Home ព័ត៌មានជាតិ ផ្ទុះការវែកញែក! ក្រោយមតិមួយលើកឡើងថា «ការដាំដើមត្នោតគឺជាការបំផ្លាញបរិស្ថាន នាំឲ្យខូចគុណភាពដី»

ផ្ទុះការវែកញែក! ក្រោយមតិមួយលើកឡើងថា «ការដាំដើមត្នោតគឺជាការបំផ្លាញបរិស្ថាន នាំឲ្យខូចគុណភាពដី»

385
0

មហាជនហាក់ងើយឆ្ងល់ និងភាគច្រើនបានសម្តែងនូវការមិនពេញចិត្តទាក់ទងនឹងការលើកឡើងរបស់បុរសម្នាក់នៅលើបណ្តាញសង្គម ដែលនិយាយអំពីគុណវិបត្តិនៃការដាំដំណាំរបស់ដូនតាខ្មែរមួយប្រភេទ គឺដំណាំត្នោត។

យោងតាមការបង្ហោះដោយគណនីមួយដែលមានឈ្មោះថា Sakoun Sok កាលពីពេលថ្មីៗនេះគឺបានបង្កឲ្យមានការវែកញែកជាខ្លាំង ទៅលើប្រធានបទដែលលោកបានលើកឡើងថា «ដាំអីមិនដាំ ទៅខំដាំត្នោត ដែលឫសវែង ហើយបំផ្លាញជីវជាតិដីឲ្យខាតសម្រាប់ដំណាំ ពេលខ្លីនានា»។ បន្ថែមពីលើការបញ្ចេញមតិ គណនីខាងលើក៏បានភ្ជាប់មកជាមួយនឹងរូបថតមួយសន្លឹក ដែលបង្ហាញពីសកម្មភាពរបស់មនុស្សមួយក្រុមកំពុងតែបណ្តុះគ្រាប់ត្នោតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizZiHs41trIdQUCF9Cmnu_LOy7uGhY_U6pG3bfrhvdgDnLc3hPETpl8hYC844gq2gJphRIfrkF1NTcGb5eV-TBY_mogXhEXJ032fbGwnt8atFJ82bMl30m2dhxIWHq5lGw-4ebj9xefER9BxtFBxlb7W2lGUqHYbrPOfTBC_Ul7KSSeMnmhqE8cVAdc4Q/s960/75450122_2999461233479133_3683636069988837934_n.jpg

តាមរយៈការបង្ហោះខាងលើ មហាជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រាតដោយអ្នកខ្លះបានលើកឡើងថា «ដើមត្នោតជាដំណាំអត្តសញ្ញាណជាតិខ្មែរ និងផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ជីវភាពប្រជាពលរដ្ឋ ព្រំដីដែលទំនេរ យើងត្រូវតែដាំដើមត្នោតឬសត្នោតចាក់ជ្រៅទៅក្នុងដី មិនប៉ះពាល់ដល់គុណភាពដីទេ សូម្បីតែស្មៅឬរុក្ខជាតិផ្សេងៗអាចរស់នៅក្រោមដើមត្នោតបានទាំងអស់។ ពេលត្នោតឲ្យផល នឹងផ្តល់ផលយូរអង្វែងណាស់ ហូបរាប់តំណរតកូនតចៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTzsZkQdpgN4ap-P-PbBX4TL9wqVkCc7Ns9KMqFXfJFbxuugA9Ydqd_ITbwcAlmD9jj3NMoqmhhfK1lZHFpNwaDw_hhaUTcnILZ1C0qcswQmsv4RPzxnxjrcfQT7P2_JTTFaHXCJtK5yqRtMUlEYOLI701zgqCd_pZflXPU1F0-u3Ga5AbQX5YBmAjCzk/s1280/photo_2024-05-17_09-18-09.jpg

អ្នកខ្លះថា «គេដាំលើដីដែលជាកន្លែងដែលមិនត្រូវធ្វើស្រែឬចំការ ដូចជាតាមផ្លូវលំនៅតាមជនបទ តាមទំនប់ប្រឡាយ ហើយគេក៏មិនដាំជាចំការ ដូចដាំពោត ដំឡូង ដូង ក្រូច។ល។ នោះទេ»។

