កាលពីប៉ុន្មានថ្ងៃមុនអ្នកគាំទ្របានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងទៅលើតារាចម្រៀង Justin Bieber នៅពេលឃើញរូបភាពរបស់លោកយំ ខណៈលោកបានលុបរូបភាពនោះវិញភ្លាមៗ។ យ៉ាងណាមិញនៅលើ Instagram កាលពីថ្ងៃទី៩ ខែឧសភា តារាចម្រៀង Justin Bieber បានបង្ហោះរូបថតរបស់ខ្លួននិងភរិយា មានទាំងលោកអាចារ្យនៅហាវៃ។ Hailey ស្លៀករ៉ូបសាច់ក្រណាត់ពណ៌សដើម្បីបង្ហាញពីការពរពោះរបស់នាងជាងប្រាំមួយខែ។.png)
ប្រភពព័ត៌មានបាននិយាយថា គូស្នេហ៍ Bieber កំពុងទន្ទឹងរង់ចាំកូនដំបូងរបស់ពួកគេ។ Hailey ចេះមើលថែអ្នកដទៃ Justin ជឿថានាងនឹងក្លាយជាម្តាយល្អបំផុតចំណែកឯភរិយាលោកវិញគិតថា Justin នឹងក្លាយជាឪពុកដ៏អស្ចារ្យ។ 
ភរិយារបស់ Justin ត្រូវបានគេសង្ស័យថាមានផ្ទៃពោះនៅខែតុលា ឆ្នាំ២០២៣ ប៉ុន្តែនាងបានបដិសេធពាក្យចចាមអារ៉ាមនេះទៅកាន់ ទស្សនាវដ្តី GQ ។ នៅពេលនោះ នាងបាននិយាយថា «វាគួរឱ្យសង្វេគណាស់ នៅពេលដែលមនុស្សចេះតែនិយាយបែបនេះ តើខ្ញុំមិនអាចធាត់ដោយមិនបានប្រាប់ថាខ្ញុំមានផ្ទៃពោះបានទេ? វានឹងក្លាយជាការកុហកប្រសិនបើខ្ញុំនិយាយថាខ្ញុំមិនខ្វល់។ អ៊ីនធឺណិតនឹងក្លាយជាកន្លែងចុងក្រោយដើម្បីទទួលព័ត៌មាន»។Justin Bieber ត្រូវបានគេរាយការណ៍ថាចង់មានកូនឆាប់ៗ ប៉ុន្តែគេគោរព Hailey ។ ក្នុងអំឡុងពេលសន្ទនាមួយក្នុងឆ្នាំ២០២០ តារាចម្រៀងរូបនេះបាននិយាយថា ប្រពន្ធរបស់គេនឹងជាអ្នកសម្រេចថាតើពួកគេទាំងពីរមានកូនប៉ុន្មាន។
Justin កើតក្នុងឆ្នាំ ១៩៩៤ គឺជាតារាចម្រៀងកាណាដាដ៏ល្បីមួយរូប ក្នុងចំណោមសិល្បករតន្ត្រីដែលលក់អាល់ប៊ុមដាច់បំផុតនៅក្នុងពិភពលោក។ ក្នុងអាជីពរយៈពេល ១៤ ឆ្នាំរបស់តារាចម្រៀងរូបនេះបានទទួលពានរង្វាន់ជាច្រើន និងបានជាប់ឈ្មោះជាបុគ្គលមានឥទ្ធិពលបំផុតទាំង ១០០ នៅលើពិភពលោកក្នុងឆ្នាំ ២០១១ ។
Hailey កើតនៅខែវិច្ឆិកា ឆ្នាំ១៩៩៦ នៅអាម៉េរិក ឪពុករបស់នាងគឺជាតារាសម្តែងដ៏ល្បីល្បាញហើយពូរបស់នាងក៏ជាតារាសម្តែងដូចគ្នា។ នាងបានចាប់ផ្ដើមធ្វើជាម៉ូដែលនៅអាយុ ១៧ ឆ្នាំ ហើយត្រូវបាន គេបោះឆ្នោតឱ្យជា «នារីសិចស៊ីបំផុតលើភពផែនដីឆ្នាំ២០១៧»ដោយ ទស្សនាវដ្ដី Maxim ។
Justin និង Hailey មានភាពស្និទ្ធស្នាលនឹងគ្នា ចាប់តាំងពីពួកគេចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង ដោយបានណាត់ជួបគ្នាពីឆ្នាំ ២០១៥ ដល់២០១៦។ នៅចុងខែកញ្ញា ឆ្នាំ ២០១៩ នាង និង Justin Bieber បានរៀបការនៅរដ្ឋ South Carolina សហរដ្ឋអាម៉េរិក បន្ទាប់ពីបានចុះបញ្ជីអាពាហ៍ពិពាហ៍អស់រយៈពេលជាងមួយឆ្នាំ៕










