ប្រទេសថៃ៖ អ្នកស្រី Nutwalai Pupongta អាយុ ៤៩ ឆ្នាំបានទទួលមរតកតម្លៃ ១០០ លានបាត (ប្រមាណ ២.៧ លានដុល្លារអាមេរិក) រួមទាំងវីឡា គ្រឿងអលង្ការ និងសាច់ប្រាក់មួយចំនួន បន្ទាប់ពីថៅកែរបស់ខ្លួនបានទទួលមរណភាព។
អ្នកស្រី Nutwalai ដែលជាអ្នកបម្រើធ្វើការឱ្យថៅកែស្រី Catherine Delacote អស់រយៈពេល ១៧ ឆ្នាំមកហើយ ដោយសារតែភាពស្មោះត្រង់ អំពើល្អ និងការមើលថែយ៉ាងដិតដល់ពីអ្នកបម្រើ ថៅកែស្រីចិត្តល្អរូបនេះក៏បានសរសេរសំបុត្រមួយផ្ញើទៅអ្នកបម្រើរបស់គាត់មុនគាត់ស្លា.ប់ដោយក្នុងសំបុត្រនោះបានបញ្ជាក់ថា គាត់នឹងប្រគល់ទ្រពសម្បត្តិដូចជា ផ្ទះវីឡា រថយន្តទំនើប គ្រឿងអលង្ការ និងលុយកាក់មួយចំនួនដល់ទៅអ្នកបម្រើរបស់គាត់គឺអ្នកស្រី Nutwalai។ 
ថៅកែស្រី Delacote គឺជាម្ចាស់សណ្ឋាគារដ៏ទំនើបមួយក្នុងប្រទេសថៃ និងមានវីឡាអាងហែលទឹកចំនួន ៥ នៅកោះសាមុយ រួមទាំងមានដីរាប់ហិកតា លុយ និងរថយន្តទំនើបៗជាច្រើនគ្រឿងផងដែរ។ បន្ទាប់ពីលែងលះស្វាមី ថៅកែស្រី ៥៤ ឆ្នាំរូបនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកធ្ងន់ធ្ងរ បន្ទាប់មកនាងក៏បានបាញ់សម្លា.ប់ខ្លួនឯងកាលពីថ្ងៃទី២៩ ខែមេសា នៅក្បែរអាងហែលទឹកក្នុងផ្ទះវីឡាឯកជនមួយនៅកោះសាមុយ។ 
នៅក្នុងសំបុត្រនោះ Delacote ក៏បានសរសេរផ្ញើទៅសារទៅកាន់សាច់ញាតិជាច្រើនផ្សេងទៀតអំពីជំងឺរបស់នាង និងបំណងរបស់នាងក្នុងការទុកទ្រព្យសម្បត្តិមួយចំនួនរបស់នាងទៅឱ្យអ្នកបម្រើ។ នាងក៏បានទុកផ្ទះវីឡាពីរផ្សេងទៀតទៅឱ្យអតីតស្វាមីរបស់នាងផងដែរ ទោះជាយ៉ាងណាលោកស្រី Delacote មិនមានកូននោះទេ។ ប៉ូលីសបាននិយាយថា ថៅកែស្រីរូបនេះក៏បានផ្ទេរប្រាក់ចំនួន ៥០០,០០០ បាត (ប្រមាណ ១៨,០០០ ដុល្លារ) ទៅឱ្យអ្នកបម្រើរបស់គាត់ផងដែរគឺ Nutwalai ដើម្បីរ៉ាប់រងថ្លៃបុណ្យសព បង់ថ្លៃអ៊ីនធឺណិត ថ្លៃទឹកភ្លើង និងបើកប្រាក់ខែដល់អ្នកបម្រើផ្សេងទៀត៕










