វីដេអូខ្លីមួយត្រូវបានចែកចាយពេញបណ្តាញសង្គមដោយសភាព ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចខ្លាំងក្រាបមុខចុះក្រោមដោយសារតែសំឡេងផ្គរលាន់ រន្ទះ ខ្លាំងនៅខេត្តព្រះសីហនុ។ អ្នកគាំទ្ររបស់នាងបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ខណៈអ្នកខ្លះបានលើកឡើងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចខ្លាំងបែបនេះប្រហែលជួបហេតុការណ៍ណាមួយកាលពីក្មេងហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTk-u3AQc716-BNmfqW29Lc_Q1CPeQ9jsLH6WV6qhR2u_QypGBSuogoAOyFyDyeVo4lIG5rM4ncPKt9Uh1SyCntvIfO6mH8l02sOmKDG-UWgpI-Vejv2JTJTJOAj4RNZMCziXN4DhJnIeU_xaY_oUaVu-C8yE18qATKEwRBCBWPAblt4hLImKOkagQ4o/s2048/313441860_189670090310426_6682234654305836721_n.jpg

ធ្លាប់តែឃើញ ពេជ្រ វត្តីសារ៉ាវឌ្ឍី មានភាពរឹងមាំ ញញឹមរីករាយគ្រប់កាលៈទេសៈឱ្យហ្វេនៗបានឃើញមិនថាជួបរឿងរ៉ាវបែបណាពេលនេះ Miss Grand Cambodia 2022 បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភពីសុខទុក្ខរបស់នាងដោយសារតែឃើញនាងខ្លាចសំឡេងផ្គរលាន់ខ្លាំង ស្រែកយកៗពេលមានផ្គររន្ទះម្តងៗ ដែលគេមិនដែលឃើញនាងមានសភាពបែបនេះឡើយកាលពីមុនមកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnIMA3rrwzdNZipImloKktZJXc_sWTC9qIktJprLhnvPojmw7fuciXCaTFGAIhZ4zG2gVfXsipsrV-NdiWLQ_tK2zrUM5g2yRXAD04zapL2CDAobMrSlY-iteE6IvUwTuxz4zWlZwIUC2kevrbZHU_xXnDzf0eWgQ_UpNmybbglzB1QUqsaA56NLTtkKo/s2048/image_2024-05-17_10-42-34.png

នៅយប់ថ្ងៃទី១៦ ឧសភា ផេកមួយឈ្មោះថា «Beauty Pageant Reviewer » បានបង្ហោះពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចសំឡេងផ្គរលាន់ រន្ទះខ្លាំង មានអ្នកនៅជិតនាងគឺជាកញ្ញា តុលា ហើយ វត្តី ខ្លាចខ្លាំងដល់ថ្នាក់គេងលើតុលា និងនៅលើកៅអីតែម្តង។ ឃើញវីដេអូខ្លី នេះដែរអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភនាងយ៉ាងខ្លាំង។ អ្នកខ្លះបានបញ្ចេញមតិថាទាល់តែអ្នកខ្លាចដូចនេះបានយល់អារម្មណ៍ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ អ្នកផ្សេងទៀតបានគិតថា មិនមែននៅសុខៗ ពេជ្រ វត្តីសារ៉ាវឌ្ឍី ខ្លាចខ្លាំងដូចនេះទេប្រហែលជានាងបានជួបហេតុការណ៍ណាមួយនៅពីក្មេងហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTKmibw5EwQhxE1-rz97AkLeihb3uL3nYp_1BOSh3X7q97zvE95N7SdWLocz-opCGAsXhnbvYhrVedOeDSrQPA8t7NPeT1vjhZTvpGL4sB-BaAz3lSkQUKnQ59Iy8stLhs7-ako7IODLLiE7O-No8kE-Yz8DB1JNSK_Pc6co4v6pdCSyesc-QodyxRYcI/s512/unnamed.jpg

លំដាប់រងទី៥ នៅលើឆាក Miss Grand International រូបនេះធ្លាប់បានទម្លាយថានាងជាមនុស្សដែលខ្វះភាពកក់ក្តៅ និងធ្លាប់រស់នៅមណ្ឌលកុមារកំព្រាជាច្រើនឆ្នាំ។

ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងស្ថិតនៅខេត្តព្រះសីហនុ ក្នុងនាមជាអនុប្រធានប្រតិបត្តិនៃកម្មវិធី Miss Grand Cambodia 2024 ខណៈបេក្ខភាពទាំង២៨រូប ត្រូវប្រកួតឈុតហែលទឹកនៅខេត្តនេះនាល្ងាចថ្ងៃទី១៧ ឧសភា នេះផ្ទាល់៕