ការគេងលក់ស្រួលជួយឱ្យអ្នកមានសុខភាពល្អ រាងកាយមាំមួន អារម្មណ៍ស្រស់ថ្លា និងសម្រស់ស្រស់ស្អាត។ លើសពីនេះការគេងក៏ជួយឱ្យអ្នកស្រកទម្ងន់ផងដែរ ដោយគ្រាន់តែអនុវត្តវិធីងាយៗទាំងនេះ។ ជាការពិតណាស់ប្រសិនបើអ្នកចង់បានរាងស្អាត ទម្ងន់ថេរដោយការគេងសូមធ្វើតាមការណែនាំរបស់យើង ដើម្បីទទួលបានលទ្ធផលល្អ។
១.គេងនៅក្នុងបន្ទប់ងងឹតទាំងស្រុង៖ ការគេងនៅទីងងឹតអាចជួយឱ្យរាងកាយរបស់អ្នកផលិតអ័រម៉ូន Melatonin ដែលមិនត្រឹមតែជួយឱ្យគេងលក់ស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការផលិតខ្លាញ់ពណ៌ត្នោតគ្រីស្តាល់ ដែលជួយដុតបំផ្លាញកាឡូរីផងដែរ។
២.គេងស្រា.ត៖ ថ្វីត្បិតតែវាហាក់ដូចជាចម្លែកបន្តិចមែន ប៉ុន្តែការគេងស្រា.តគឺមានអត្ថប្រយោជន៍ល្អលើសពីការស្មាន ដែលវានឹងជួយឱ្យអ្នកគេងលក់ស្រួល ធ្វើឱ្យស្បែកនិងសក់លូតលាស់ល្អ បង្កើនទំនុកចិត្តលើខ្លួនឯង ជួយដល់ចលនាឈាមឱ្យរត់បានស្រួល ធ្វើឱ្យរាងកាយត្រជាក់ពេលគេងនឹងបង្កើនបរិមាណខ្លាញ់ល្អក្នុងខ្លួន ជួយដុតបំផ្លាញកាឡូរី។
៣.ងូតទឹកមុនពេលចូលគេង៖ ការងូតទឹកក៏ជាវិធីដ៏ល្អមួយក្នុងការសម្រាកនៅពេលយប់ និងបំបាត់ភាពតានតឹង។ ទោះជាយ៉ាងណាក៏ដោយគួរកត់សំគាល់ថាអ្នកគួរងូតទឹកតែ ១ – ២ ម៉ោងមុនពេលចូលគេង ហើយកុំងូតទឹកដែលត្រជាក់ពេក ឬក្តៅពេក ព្រោះអាចប៉ះពាល់ដល់សុខភាព។
៤.ឆាប់ចូលគេង៖ អ្នកដែលគេងយឺតទំនងជាឆាប់ឡើងកាឡូរីជាងអ្នកចូលគេងលឿន ដូច្នេះប្រសិនបើអ្នកចង់សម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព អ្នកត្រូវចូលគេងឱ្យបានឆាប់ និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការទទួលទានអាហារពេលយប់ជ្រៅ។
៥.កុំញ៉ាំអាហារពេលល្ងាច៖ នេះជាវិធីសាស្រ្តនៃការញ៉ាំដ៏ពេញនិយមដែលអ្នកគួរសាកល្បង ប្រសិនបើអ្នកឃ្លានអ្នកអាចសាកល្បងញ៉ាំតែគ្រាប់ធញ្ញជាតិ បន្លែផ្លែឈើបានហើយ និងផឹកទឹកឱ្យបានទៀងទាត់ ដើម្បីជួយឱ្យរាងកាយរបស់អ្នកដុតបំផ្លាញជាតិខ្លាញ់ជំនួសឱ្យជាតិស្ករសម្រាប់ថាមពលនៅពេលយប់។
៦.ផឹកទឹកក្រឡុកប្រូតេអ៊ីនមុនពេលចូលគេង៖ ការផឹកទឹកក្រឡុកជាមួយនឹងប្រូតេអ៊ីនប្រហែល ៣០ ក្រាមមុនពេលចូលគេងនឹងជួយបង្កើនចំនួនកាឡូរីដែលរាងកាយរបស់អ្នកដុតនៅពេលសម្រាក។ ប្រូតេអ៊ីនក៏ជួយក្នុងការបង្កើនសាច់ដុំដែរ ម៉ាសសាច់ដុំកាន់តែច្រើន កាឡូរីកាន់តែច្រើន អ្នកអាចដុតនៅពេលសម្រាក។
៧.ហាត់ប្រាណពេលល្ងាច៖ លំហាត់ប្រាណជួយអ្នកបង្កើនចង្វាក់បេះដូងរបស់អ្នក និងរលាយជាតិខ្លាញ់នៅពេលអ្នកគេង។ បន្ទាប់ពីការហាត់ប្រាណ រាងកាយនៅតែបន្តដុតបំផ្លាញកាឡូរី ទោះបីជាពេលសម្រាក ឬគេងក៏ដោយ ដោយហេតុនេះជួយឱ្យអ្នកស្រកខ្លាញ់ និងអភិវឌ្ឍសាច់ដុំ៕