អ្នកខ្លះថា «ពិតជាមិនដឹងពីអត្ថប្រយោជន៍ដើមត្នោត? ស្ករត្នោត ស្ករផែនត្នោត បង្អែមផ្លែត្នោត កំពីងត្នោត ចានត្នោត ស្លាបព្រាត្នោត សមត្នោត ទូកត្នោត ឆ្លាក់ក្បាច់ត្នោត គ្រឿងសង្ហារឹមត្នោត ស្លឹកប្រក់ផ្ទះត្នោត ទឹកខ្មេះត្នោត ទឹកត្នោតផ្អែម ស្រាត្នោត លំអម្លប់ដើមត្នោត ខ្សែវេញ ត្នោត កន្ទេលត្នោត។ល។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Bn5Qe15IBUgxh1Y85CJVCq_0R9VVx0uOaR6oTexKhXNumRl6n8JAxGdsVum6k8d-CvipCUccy9YgLaJz1psUvqe0OiVAV8TjpW9AAudBIJTPQdIaxlOxXjV5jLl5_bspeeiHaRd1NAqFek2YizZpiBfKyBmiJpckaUfVSPFO2Byr3uoL-3XKVk59oQg/s960/photo_2024-05-17_09-18-18.jpg

ទោះជាយ៉ាងណា បើយោងតាមការសិក្សាស្រាវជ្រាវធំៗនានាទាក់ទងគុណវិបត្តិនៃរុក្ខជាតិត្នោតមួយប្រភេទនេះនូវមិនទាន់មានការលើកឡើងនៅឡើយនោះទេ។ ផ្ទុយទៅវិញ គឺមានតែការលើកឡើងពីអត្ថប្រយោជន៍នៃដើមត្នោត ដែលបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ទាំងបរិស្ថាននិងសុខភាពមនុស្ស ខណៈដែលវិទ្យាសាស្ត្រជាច្រើនបាននឹងកំពុងសិក្សាស្រាវជ្រាវលើរុក្ខជាតិប្រភេទនេះជាហូរហែរ។ សក្ដានុពលរបស់ត្នោតគឺជាប្រភពជីវឥន្ធនៈ ត្នោតជួយពង្រឹងគុណភាពដី និងមានសារៈប្រយោជន៍ជាច្រើនទៀតដែលមិនអាចកាន់ថ្លៃបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGFsKTWFAiQbhJ7bbI0rih5AHtrxNV186EPZCe0OOZRrWyU3A1VG5E_wSLo6IdUaRzZDH9UscGLiOAwG-LrEiTQ12bkiGy00RmVG8LOKVSAgKtg0rvnrrM_Jr5Cvr-T1dpddEkuju423d_cjOxExLRcmwTomaMaB3U4ASctU_boz8mRobF7YUkQ6AZAJk/s960/photo_2024-05-17_09-18-24.jpg

ជាមួយគ្នានេះ ដើមត្នោតក៏បានលេចវត្តមាននៅឯប្រទេសអាស៊ីជាច្រើនទៀត ហើយសម្រាប់ក្នុងប្រទេសកម្ពុជាទាំងមូល ប្រជាជនខ្មែរក៏បានចាត់ទុកថាត្នោតមានកេរតំណែលតាំងពីបុរាណកាលមក ជាដួងព្រលឹងរបស់អ្នកស្រែចម្ការគ្រប់រូប រហូតដល់មានមតិខ្លះលើកឡើងថា ដើមត្នោត គឺជា និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាជនខ្មែរគ្រប់ៗរូបតែងចងចងពាក្យមួយឃ្លាដែលគេនិយាយយ៉ាងសាមញ្ញថា ៖« ទីណាមានដើមត្នោត ទីនោះគឺជាដែនដីខ្មែរ » ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp4R7myNbe_u1-0_iq7uF53p9ONhf4JTPNR1SrffvF4Kf6lPfyFVTYhD74tuqMoDbvy5KVUe8p9DVJQQylPncKrpZrLt5Mcj6J5PEDj6jMDkga5cqGkZiB9CA17_-f4-mb-kJYRHvoc6cbjuWPtv3gA8xjiegBa8e3c4SvdMr-3qCQgGoCRH8v2iHTG-8/s757/photo_2024-05-17_09-18-26.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3DQd-HqBTmWQK0Uu6iHeewNOKbTd6jWj_o_QoZa2gWux9qslTfELKmNCpfNbxT8zoFidheTXuOuZjTwAZiLRoYPpYRJnJlzB-_HTPsKDSlz3RKCWSzxmKvUkKOu2kKo8SwsK_66am7b09s_RuH32IWdkEu_5MJrQVb-TuXy4YK89t8VZT9-kTrBQYr_A/s1280/photo_2024-05-17_09-18-08.jpg