Home ព័ត៌មានអន្តរជាតិ តូចតែខ្លឹម! ប្រជាជនសិង្ហបុរីមានតែ៦លាននាក់ ប៉ុន្តែ៤នាក់ក្នុងចំណោម១០០នាក់ សុទ្ធតែជាមហាសេដ្ឋី

តូចតែខ្លឹម! ប្រជាជនសិង្ហបុរីមានតែ៦លាននាក់ ប៉ុន្តែ៤នាក់ក្នុងចំណោម១០០នាក់ សុទ្ធតែជាមហាសេដ្ឋី

28
0

យោងតាមរបាយការណ៍ទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោកឆ្នាំ ២០២៤ ដោយអ្នកឯកទេសផ្នែកចំណាកស្រុកទ្រព្យសម្បត្តិអន្តរជាតិ Henley & Partners បានលើកឡើងថា បច្ចុប្បន្ននេះនៅក្នុងប្រទេសសិង្ហបុរី មានចំនួនមហាសេដ្ឋីរហូតដល់ទៅ ២៤៤,៨០០នាក់ឯណ្ណោះ។

ប្រជាជនសឹង្ហបុរីមានត្រឹមតែជាង ៦ លាននាក់ប៉ុណ្ណោះ។ នេះមានន័យថាមនុស្សប្រហែល ៤ នាក់ក្នុងចំណោម ១០០ នាក់ដែលរស់នៅក្នុងប្រទេសសិង្ហបុរីគឺជាមហាសេដ្ឋី – ដោយនេះគឺមិនគិតពីចំនួនកំពូលមហាសេដ្ឋី (អ្នកដែលមានទ្រព្យសម្បត្តិសុទ្ធយ៉ាងហោចណាស់ ១០០ លានដុល្លារ) នៅក្នុងប្រទេសនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9BfzRlfOs9TvYVFcUrsn5EczMi8ntOdw5AIaA9-ybdBejIlOM8YvoJGK3Qs2u0JvckyPkmo9a8Q29mAO11PFSnnB8rbctBXpn54YH0UgllhaMA1cAnB7ifF2Dao2DBSJlaivKQW8CamYO9VmwER7RjB97XzywSY13cbNH8ECQwORPL6fP6ErHpGVCxY8/s1090/photo_2024-05-14_10-56-09.jpg

យោងតាមលោក Henley & Partners បានឱ្យដឹងថា “ទីក្រុងសិង្ហបុរីបានជាប់ចំណាត់ថ្នាក់លេខ ៤ នៅលើពិភពលោក បន្ទាប់ពីការកើនឡើងដ៏គួរឱ្យកត់សម្គាល់ប្រមាណ ៦៤ ភាគរយនៃចំនួនមហាសេដ្ឋី ត្រឹមរយៈពេល ១០ ឆ្នាំចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Jq1E2ZEoMA4QCECXuMoIXvJMoU8o2G6c4HF_2RnsxJdR3dlpR1cT_j-e4qlRZq2jtsfTll5jae1sOBsfBg1i4pCPwWjVmn5GFhJpFiN9liMgbKTBJbLGcLwMXZW-m3kz2cHVBEqJmxDu9USxHLz2mX4nLBxNboQ0pg8OOYoGwxGO6T5PfKVXdsYqiIk/s1280/photo_2024-05-14_10-56-13.jpg

លោកបន្តទៀតថា “សិង្ហបុរីគឺជាគោលដៅកំពូលមួយលើពិភពលោកសម្រាប់ការធ្វើចំណាកស្រុករបស់មហាសេដ្ឋី។ ម៉្យាងវិញទៀត វាក៏ត្រូវបានចាត់ទុក ថាជាទីក្រុងដែលងាយស្រួលប្រកបអាជីវកម្មបំផុតនៅលើផែនដីនេះទៀតផង។ សេដ្ឋីប្រហែល ៣,៤០០ នាក់គឺបានផ្លាស់ប្តូរទៅរស់នៅទីក្រុងនេះកាលពីឆ្នាំ២០២៣ ដែលធ្វើឲ្យសិង្ហបុរីបច្ចុប្បន្ន ប្រមូលផ្តុំទៅដោយសេដ្ឋីស្នាក់នៅប្រមាណ ២៤៤,៨០០ នាក់, សេដ្ឋីប្រាក់រយលានមានប្រមាណ ៣៣៦នាក់, និងសេដ្ឋីប្រាក់ពាន់លានប្រមាណ ៣០នាក់។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCihj84LROl2ucFDx8v_y2FvSafyXj6DaGEcONfTwu-HzTF-hUARK7Z4EgLzKGitQJLWL4NVVzAZZHYA0jS8ZPQmTFoH3GW_76f-RasmyafmZvLqEHazTUCkXUot_pOfn8iv5ZqHhoxBxpIJfpvubVB2MdqUQH93d-82EQ3EayxFnovqbwhRZq5VI39Mk/s1280/photo_2024-05-14_10-57-30.jpg

របាយការណ៍នេះបានចុះបញ្ជីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គឺជាទីក្រុងជាប់លេខ១ ទូទាំងពិភពលោក ដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតចំនួន ៣៤៩,៥០០នាក់, មហាសេដ្ឋីប្រាក់រយលាន ៧៤៤នាក់ ,និងមហាសេដ្ឋី ប្រាក់ពាន់លាន ៦០នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIlmTRX92YmapszPotNO-tjcIrQaPgLqi_RDH6j-6PPb3QxHz9lcLu0Gfk2Q_4C98Z-tr5cVAxD0q_Qb9HgjmGk-nMnboGxoffd1sLsQkIHieizktffxB33dm8tnMsEW_iq4Gz3qDanm4s8MWRfrpJtZZxTwMLi8DlrJLPyNY2c36XBXC_u_h9wBMSyPo/s2560/Singpore-2560x1319.jpg

ចំណែកចំណាត់ថ្នាក់ទី ២ បានទៅ The Bay Area សាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក មានមហាសេដ្ឋីចំនួន ៣០៥,៧០០នាក់ ,មហាសេដ្ឋីប្រាក់រយលាន ៦៧៥នាក់ និងមហាសេដ្ឋីប្រាក់ពាន់លាន ៦៨ នាក់។ ទីក្រុងតូក្យូប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣ មានមហាសេដ្ឋីរស់នៅ ២៩៨,៣០០នាក់ ,មហាសេដ្ឋីប្រាក់រយលាន២៦៧នាក់ និងមហាសេដ្ឋីប្រាក់ពាន់លាន១៤ នាក់) ផងដែរ៕