរ មិនចាញ់ទីក្រុងចាស់ Bagan ប៉ុន្មានទេ ។ តើព្រៃចេតិយនេះមានទីតាំងស្ថិតនៅកន្លែងណា និងមានអាយុកាលប៉ុន្មានឆ្នាំ?

ព្រៃចេតិយនេះត្រូវបានគេស្គាល់ឈ្មោះថា «Kakku Pagoda» មានទីតាំងស្ថិតនៅទីក្រុង Taunggyi រដ្ឋ Shan ដែលស្ថិតនៅក្បែរបឹងអ៊ីនឡេអាន់ ដ៏ល្បីល្បាញរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព្រៃចេតិយ Kakku Pagoda ក៏ជាកន្លែងរស់នៅរបស់ពួកជនជាតិដើមប៉ាអូ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWrpgPN3QqHqt6YYjd8TZGyUlNucToUAR3bNUhqHu1-6Ce09QKkAaSC2SzgQzua-UsFHTwM5ikA8wIN3sS3DSReACH4zIIwoUmWRN-qZOJ5P36AC-PbTj-saw3vT7u8Df3J-VYlexCFonBCIE1h6KnH7MjvWMXg48ze3wKRir9g-U7v5E14dGGfASlMl4/s580/2ce4c480-2c05-4736-aed0-115c73034d9f947a2c6655edf2fdaa_Kakku.jpg

បច្ចុប្បន្ន ជនជាតិដើមប៉ាអូ បានធ្វើជាមគ្គុទ្ទេសក៍ទេសចរផ្តល់ចំណេះដឹងផ្សេងៗដល់ភ្ញៀវទសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅព្រៃចេតិយនេះ ។ Kakku Pagoda មានភាពល្បីល្បាញនៅត្រង់សម្បូរទៅដោយចេតិយបុរាណសាងសង់នៅជិតៗគ្នាជាច្រើន ខណៈផ្នែកខាងក្នុងចេតិយមានព្រះពុទ្ធបដិមា១អង្គគង់នៅក្នុងនោះ ។

ក្នុងចំណោមចេតិយទាំងនេះ គឺមានចេតិយខ្លះមានកម្ពស់រហូតដល់ជាង៤០ម៉ែត្រ ដែលបានសង់ឡើងនៅលាយឡំជាមួយចេតិយតូចៗ ។ វាបានក្លាយជារូបភាពមួយគួរឱ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ ឬអាចនិយាយបានថា គឺជាព្រៃចេតិយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiWgxe0DDR4gUxLlKeZssnSp2VkbiYGv8CLh4iLBRGIMnVqKTAiUfFrY1a0nKzIsxMqeKkZ76vMreSNQsuzAQ1IVAhAZBfqCfEn2ojaTAvA0G-JkovC8SFKXtIlCXprh-S6HVDtASKKbVgfDvV215AKKtMy0NDVX4lWnwNMfRub_g8FZng8YapafRTJpA/s1200/kakku-3-e1707900805861.jpg

ភ្ញៀវទេសចរបរទេសម្នាក់ដែលបានធ្វើដំណើរមកកាន់ទីនេះនិយាយថា វាពិតជាទីកន្លែងអស្ចារ្យខ្លាំងណាស់នៅលើពិភពលោក ហើយខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានមកឃើញទីនេះដោយផ្ទាល់ភ្នែក ។ វាជាព្រៃចេតិយលាតសន្ធឹងលើផ្ទៃដីដ៏ធំល្វឹងល្វើយ ហើយនៅពេលរូបភាពចេតិយឆ្លុះគ្នាជាមួយផ្ទៃទឹកបឹង វាកាន់តែមានរូបភាពស្អាតខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlGv7Gr8hS24dLmZGkL-p7z5r_Dlt52cWQRCI3neub4a-4phA9lquqX5z6c6EN5nPcsSHV1mH5GvmUGQMZjYyepKNGFRhhwDhbUnK1bBYy1EygrxzR7KhP5_dOa6pordT9A_huwTivV5wOVVtxxrUljGu7ldZoX7PbyzUO5cjxV542GKkGXdlP9dQWixM/s1000/Kakku-pagodas-1000x565.jpg

បើតាមឯកសារបញ្ជាក់ថា ព្រៃចេតិយឈ្មោះ Kakku Pagoda មានអាយុកាលជាង២.០០០ឆ្នាំ និងបានកសាងឡើងតាំងពីដើមសតវត្សទី៣ ក្នុងសម័យព្រះមហាក្សត្រ ព្រះនាម អសោក មហារាជ ដែលបានបញ្ជាឱ្យគេកសាងចេតិយយ៉ាងច្រើនសន្ធឹកសន្ធាប់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ។ រីឯចេតិយមានទំហំធំបំផុត គេជឿថា បានកសាងដោយព្រះមហាក្សត្រ១អង្គ ដែលគ្រប់គ្រងនៅទីក្រុងចាស់ Bagan កាលពីសតវត្សទី១២ ហើយព្រះអង្គគោរពព្រះពុទ្ធសាសនា ។

ចេតិយត្រូវបានកសាងឡើងជាបន្តបន្ទាប់ពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេស នៅសតវត្សទី១៧ និងទី១៨ រហូតដល់មានចំនួនច្រើនសន្ធឹកសន្ធាប់នាពេលបច្ចុប្បន្ន ។ ក្រៅពីនេះ នៅលើកំពូលចេតិយនីមួយៗបានតុបតែងលម្អដោយកណ្តឹងយ៉ាងស្រស់ស្អាត ដើម្បីបញ្ជាក់ពីនិមិត្តរូបនៃយុគសម័យថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjksSt3EGc25LfLtti7_wA86MAUBKOnq-hgXAaXBmPgiBoSzQvnS464euiUdGgY0sLiGQtDhcwV6MJUoa4crhnmqjnRfk8DBm_NoMEtS9ybE1cnbYhGDak8CSNtXoMs2_Op72ZYzhhL2k7r0c_I76HbmYU6rj85jqTsjPw2DMZy2AC31AkVT404dUZYKZY/s750/kakku-pagodas-l.jpg