Home ព័ត៌មានអន្តរជាតិ តោះមកដឹងពីវិធីទុកដាក់សាកស.ព ដ៏ចម្លែករបស់ប្រជាជនហ្វីលីពីន

តោះមកដឹងពីវិធីទុកដាក់សាកស.ព ដ៏ចម្លែករបស់ប្រជាជនហ្វីលីពីន

77
0

ប្រទេសហ្វីលីពីន ៖ បើនិយាយពីការរៀបចំទុកដាក់សាកស.ព ដែលពលរដ្ឋរស់នៅប្រទេសផ្សេងៗបានអនុវត្តនោះ គឺការដុតស.ព រួចប្រមូលធាតុដាក់ក្នុងកោដ្ឋ និងបញ្ចុះស.ពទាំងមូលក្នុងក្តារមឈូស រួចកប់ក្នុងដី ។ រីឯអ្នកខ្លះបានឮពីវិធីប្លែកជាងនេះ គឺនៅប្រទេសឥណ្ឌាមានប្រពៃណីបណ្តែតសពតាមទន្លេគង្គា ។ ប៉ុន្តែសម្រាប់ពលរដ្ឋរស់នៅប្រទេសនេះមិនបានទុកដាក់សាកស.ពតាមវិធីខាងលើទេ គឺពួកគេបានយកសាកស.ពទៅទុកនៅកន្លែងមួយស្ងប់ស្ងាត់ និងប្លែកបំផុតលើពិភពលោក ដែលមនុស្សគ្រប់គ្នាពុំបានដឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPziKpKGg6wHEq4CTAYVxStGbXbAnHlIt8yqTX9aauKlmzIM7zRoJNUN5pBNLSb5mPYkD-HkMyJ8aYFDA5idIm_dwvygQmFYjDm9eJ0Lp0zsgycOqdXJl2kE6DQQPQo_6iNfku9Gbf6X88iBQ-jSGIPVYWncqxUquSMsS6clOMWsYWviMpfuRDP_z2DB0/s604/A-Sagada-2-1.jpg

ពលរដ្ឋរស់នៅខេត្ត Sagada ប្រទេសហ្វីលីពីន បានរៀបចំទុកដាក់សពខុសប្លែកពីប្រទេសផ្សេងទៀត ហើយការរៀបចំបែបនេះចាត់ទុកថា គឺជាពិធីដ៏ពិសេសមួយរបស់ពួកគេផងដែរ វាជាការយកក្តារមឈូសទៅដាក់តម្រៀបគ្នានៅតាមល្អាងថ្ម ឬច្រាំងថ្មភ្នំ ។ ពលរដ្ឋរស់នៅខេត្ត Sagada បានរៀបចំទុកដាក់សពបែបនេះអស់រយៈពេលជាង២ពាន់ឆ្នាំហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBpCkD9E10RV_VuEmhXoHel1WHhLbjuc3O9ucYdvhUBiRI5USa1cQhDlYS-REG4SqNCYv6OZC8yBA79NiZ1OJOw5LPmA3aY100zaUpTQqtxFeWbnflfMRutrI5UZXFV1-cWMQ_DoKbQMX3cWV8McR4yMu3rWtXWcyUVKArWvKKsF7yC14xhIH-xyreug8/s1600/DSC4930-1.jpg

ការរៀបចំពិធីបុណ្យសពរបស់ពលរដ្ឋរស់នៅខេត្ត Sagada គឺមនុស្សចាស់ៗក្នុងភូមិមានតួនាទីរៀបចំក្តារមឈូស និងជួយគ្នាតុបតែងមឈូស ។ ប៉ុន្តែគ្រួសារ ឬសាច់ញាតិសព ក៏អាចរៀបចំមឈូសដោយខ្លួនឯងផងដែរ បើសមាជិកគ្រួសារណាម្នាក់ឈឺធ្ងន់ គឺសាច់ញាតិនឹងធ្វើមឈូសត្រៀមទុកដាក់សពពេលអ្នកជំងឺស្លាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik4swAohMTdwmrw2ygha3Xxs3QHR6qRn9MU-8nJ9B8vcG5KTfwdycWNveTIQDF1bozmuVXVn4rwgClXhv5DGm2Sdbd00uVCAuur7tmFelqj9yMOVLyoX1qQMqss4Kf9z0xgwwOcbgKzGErLi_-0yYRQ-r5MSu0FznifE8gB5uNT8DOsii7zSuT1GvwB_I/s620/echovalley6-620x413.jpg

