Home ព័ត៌មានអន្តរជាតិ ប្លែកទៀតហើយ! ទាល់តែមានបរិញ្ញាបត្រ ឬអនុបណ្ឌិតទើបអាចធ្វើជាបុគ្គលិកនៅកន្លែងនេះបាន

ប្លែកទៀតហើយ! ទាល់តែមានបរិញ្ញាបត្រ ឬអនុបណ្ឌិតទើបអាចធ្វើជាបុគ្គលិកនៅកន្លែងនេះបាន

47
0

ជាការពិតណាស់ការងារនីមួយៗមិនមែនងាយស្រួលរកនោះទេ ហើយទីផ្សារការងារភាគច្រើនសុទ្ធតែទាមទារកម្រិតវប្បធម៌ បរិញ្ញាបត្រ និងចំនេះជំនាញផ្សេងៗ ទើបយើងអាចមានសង្ឃឹមក្នុងការទទួលបានប្រាក់បៀវត្សរ៍ខ្ពស់។ ទោះជាយ៉ាងណាសម្រាប់ការងារមួយចំនួនដូចជា រត់តុ លាងចាន ឬការងារបូជាសព សម្រាប់ប្រទេសមួយចំនួនរួមទាំងប្រទេសកម្ពុជាយើងគឺមិនត្រូវការបរិញ្ញាបត្រឡើយ ដោយឡែកទីផ្សារការងារប្រទេសចិនវិញគឺខុសប្លែកពីគេ ដោយគ្រាន់តែធ្វើការជាបុគ្គលិកបូជាសពសោះក៏ត្រូវការចប់បរិញ្ញាបត្រ និងអនុបណ្ឌិតដែរ ដែលនេះកំពុងបង្កឱ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុកពេញបណ្តាញសង្គមចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxohIaL0xHHVUPzixrMO-Rh_VNQG97bFoaenEqKWf6RdclfcYj6fo7vBYYm173ezfeWcj_c4rcBjjCDzzva00juHEvoJLFX6B0cuZG5-Nnh5KlKuXtZ4Mf0kBLCSRnwgbl5POMm1j_bBocVH5v-KvOGE5_JrXn62DCQklgSVk9NMKHu9CffyzJLZ2lns/s976/photo_2024-05-16_10-09-35.jpg

យោងតាម China daily ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា និស្សិតបញ្ចប់ការសិក្សាចំនួន ៣ នាក់ពីសាកលវិទ្យាល័យល្បីៗត្រូវបានជួលឱ្យធ្វើជាកម្មករបូជាសពនៅមជ្ឈមណ្ឌលបុណ្យសពរបស់រដ្ឋាភិបាល។ ក្នុងនោះមានបេក្ខជនម្នាក់បានបញ្ចប់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជាពីសកលវិទ្យាល័យចិនហុងកុង និងពីរនាក់ទៀតបានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីសាកលវិទ្យាល័យពហុបច្ចេកទេសចិនខាងត្បូង និងសាកលវិទ្យាល័យក្វាងចូវ ដែលជាសាកលវិទ្យាល័យកំពូលចំនួន ៣៨ នៅក្នុងប្រទេសចិន។ មន្ត្រីម្នាក់មកពីការិយាល័យកិច្ចការស៊ីវិលក្វាងចូវបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាអ្នកដែលមានសញ្ញាបត្រឧត្តមសិក្សាទើបអាចដាក់ពាក្យសុំការងារនេះបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBhkXksNgnC0A6j_yHq4NKjdWWNmovyUaGM_RinFgynzczPl3VyD6eBKqyVDrsBcuwNhbLYAfD1V1f7zNc1cGzIXbPz1-G47tbk6DKCujwnu3lHobjB2fYMZLWxc5zjRA8dldA6YB2rl6Eie1s583vefPUXESwQkXazxvObtoiMjgSfp1uvM2p3H6MXuc/s1200/photo_2024-05-16_10-11-00.jpg
ដំណឹងនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ដោយមានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបាននិយាយថា វាមិនសាកសមសោះសម្រាប់អ្នកដែលមានសញ្ញាប័ត្រផ្នែកទស្សនវិជ្ជាខ្ពង់ខ្ពស់ស្រាប់តែឱ្យមកធ្វើការក្នុងឧស្សាហកម្មដុតខ្មោចទៅវិញ។ អ្នកខ្លះថា តើវាជាការខ្ជះខ្ជាយនៃការអប់រំដែរឬទេ ខណៈដែលនិស្សិតរឿនចប់គ្មានការងារធ្វើ ហើយពេលធ្វើការមកធ្វើតំណែងនេះទៅវិញ។ ទោះជាយ៉ាងណាបច្ចុប្បន្នទីផ្សារការងារក្នុងប្រទេសចិនគឺយ៉ាប់យឺនខ្លាំងណាស់ ដូច្នេះនិស្សិតទោះបីរៀនចប់ខ្ពង់ខ្ពស់ប៉ុណ្ណាក៏ជៀសមិនផុតពីការងារតូចតាចទាំងនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUgIA3N2fXjG28b9nhEPcposyJeGKMuwtykHkrqNsooE5ZsDOlWwKKnjKZH9und6qDs7FyDlEw6BSx1ONs59BPBbtHK6A-jAciJVc0q15GPVbH26qAR0OJ0vn_CWhTrRQTr12Mpzgnwi4k6PQBy0pL7H4X2QqitmeXGOMH2LZ-N5-ctFhieWyVqILiD1g/s1280/photo_2024-05-16_10-11-32.jpg

យោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន អត្រាគ្មានការងារធ្វើនៅក្នុងក្រុមអាយុ ១៦-២៤ បានកើនឡើងដល់ ១៥.៣% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ហើយក្រុមអាយុ ២៥-២៩ ឆ្នាំបានកើនឡើងដល់ទៅ ៧.២% ឯណោះ។ គួរបញ្ជាក់ដែរថា ការងារបូជាសពគឺជាមុខតំណែងអចិន្ត្រៃយ៍ ហើយការងារនេះក៏ជាប់ពាក់ព័ន្ធនឹងការដឹកសាកសព និងធ្វើការវេនយប់ផងដែរ សម្រាប់ប្រាក់បៀវត្សរ៍ប្រចាំខែវិញគឺ ១០,០០០ យន់ (ប្រមាណ ១,៤០០ ដុល្លារអាមេរិក) ក្នុងមួយខែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuAXCbl4owdKW-MIqbDZef7bI-6t4y9cgIIggVcfza_5NgTY6gbS4Du5npL7GI621v7eYVSA_esG6wQnTPB4XvZiJYHwXjGCHKQOSyjSx40BiRty8Sf6J-rNdXA226lnrfCIjGWujkD2HLTghLuweGzmaTkEALRGL0AW_Nl-XoIOgnfsYlbNiczp6kSzE/s696/photo_2024-05-16_10-12-06.jpg