បរទេស៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន មានបំណងចង់ឱ្យប្រទេសរុស្ស៊ីក្លាយជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោក ខណៈដែលបច្ចុប្បន្នប្រទេសនេះនៅតែស្ថិតក្នុងបរិបទនៃជម្លោះជាមួយអ៊ុយក្រែន ហើយទំនាក់ទំនងជាមួយលោកខាងលិចក៏ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំផងដែរ។
ទោះជាយ៉ាងណាយោងតាងសារព័ត៌មានបរទេស ប្រធានាធីបតីរូបនេះបានកំណត់គោលដៅយ៉ាងមុតមាំដើម្បីប្រែក្លាយប្រទេសរុស្ស៊ីទៅជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី ៤ របស់ពិភពលោកនៅឆ្នាំ ២០៣០ ដោយបានណែនាំដល់ក្រសួង និងនាយកដ្ឋាននានា ពង្រឹងគោលនយោបាយ និងវិធានការនានា ដើម្បីសម្រេចបាននូវមហិច្ឆតានេះ។
លើសពីនេះលោក វ្ល៉ាឌីមៀ ពូទីន ក៏បានស្នើឱ្យរដ្ឋាភិបាលបង្កើនតម្លៃបន្ថែមសរុបនៅក្នុងឧស្សាហកម្មផលិតកម្មឱ្យបានយ៉ាងហោចណាស់ ៤០% នៅឆ្នាំ២០៣០ បើធៀបនឹងកម្រិតឆ្នាំ ២០២២។ ទន្ទឹមនឹងនេះមេដឹកនាំរុស្ស៊ីក៏ចង់កាត់បន្ថយសមាមាត្រនៃឧស្សាហកម្មនាំចូលផងដែរ។ នៅក្នុងរចនាសម្ព័ន្ធ GDP ដល់ ១៧% និងជំរុញការនាំចេញទំនិញដែលមិនមែនជាកម្មសិទ្ធិរបស់ធនធានធម្មជាតិ និងឧស្សាហកម្មថាមពលដល់អប្បបរមាប្រហែល ៦៦% ។ ក្នុងរយៈពេលពីរឆ្នាំ ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០២២ រុស្ស៊ីបានវ៉ាដាច់ទាំងអ៊ីរ៉ង់ និងកូរ៉េខាងជើង ដោយក្លាយជាប្រទេសដែលមានទណ្ឌកម្មច្រើនជាងគេលើពិភពលោក។ 
ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចរុស្ស៊ីនៅតែរឹងមាំដោយសម្រេចបានលទ្ធផលដែលធ្វើឱ្យអ្នកសង្កេតការណ៍ភ្ញាក់ផ្អើល។ សេដ្ឋកិច្ចរុស្ស៊ីបានកើនឡើងខ្លាំងនៅឆ្នាំនេះ ដែលលឿនជាងសេដ្ឋកិច្ចជឿនលឿនគ្រប់ទីកន្លែងក្នុងពិភពលោក រួមទាំងអាមេរិកផងដែរ។ យោងតាមរបាយការណ៍ ប្រទេសរុស្ស៊ីបានសម្របខ្លួនទៅនឹងស្ថានភាព “ធម្មតា” នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសត្រូវបានដាក់ក្នុងស្ថានភាពនៃសង្រ្គាម។ អ្នកជំនាញ Igor Nikolaev នៅបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានវាយតម្លៃថាស្ថិរភាពនៃសេដ្ឋកិច្ចរុស្ស៊ីនាពេលបច្ចុប្បន្នមិនត្រឹមតែខ្ពស់ប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវលក្ខណៈទីផ្សាររបស់ខ្លួន និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក ដោយមានភាពបត់បែន និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការដាក់ទណ្ឌកម្ម និងស្ថានភាពគ្រាអាសន្នផ្សេងទៀត។
បើយោងតាមលទ្ធផលនៃការស្ទង់មតិចុងក្រោយដោយមូលនិធិសម្រាប់មតិសាធារណៈ (FOM) បង្ហាញថា ភាគច្រើន (៨២%) នៃប្រជាជនរុស្ស៊ីវាយតម្លៃការងាររបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាល្អណាស់ ហើយសមាមាត្រស្រដៀងគ្នា (៨២%) ក៏ជឿជាក់លើការដឹកនាំរបស់លោកពូទីនផងដែរ។ ដូច្នេះហើយទើបប្រធានាធីតីរុស្ស៊ីចង់ប្រែក្លាយប្រទេសខ្លួនឱ្យទៅជាមហាអំណាចសេដ្ឋកិច្ចទី ៤ របស់ពិភពលោកនៅឆ្នាំ ២០៣០៕