ករណីសពមានសភាពហើម ហើយពុំអាចបញ្ចុះក្នុងមឈូសបាន គេនឹងវាយកម្ទេចសពឱ្យបែកឆ្អឹងដើម្បីដាក់ក្នុងមឈូស បន្ទាប់មក គេនឹងយកមឈូសនេះទៅដាក់តាមជញ្ជាំងល្អាងថ្ម ឬច្រាំងថ្មភ្នំ នៅជិតមឈូសបុព្វបុរសដែលបានចែកឋានមុន ។ ប៉ុន្តែកន្លែងដាក់សពទាំងនេះពិបាកធ្វើដំណើរចូលទៅដល់ណាស់ ព្រោះវាជាអាថ៌កំបាំងរបស់គ្រួសារសព ហើយមឈូសមួយចំនួនមានអាយុកាលរហូតដល់ជាង១០០ឆ្នាំ ឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW0IhOSKIdLtC7IyIjPlLOXxGqzrKNepQaE64ddi24W9pCuqk3evOnXlMgzWsEkpAsj4u8RYPbSqlkBhUtv-h8nhPm_QdcgYtTJ2C4LBCPSkDi5yH3yNWyDuE9mqTwaGCk0k9KQmAFnVPJA7Mc_21Ohekctr1_Zb8aY6r2uLMZ-cCZmRnJfYWfE7pGxcY/s1024/Hanging-coffins-Sagada-2-1024x683.jpg

ទោះយ៉ាងណា អ្វីៗគ្រប់យ៉ាងមិនអាចនៅស្ថិតស្ថេរហូតទេ វាតែងតែមានការបែកបាក់ ខូចខាត ហើយមឈូសសពទាំងឡាយនៅតាមច្រាំងថ្មភ្នំបានខូចខាតដោយសារត្រូវកំដៅថ្ងៃ ឬត្រូវភ្លៀងរយៈពេលច្រើនឆ្នាំ ទើបបណ្តាលឱ្យឆ្អឹងសពធ្លាក់មកលើដីខាងក្រោម ។ ហេតុនេះ គេបានយកមឈូសថ្មីៗមកដាក់នៅតាមច្រាំងថ្មភ្នំ ជំនួសមឈូសចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimB71ukN7QHPcFcXwAEppoW7w8m7lld4Sl9G_qsm90dOsDD09cPeAsJadIrHr6tlZzKzR8nxZoCoK35PQwBy8tbRgnBgnu9OqEjr4_v4eUMoNI-xeqR2iatfbl9kMrGDtrUrUE4NTlli5X8p6Ct-qQDtcrUnGPfEvYaSV2xgEzvuxzLNwFOMpSJE_tDvo/s1024/hanging-coffins-sagada-luzon-philippines-01-1024x576.jpg

ការរៀបចំទុកដាក់សពតាមវិធីនេះអាចខុសប្លែកខ្លាំងសម្រាប់អ្នករស់នៅប្រទេសផ្សេងៗ ប៉ុន្តែវាជាការព្យាយាមរបស់ក្រុមគ្រួសារសព ដែលចង់ឱ្យអ្នកស្លាប់បានទៅនៅកន្លែងមួយដ៏ស្ងប់ស្ងាត់ និងគ្មានការរំខាន ។ បើទោះជាពិបាកក្នុងការរៀបចំទុកដាក់សពក្តី ប៉ុន្តែវាជាការបង្ហាញពីសេចក្តីស្រឡាញ់ និងការគោរពរបស់គ្រួសារទៅកាន់អ្នកស្លាប់ ៕